ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃ្លាន​មុន​គេង ញ៉ាំ​អាហារ​នេះ រាង​អ្នក​នឹង​មិន​ដូច​ធុង​ទឹក​ទេ

4 ម៉ោង មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​អាហារ​ដែល​មិន​ធ្វើ​ឲ្យ​អ្នក​ធាត់​ឡើយ​នៅ​ពេល​ដែល​អ្នក​ពិសារ​មុន​ពេល​ចូល​គេង​ឡើយ​។ តើ​មាន​អ្វី​ខ្លះទៅ? អ្នក​អាច​ញ៉ាំ​បន្លែ និង​ផ្លែ​ឈើ​បាន ព្រោះ​វា​សម្បូរ​ទៅ​ដោយសារ​ធាតុ​សរសៃ វីតាមីន និង​សារធាតុចិញ្ចឹម​ជា​ច្រើន​ទៀត ដោយ​ធ្វើ​ឲ្យ​អ្នក​ឆាប់​ឆ្អែត​ខ្លាំង​ណាស់​។ ដូចនេះ…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​អាហារ​ដែល​មិន​ធ្វើ​ឲ្យ​អ្នក​ធាត់​ឡើយ​នៅ​ពេល​ដែល​អ្នក​ពិសារ​មុន​ពេល​ចូល​គេង​ឡើយ​។ តើ​មាន​អ្វី​ខ្លះទៅ?

អ្នក​អាច​ញ៉ាំ​បន្លែ និង​ផ្លែ​ឈើ​បាន ព្រោះ​វា​សម្បូរ​ទៅ​ដោយសារ​ធាតុ​សរសៃ វីតាមីន និង​សារធាតុចិញ្ចឹម​ជា​ច្រើន​ទៀត ដោយ​ធ្វើ​ឲ្យ​អ្នក​ឆាប់​ឆ្អែត​ខ្លាំង​ណាស់​។ ដូចនេះ បើ​អ្នក​ឃ្លាន​មុន​ចូល​គេង អ្នក​អាច​បរិភោគ​ផ្លែ​ប៉ោម ក្រូចថ្លុង គី​វី ឬ​ចេក​ជាដើម​។ វា​នឹង​មិន​ធ្វើ​ឲ្យ​អ្នក​ងាយ​ធាត់​ឡើយ​។



អ្នក​អាច​ពិសារ​ទឹកដោះគោ​បាន ព្រោះ​អាច​ធ្វើ​ឲ្យ​អ្នក​គេង​លក់​ស្រួល ថែម​ទាំង​អាច​ធ្វើ​ឲ្យ​អ្នក​ឆ្អែត​ទៀត​ផង​។ ទឹកដោះគោ​នេះ ជួយ​ក្រពះ​ឲ្យ​រំលាយ​អាហារ​បាន​លឿន និង​ជួយ​ការពារ​អ្នក​ពី​អាកា​រៈ​ទល់លាមក​ទៀត​ផង​។

ប្រសិនជា​អ្នក​ឃ្លាន​មុន​គេង អ្នក​ក៏​អាច​ញ៉ាំ​ស្រូវ​សាលី​ផង​ដែរ ព្រោះ​នៅ​ក្នុង​នោះ​មាន​សារធាតុ​ដែល​អាច​ជួយ​ធ្វើ​ឲ្យ​អ្នក​ឆាប់​ឆ្អែត ជួយ​អ្នក​ឲ្យ​ឆាប់​គេង​លក់ ថែម​ទាំង​ជួយ​ការពារ​មិន​ឲ្យ​ស្បែក​ខ្មៅ​ដុះ​ឡើង​មក​ឡើយ​។ ដូចនេះ ក្រោយ​ពេល​ដែល​អ្នក​ពិសារ​រួច មិន​ត្រឹមតែ​ទទួល​បាន​សុខភាព​ល្អ​ទេ អ្នក​ក៏​អាច​ថែរក្សា​ស​ម្ជ​ស្ស និង​រូបរាង​បាន​ស្អាត​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ