ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សារ ជីប ម៉ុង ស៊ុប​ភើ​ម៉ា​ឃី​ត បើក​សម្ពោធ​សាខា «​ទួល​ពង្រ​» ថ្មី ពង្រីក​ការ​ចែកចាយ​ផលិតផល និង​កសិផល​ខ្មែរ​ ឱ្យ​កាន់តែ​ខ្លាំង​គ្រប់​តំបន់

10 ម៉ោង មុន

រាជធានី​ភ្នំពេញ​ ៖ ជីប ម៉ុង ស៊ុប​ភើ​ម៉ា​ឃី​ត ប្រកាស​បើក​សម្ពោធ​ជា​ផ្លូវការ​នូវ​សាខា​ទី ១៥ របស់​ខ្លួន ដែល​ស្ថិត​នៅ​តំបន់​ទួល​ពង្រ ស្រប​តាម​សន្ទុះ​គាំទ្រ​ខ្លាំង​របស់​អតិថិជន​លើ​ផលិតផល…

រាជធានី​ភ្នំពេញ​ ៖ ជីប ម៉ុង ស៊ុប​ភើ​ម៉ា​ឃី​ត ប្រកាស​បើក​សម្ពោធ​ជា​ផ្លូវការ​នូវ​សាខា​ទី ១៥ របស់​ខ្លួន ដែល​ស្ថិត​នៅ​តំបន់​ទួល​ពង្រ ស្រប​តាម​សន្ទុះ​គាំទ្រ​ខ្លាំង​របស់​អតិថិជន​លើ​ផលិតផល និង​កសិផល​ខ្មែរ ក្រោម​វត្តមាន​ចូលរួម​ពី​លោកអ្នកឧកញ៉ា ភាព ហៀ​ក​, លោក​ជំទាវ តែ សុ​វ​ណ្ណី​, ព្រមទាំង​សមាជិក​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ជីប ម៉ុង នា​ថ្ងៃ​ទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ ​។

ជីប ម៉ុង ស៊ុប​ភើ​ម៉ា​ឃី​ត បាន​បើក​ដំណើរការ​សរុប​ចំនួន ១៥ សាខា រួម​ទាំង​សាខា​ថ្មី​ចំនួន ៤ ទីតាំង ដែល​បាន​ដាក់​សម្ពោធ​ក្នុង​ឆ្នាំ ២០២៥ នេះ ដើម្បី​ពង្រីក​ការ​ចែកចាយ​ផលិតផល​ខ្មែរ​ឱ្យ​កាន់តែ​ទូលំទូលាយ ក្នុង​នាម​ជា​ស្នាក់​ការ​កណ្តាល​របស់​កសិករ​ខ្មែរ ដែល​ជួយ​ជំរុញ​កសិផល​ក្នុងស្រុក ក៏​ដូច​ជា​សេដ្ឋកិច្ច​ទាំងមូល​ឱ្យ​កាន់តែ​មាន​ភាព​រីក​ចម្រើន​។ លើស​ពី​នេះ ផ្សារ ជីប ម៉ុង ស៊ុប​ភើ​ម៉ា​ឃី​ត សាខា​ទួល​ពង្រ ក៏​បាន​ចូលរួម​សម្រួលការ​ធ្វើ​ដំណើរ​របស់​ប្រជាជន​ក្នុង​តំបន់ ដោយ​បាន​សាងសង់​ផ្លូវ​បេតុង​មួយ​ខ្សែ​ប្រវែង ២៣០ ម៉ែត្រ ទទឹង ៧ ម៉ែត្រ ហើយ​គ្រោង​នឹង​ឧបត្ថម្ភ​អំ​ពូ​លសឡា​ចំនួន ១៣ គ្រាប់​ថែម​ទៀត ​។

ផ្សារ ជីប ម៉ុង ស៊ុប​ភើ​ម៉ា​ឃី​ត ទួល​ពង្រ មាន​ទំនិញ​ច្រើន​ជាង ១ ម៉ឺន​មុខ ដែល​អាច​បំពេញតម្រូវការ​អតិថិជន​គ្រប់​វ័យ ជាមួយនឹង​ជម្រើស​ផលិតផល​ក្នុងស្រុក និង​ទំនិញ​នាំ​ចូល​មានគុណ​ភាព​ខ្ពស់​ជា​ច្រើន ដូច​ជា បន្លែ ផ្លែ​ឈើ ត្រី សាច់ ស៊ុត នំ​បុ័ង សម្ភារៈ​ប្រើប្រាស់​ក្នុងផ្ទះ ភេសជ្ជៈ ស្រា​បៀរ ស្រាក្រហម​មក​ពី​អ៊ឺ​រ៉ុ​ប សំភារៈ​សិក្សា ក្នុង​តម្លៃ​ដ៏​ល្អ​សមរម្យ និង ប្រូ​ម៉ូ​សិន​ជា​ច្រើន​រៀងរាល់ថ្ងៃ​ ។

ក្នុង​ឱកាស​បើក​សម្ពោធ​នេះ ផ្សារ ជីប ម៉ុង ស៊ុប​ភើ​ម៉ា​ឃី​ត សាខា​ទួល​ពង្រ នឹង​មានការ​បញ្ចុះតម្លៃ​ដល់​ទៅ ៦២% លើ​ទំនិញ​ជា​ច្រើន​ប្រភេទ ថែម​ទាំង​មាន​ទំនិញ ទិញ ១ ថែម​មួយ​ផង​ដែរ ដែល​នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី ០១ វិច្ឆិកា រហូត​ដល់​ថ្ងៃ​ទី ០៨ វិច្ឆិកា ២០២៥​។ លើស​ពី​នេះ យើង​ក៏​មានការ​ថែម​ជូន​បន្ថែម ដូច​ជា​៖ ទទួល​បាន​ភេសជ្ជៈ VIKING មួយ​កំប៉ុង រាល់​ការ​ចំណាយ​ចាប់ពី ៧ ដុល្លារ​ឡើង​ទៅ​, ទទួល​បាន​អាវយឺត “​រួម​គ្នា ដើម្បី​ខ្មែរ​តែ​មួយ​” ចំនួន ១ រាល់​ការ​ចំណាយ​ចាប់ពី ៤០ ដុល្លារ​ឡើង​ទៅ​, ទទួល​បាន​មួក​សុវត្ថិភាព​ចំនួន ១ រាល់​ការ​ចំណាយ​ចាប់ពី ៧០ ដុល្លារ​ឡើង​ទៅ ដែល​ការ​ផ្តល់​ជូន​នេះ​មាន​ចាប់ពី​ថ្ងៃ​ទី ០១ វិច្ឆិកា រហូត​ដល់​អស់ពី​ស្តុក ​។

កាន់តែ​ពិសេស រាល់​ការ​ចំណាយ​ចាប់ពី ២៥ ដុល្លារ​ឡើង​ទៅ អតិថិជន​នឹង​មានឱកាស​ចាប់ឆ្នោត​ផ្សងសំណាង ដោយ​គ្រាន់តែ​សរសេរ​ឈ្មោះ លេខ​ទូរស័ព្ទ​នៅ​លើ​ខ្នង​វិ​ក័យ​ប​ត្រ រួច​យក​មក​ដាក់​ក្នុង​ប្រអប់​ផ្សងសំណាង ដែល​នឹង​មានឱកាស​ឈ្នះ​រង្វាន់​ធំ​គឺ ទូរស័ព្ទ SAMSUNG GALAXY A07 ចំនួន ០៥ រង្វាន់​, ព្រមទាំង VOUCHER 15$ ចំនួន ៥០ រង្វាន់​, និង​សាប៊ូ ORA ចំណុះ ៤ គីឡូក្រាម​ចំនួន ១០០ រង្វាន់ ដែល​ការ​ចាប់ឆ្នោត​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ៣១ ខែធ្នូ ឆ្នាំ ២០២៥​។ សូម​បញ្ជាក់​ផង​ដែរ​ថា កម្មវិធី​ប្រូ​ម៉ូ​សិន​ទាំង​អស់នេះ គឺ​សម្រាប់​តែ​សាខា​ទួល​ពង្រ​តែ​ប៉ុណ្ណោះ ​។

ផ្សារ ជីប ម៉ុង ស៊ុប​ភើ​ម៉ា​ឃី​ត តែងតែ​ផ្តល់​ជូន​អតិថិជន​គ្រប់​រូប​នូវ​បទ​ពិសោធន៍​ទិញ​ទំនិញ​ដ៏​សម្បូរ​បែប ដើម្បី​សម្រេច​គោលដៅ ក្លាយជា​ផ្សារ​ទំនើប​ដែល​បង្កើត​ដោយ​កូន​ខ្មែរ ១០០% និង​ឈានមុខ​គេ​នៅ​កម្ពុជា​ ។

ជីប ម៉ុង ស៊ុប​ភើ​ម៉ា​ឃី​ត គាំទ្រ​កសិករ​ខ្មែរ លើក​ស្ទួយ​កសិផល​ក្នុងស្រុក ៕ អត្ថបទសហការ