ក្រុមហ៊ុន HOTAI FINANCE CO., LTD. (តៃវ៉ាន់) និងគ្រឹះស្ថាន អេច អេហ្វ ស៊ី (ខេមបូឌា) មីក្រូហ្វាយនែន ចុះហត្ថលេខាកិច្ចព្រមព្រៀងទិញភាគហ៊ុនបន្ថែម
រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន HOTAI FINANCE CO.,LTD របស់តៃវ៉ាន់ និងគ្រឹះស្ថាន អេច អេហ្វ…
រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន HOTAI FINANCE CO.,LTD របស់តៃវ៉ាន់ និងគ្រឹះស្ថាន អេច អេហ្វ…
រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន HOTAI FINANCE CO.,LTD របស់តៃវ៉ាន់ និងគ្រឹះស្ថាន អេច អេហ្វ ស៊ី ( ខេមបូឌា ) មីក្រូហ្វាយនែន របស់កម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញលក់ភាគហ៊ុនបន្ថែម កាលពីរសៀលថ្ងៃទី ២៥ វិច្ឆិកា ២០២៥ នៅបរិវេណការិយាល័យភូមិយើង លើបណ្ដោយផ្លូវឯកឧត្តមជា សុផារ៉ា ដោយមានការចូលរួមពីលោកអ្នកឧកញ៉ា លី ហួរ ស្ថាបនិក និងជាប្រធាននាយកប្រតិបត្តិក្រុមហ៊ុន លី ហួរ គ្រុបនិងលោកជំទាវអ្នកឧកញ៉ាផងដែរ ។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថាន អេច អេហ្វ ស៊ី (ខេមបូឌា) មីក្រូហិរញ្ញវត្ថុ បានឱ្យដឹងថា ពិធីចុះហត្ថលេខានេះ ធ្វើឡើងរវាងម្ចាស់ភាគហ៊ុនរបស់ HOTAI FINANCE CO., LTD. តំណាងដោយលោក ឆិន ជៀនចូវ ប្រធានក្រុមប្រឹក្សាភិបាល HOTAI FINANCE CO., LTD. និងគ្រឹះស្ថាន អេច អេហ្វ ស៊ី (ខេមបូឌា) មីក្រូហ្វាយនែន ម.ក ដែលតំណាងដោយអ្នកឧកញ៉ា លី សុភ័ក្ត ប្រធានក្រុមប្រឹក្សាភិបាល គ្រឹះស្ថាន អេច អេហ្វ ស៊ី (ខេមបូឌា) មីក្រូហ្វាយនៃន ម.ក ។
ពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងទិញភាគហ៊ុននេះដែរ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន និងការរីកចម្រើននៃទីផ្សារហិរញ្ញវត្ថុ ការពង្រឹងតួនាទីនៅក្នុងស្ថាប័ន ក៏ដូចជាការគាំទ្រដល់ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុនៅកម្ពុជា ។

អ្នកឧកញ៉ា លី សុភ័ក្ត ប្រធានក្រុមប្រឹក្សាភិបាល គ្រឹះស្ថាន អេច អេហ្វ ស៊ី (ខេមបូឌា) មីក្រូហ្វាយនែន បានសម្តែងនូវមោទនភាព និងសេចក្តីរីករាយដែលម្ចាស់ភាគហ៊ុនរបស់ HOTAI FINANCE CO., LTD. បានផ្តល់ជំនឿទុកចិត្តមកលើគ្រឹះស្ថានអេច អេហ្វ ស៊ី (ខេមបូឌា) មីក្រូហ្វាយនែន ម.ក ក៏ដូចជាជំនឿទុកចិត្តលើសក្តានុពលនៃទីផ្សារហិរញ្ញវត្ថុនៅកម្ពុជា ដែលជាក់ស្តែងចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការដំបូងក្នុងឆ្នាំ២០១៥ រហូតមកដល់បច្ចុប្បន្ននេះ គ្រឹះស្ថាន អេច អេហ្វ ស៊ី (ខេមបូឌា) មីក្រូហ្វាយនៃន ម.ក បានដើរតួនាទីដ៏សំខាន់ក្នុងការរួមចំណែកដល់ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ និងកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការផ្តល់ជូនភតិសន្យា និងកម្ចី ដល់ប្រជាជនកម្ពុជាទូទាំងប្រទេសសម្រាប់ការទិញយានយន្តដែលរួមមាន រថយន្ត ម៉ូតូ សម្រាប់គោលបំណងអាជីវកម្ម ក៏ដូចជាការប្រើប្រាស់ផ្ទាល់ខ្លួន ។

អ្នកឧកញ៉ាបានមានប្រសាសន៍ថា រយៈពេល១០ឆ្នាំកន្លងមកនេះ គ្រឹះស្ថាន អេច អេហ្វ ស៊ី បានរួមចំណែកជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការផ្ដល់ប្រាក់កម្ចី ដល់ប្រជាជនទូទាំងប្រទេស សម្រាប់ការទិញ យានយន្ត និងម៉ូតូ ក្នុងគោលបំណងអាជីវកម្ម ក៏ដូចជាការប្រើប្រាស់ផ្ទាល់ខ្លួន ។
គួរបញ្ជាក់ថា ក្រុមហ៊ុន HOTAI FINANCE CO., LTD. គឺជាដៃគូយុទ្ធសាស្ត្រដ៏រឹងមាំមួយរបស់គ្រឹះស្ថាន អេច អេហ្វ ស៊ី (ខេមបូឌា) មីក្រូហ្វាយនែន ម.ក អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលកន្លងមកស្ថាប័នទាំងពីរមានទំនាក់ទំនងល្អយ៉ាងជិតស្និតជាមួយគ្នាក្នុងភាពជាដៃគូ និងបានទទួលស្គាល់នូវគុណតម្លៃរបស់គ្នាជាយូរមកហើយ ។

សម្រាប់ការទិញភាគហ៊ុនបន្ថែម រហូតក្លាយជាភាគទុនិកដែលមានចំណែកភាគហ៊ុនធំជាងគេរបស់ HOTAI FINANCE CO., LTD. នៅក្នុងគ្រឹះស្ថាន អេច អេហ្វ ស៊ី (ខេមបូឌា) មីក្រូហ្វាយនែន ម.ក បានជួយឱ្យគ្រឹះស្ថានអាចពង្រីកធនធានហិរញ្ញវត្ថុកាន់តែធំ និងរឹងមាំ ក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួនប្រកបដោយនិរន្តរភាព ព្រមទាំងដើរតួនាទីកាន់តែសំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍវិស័យហិរញ្ញវត្ថុនៅកម្ពុជា ៕ អត្ថបទសហការ








ចែករំលែកព័តមាននេះ