ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​ក្រសួង​ការងារ​ អំពាវនាវ​ឱ្យ​កម្មករ​ប្តឹង​មក​ក្រសួង ​ប្រសិនបើ​មានការ​ប្រើប្រាស់​ពាក្យ​សម្តី​ មិន​សមរម្យ​នៅ​កន្លែង​ការងារ ដើម្បី​ក្រសួង​ចាត់វិធានការ

20 ម៉ោង មុន

​រាជធានីភ្នំពេញ​ ៖ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ស៊ុន មេ​សា នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២៥​នេះ…

​រាជធានីភ្នំពេញ​ ៖ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ស៊ុន មេ​សា នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២៥​នេះ បាន​អំពាវនាវ​ដល់​កម្មករ​និ​យ​ជិត បុគ្គលិក​ក្រុមហ៊ុន​ឱ្យ​ប្តឹង​មក​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ប្រសិនបើ​មានការ​ប្រើប្រាស់​ពាក្យ​សម្តី​ មិន​សមរម្យ​នៅ​កន្លែង​ការងារ ដើម្បី​ក្រសួង​ចាត់វិធានការ​ ។

លោក​ថ្លែង​ថា​៖ «​ខ្ញុំ​សូម​អំពាវនាវ​ដល់​ប្រធាន​រដ្ឋបាល ប្រធាន​ផ្នែក ប្រធាន​ក្រុម​កាត់ដេរ និង​ជំនួយការ​នៅ​តាម​សហគ្រាស ក្រុមហ៊ុន រោងចក្រ​ទាំងអស់ មេត្តា​ប្រើ​ពាក្យ​សម្តី​ឱ្យ​បាន​ទន់ភ្លន់​ក្នុង​ការ​បំពេញការងារ​ជាមួយ​កម្មករនិយោជិត ជា​ពិសេស បងប្អូន​អតីត​ពលករ​ខ្មែរ​ត្រឡប់​មក​ពី​ប្រទេស​ថៃ សូមកុំ​មានការ​ជេរ​ប្រមាថ ហើយ​បងប្អូន​កម្មករ ឬ​និយោជិត​ទាំងអស់​អាច​ប្តឹង​មក​ក្រសួង មក​អ្នកនាំពាក្យ ឬ​បណ្តឹង​អ​នា​មឹក​របស់​ក្រសួង​» ​។

ការ​អំពាវនាវ​របស់​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ គឺជា​ការ​ជំរុញ​ការ​យកចិត្តទុកដាក់ និង​ផ្តល់​ភាព​កក់ក្តៅ​ជូន​បងប្អូន​អតីត​ពលករ​ខ្មែរ ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ ទាំង​ពេល​ទំនាក់ទំនង​ផ្តល់​ឱកាស​ការងារ និង​ពេល​បំពេញការងារ ត្រូវ​មាន​ភាព​ទន់ភ្លន់ យកចិត្តទុកដាក់​ឱ្យ​ដូចដែល​រាជរដ្ឋាភិបាល ក្រសួង រដ្ឋបាល​ខេត្ត អាជ្ញា​ធរមាន​សមត្ថកិច្ច​នៅ​តាម​ច្រកព្រំដែន យុវជន​ស្ម័គ្រចិត្ត នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​យុវជន​ស្ម័គ្រចិត្ត​កាកបាទក្រហម ខិតខំ​ផ្ដល់​ជូន​ពេល​បងប្អូន​ឈាន​ជើង​ដំបូង​ចូល​មក​ដល់​បូរណភាព​ទឹកដី​កម្ពុជា​។

សម្រាប់​បណ្តឹង កម្មករនិយោជិត​អាច​ប្តឹង​មក​បណ្តាញ​សង្គម​ក្រសួង បណ្តាញ​សង្គម​រដ្ឋមន្ត្រី អ្នកនាំពាក្យ និង​QRCode បណ្តឹង​អនាមិក​ដែល​អាច​ទាក់ទង​បាន​គ្រប់ពេល​។ លេខ​ទំនាក់ទំនង​អ្នកនាំពាក្យ​៖ 097 256 4447/ 077 465 289/ 015 465 289​។ នេះ​បើ​តាម​អ្នកនាំពាក្យ​លោក ស៊ុន មេ​សា ដដែល​៕ អត្ថបទសហការ