ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាសាទព្រះវិហារ ៖ និមិត្តរូបដួងព្រលឹងដ៏អស្ចារ្យមួយរបស់កម្ពុជា

5 ខែ មុន

ថ្ងៃ​ទី​០៧ ខែកក្កដា ឆ្នាំ​២០០៨ ជា​ខួប​លើក​ទី​១៦ នៃ​ការ​ដាក់​បញ្ចូល​ប្រាសាទព្រះវិហារ ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ដែល​ពលរដ្ឋ​កម្ពុជា​ត្រូវ​តែ​ចង់​ចាំ​នឹង​ដឹង​ពីព្រោះ​ទម្រាំ​កម្ពុជា​អាច​គ្រប់គ្រង និង​ទទួល​បាន​សិទ្ធិ​ទទួលស្គាល់​ជា​អន្តរជាតិ​ពលរដ្ឋ​កម្ពុជា​បាន​តស៊ូ​អស់យ៉ាង​ហោច​ណាស់​ពីរ​សម័យកាល ។ នៅ​ខួប​ទី​១៦​ឆ្នាំ​នេះ…

ថ្ងៃ​ទី​០៧ ខែកក្កដា ឆ្នាំ​២០០៨ ជា​ខួប​លើក​ទី​១៦ នៃ​ការ​ដាក់​បញ្ចូល​ប្រាសាទព្រះវិហារ ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ដែល​ពលរដ្ឋ​កម្ពុជា​ត្រូវ​តែ​ចង់​ចាំ​នឹង​ដឹង​ពីព្រោះ​ទម្រាំ​កម្ពុជា​អាច​គ្រប់គ្រង និង​ទទួល​បាន​សិទ្ធិ​ទទួលស្គាល់​ជា​អន្តរជាតិ​ពលរដ្ឋ​កម្ពុជា​បាន​តស៊ូ​អស់យ៉ាង​ហោច​ណាស់​ពីរ​សម័យកាល ។

នៅ​ខួប​ទី​១៦​ឆ្នាំ​នេះ ការ​ដាក់​បញ្ចូល​ប្រាសាទព្រះវិហារ​ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិ​ភ​លោក​វា​មាន​តម្លៃ​ដែល​យើង​ស្វែង​យល់​បន្ថែម​អំពី​ប្រវត្តិសាស្ត្រ​ទាក់ទង​នឹង​ប្រាសាទ​មួយ​នេះ ក្នុង​ទឹកដី​ខេត្តព្រះវិហារ ហើយ​ពិនិត្យ​មើល​ពី​លទ្ធភាព​នៃ​ការ​បង្កើត​ផែនការ​យុទ្ធសាស្ត្រ​កាន់តែ​គ្រប់​ជ្រុងជ្រោយ​ក្នុង​កា​ប្រទាញ​យក​ប្រយោជន៍​ផ្នែក​ទេសចរណ៍ និង​សេដ្ឋកិច្ច​សម្រាប់​ការ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​យើង ។

ដោយ​មា​នទី​តាំងនៅ​លើ​ភ្នំ​ដងរែក​ជាប់​នឹង​ព្រំប្រទល់​ថៃ ទីនោះ គឺជា​ចំណុចក្តៅ​នៃ​បញ្ហា​រហូត​ដល់​កើត​មាន​ជម្លោះ​ប្រដាប់​អាវុធ​រវាង​កម្ពុជា និង​ថៃ ។ នៅ​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​១៩៦២ កម្ពុជា​បាន​ទាមទារ​ភាព​ជា​ម្ចាស់​របស់​ខ្លួន លើ​ប្រាសាទ​នេះ នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​នៅ​ទីក្រុង​ឡា​អេ ។ ក្រោយមក​ក្រោយ​ចុះបញ្ជី​ជាស​ម្ប​តិ្ត​បេតិកភណ្ឌ​ពិភពលោក អ្នក​ជាតិនិយម​ថៃ​បាន​អុចអាល​រហូត​ដល់​ផ្ទុះអាវុធ​កើត​មាន​រវាង​ប្រទេស​កម្ពុជា និង​ថៃ នៅ​ខែតុលា ឆ្នាំ​២០០៨ ហើយ​ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា​សម្រេច​សើរើ​ភាព​ស្របច្បាប់​ម្តងទៀត នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ នៅ​ឆ្នាំ​២០១០ ហើយ​នៅ​ក្នុង​ឆ្នាំ​២០១៣ តុលាការ​នេះ​ក៏​បាន​សម្រេច​បញ្ជាក់​ភាព​ស្របច្បាប់​របស់​កម្ពុជា លើ​ប្រាសាទ​នេះ​និង​ទីធ្លារ​បរិវេណ​នៃ​ប្រាសាទ​ទាំងមូល ។

ប្រាសាទព្រះវិហារ​ជាទី​បុរាណ​ដ្ឋា​នទី​២ ដែល​ចុះបញ្ជី​បន្ទាប់​ពី​ទី​បុរាណ​ដ្ឋា​ន​អង្គរវត្ត ។ ប្រាសាទ​នេះ ស្ថិត​ក្នុងភូមិ​សាស្ត្រ ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ។ ទី​បុរាណ​ដ្ឋា​ន​នេះ​ត្រូវ​បាន​កសាង​ឡើង​ស្ថិត​នៅ​លើ​គែម​នៃ​ច្រាំង​ថ្ម ដែល​មាន​កម្ពស់ ប្រមាណ​ជា​៥២៥ ម៉ែត្រ ពីលើ​វាលទំនាប​កម្ពុជា ឬ​ប្រមាណ​ជា​៦២៥ ម៉ែត្រ ពីលើ​នីវ៉ូទឹក​សមុទ្រ ។ ដោយសារ​តែ​ទី​បុរាណ​ដ្ឋា​ន​នេះ មាន​ប្រវត្តិសាស្ត្រ​បែប​នេះ​ខេត្ត​មួយ​នៃ​កម្ពុជា​ក៏​ត្រូវ​បាន​ប្រសិទ្ធ​នាម​តាម​ឈ្មោះ​របស់​ប្រាសាទ ប៉ុន្តែ​ពេល​ទៅ​ដល់​ទីរួមខេត្ត គឺ​គេ​ត្រូវ​បន្តដំណើរ​ប្រមាណ​ជា​ចម្ងាយ​១០០​គីឡូម៉ែត្រ​បន្ថែម​ទៀត ។

ប្រាសាទ​នេះ​មាន​ចម្ងាយ​ប្រមាណ​ជា​១៤០ គីឡូម៉ែត្រ​ពី​ប្រាសាទអង្គរវត្ត និង ចម្ងាយ​ប្រហែល​៤៦០ គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ ។ ប្រាសាទព្រះវិហារ គឺ​ប្រាសាទ​ដ៏​ស្រស់​ស្អាត និង​មាន​តម្លៃ​ខ្លាំង​ណាស់ ។ ជាមួយនឹង​ការ​គិតគូរ​ត្រឹមត្រូវ ប្រាសាទព្រះវិហារ មាន​សក្តានុពល​អាច​ទាក់ទាញ ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ទៅ​ទស្សនា ហើយ​អាច​ជា​ប្រភព​ចំណូល​មួយ​ដ៏​សំខាន់​សម្រាប់​ប្រទេស​ក៏​ដូច​ជា ប្រជាជន​កម្ពុជា​ផង​ដែរ ។

ផែនការ​យូ​ទ្ធ​សាស្ត្រ​គ្រប់​ជ្រុងជ្រោយ​នឹង​អាច​ធ្វើ​អោយ​កម្ពុជា​ទាញ​យក​ប្រយោជន៍​សេដ្ឋកិច្ច​ចេញពី​ប្រាសាទ​ដ៏​អស្ចារ្យ​នេះ ។
ចំណែក​ប្រជាជន​កម្ពុជា សូម​នាំ​គ្នា​ទៅ​លេង​រមណី​ដ្ឋា​ន​នេះ​ផង​ពីព្រោះ​បើ​ប្រៀបធៀប​នឹង​ប្រាសាទអង្គរវត្ត មិន​ថា តែ​ភ្ញៀវ​ទេសចរ​បរទេស​ទេ សូ​ម្បី​តែ​ភ្ញៀវ​ទេសចរ​ខ្មែរ​ក៏​ទៅ​លេង​ទីនោះ​តិច​ជាង​ទៅ​ប្រាសាទអង្គរវត្ត​ផង​ដែរ ។

ភ្ញៀវ​ទេសចរ​ខ្មែរ​មិន​តម្រូវ​ឲ្យ​បង​ប្រាក់​ឡើយ ប៉ុន្តែ​ភ្ញៀវ​ទេសចរ​បរទេស ត្រូវ​តម្រូវ​ឲ្យ​ទិញ​សំបុត្រ​ឡាន នៅ​ច្រកចូល ហើយ​ត្រូវ​បន្ត​ការ​ធ្វើ​ដំណើរ ចម្ងាយ​ប្រហែល ៦​ទៅ​៧​គីឡូម៉ែត្រ​ឡើង​ទៅ​ភ្នំ ។ ពេល​ធ្វើ​ដំណើរ​ឡើង​ភ្នំ​នេះ​អ្នក​នឹង​ឃើញ​ធម្មជាតិ​ដ៏​ស្រស់​ស្អាត និង​ទទួល​បាន​បរិយាកាស​ភ្ញាក់ផ្អើល នៅ​តាម​ផ្លូវ​មុន​ពេល​ទៅ​ដល់​ប្រាសាទ​ដ៏​ស្រស​ស្អាត​នៅ​លើ​កំពូលភ្នំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ