រាជធានីភ្នំពេញ ៖ បុណ្យអុំទូក ៣ថ្ងៃមិនដឹងទៅណាបងប្អូនអាចទៅចូលរួមភ្លក់រសជាតិ «សម្លព្រូងបំពង់ឫស្សី» របស់បងប្អូនជនជាតិភាកតិច ដោយសេរីនៅខេត្តខេត្តមណ្ឌលគិរី ។ ក្រសួងទេសចរណ៍ នៅថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ បានអោយដឹងថា រដ្ឋបាលខេត្តមណ្ឌលគិរី ជូនដំណឹងដល់សាធារណៈជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ថា រដ្ឋបាលខេត្តមណ្ឌលគិរី និងមន្ទីរទេសចរណ៍ខេត្ត បានសហការរៀបចំពិធីបើកព្រឹត្តិការណ៍ «សម្លព្រូងបំពង់ប្ញស្សី» លើកទី ១ ឆ្នាំ ២០២៥ នៅថ្ងៃអង្គារ-ពុធ-ព្រហស្បតិ៍ ទី៤-៥-៦ ខែវិច្ឆិកា ឆ្នាំ ២០២៥ នៅបរិវេណសួនច្បារដំរីដែក ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។

ព្រឹត្តិការណ៍នេះធ្វើឡើង ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាកម្សាន្តតំបន់ទេសចរណ៍ និងស្វែងយល់អំពីប្រពៃណីវប្បធម៌របស់ជនជាតិដើមភាគតិច នារដូវកាលបៃតង ក្នុងខេត្តមណ្ឌលគិរី និងដើម្បីឱ្យព្រឹត្តិការណ៍កាន់តែមានភាពសប្បាយរីករាយ និងអធិកអធម រដ្ឋបាលខេត្តមណ្ឌលគិរី សូមគោរពអញ្ជើញ ឯកឧត្តម លោកជំទាវ លោក លោកស្រី ចូលរួមក្នុង ព្រឹត្តិការណ៍ឱ្យបានច្រើនកុះករ ៕
ចែករំលែកព័តមាននេះ