ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហោស្រព​ល្ខោន​អូ​ប៉េ​រ៉ា​អន្តរជាតិ​ភ្នំពេញ នឹង​ធ្វើឡើង​នៅ​ពាក់កណ្ដាល​ខែធ្នូ ២០២៥ រយៈពេល​ ២​ថ្ងៃ

4 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ព្រឹត្តិការណ៍​មហា​ស្រព​ល្ខោន​អូ​ប៉េ​រ៉ា​អន្តរជាតិ​ភ្នំពេញ គ្រោង​នឹង​រៀបចំ​ធ្វើ​ឡើង​នៅ​ណា​ហ្កា​វើ​ល​ដ៏ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​ ១២ និង​ថ្ងៃ​ទី​ ១៤ ខែធ្នូ…

រាជធានីភ្នំពេញ ៖ ព្រឹត្តិការណ៍​មហា​ស្រព​ល្ខោន​អូ​ប៉េ​រ៉ា​អន្តរជាតិ​ភ្នំពេញ គ្រោង​នឹង​រៀបចំ​ធ្វើ​ឡើង​នៅ​ណា​ហ្កា​វើ​ល​ដ៏ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​ ១២ និង​ថ្ងៃ​ទី​ ១៤ ខែធ្នូ ឆ្នាំ ២០២៥ ដោយ​ក្រុមហ៊ុន​រៀបចំ នឹង​ធ្វើ​ឱ្យ​មហោស្រព​ល្ខោន​អូ​ប៉េ​រ៉ា​លេចធ្លោ​ជាងគេ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ។ នៅ​ថ្ងៃ​ទី ២៤ វិច្ឆិកា ២០២៥​នេះ​ដែរ ក្រុមហ៊ុន​All Dreams Cambodia និង N&A Cambodia ក៏​បាន​រៀបចំ​សន្និសីទ​សារព័ត៌មាន​ប្រកាស​ពី​ការ​រៀបចំ ព្រឹត្តិការណ៍​មហោស្រព​ល្ខោន​អូ​ប៉េ​រ៉ា​នៅ​ភ្នំពេញ និង​បាន​ប្រកាស​ពី​កិច្ចព្រមព្រៀង​សហការ​ដ៏​សំខាន់​រយៈពេល​៣​ឆ្នាំ​ជាមួយនឹង​ណា​ហ្កា​វើ​ល​ដ៏ ។ កិច្ចសហការ​នេះ​ជា​ការ​ចាប់ផ្ដើម​នៃ នវានុវត្តន៍​វប្បធម៌ ប្រកបដោយ​ចីរភាព រួម​ទាំង​ព្រឹត្តិការណ៍​លំដាប់ថ្នាក់​ពិភពលោក និង​ជា​ស្តង់ដារ​ថ្មី​សម្រាប់​ចីរភាព​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។

នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន​ និង​អ្នក​រៀបចំ​មហោស្រព​នេះ​បានឱ្យ​ដឹង​ថា កិច្ចសហការ​រយៈពេល ៣​ឆ្នាំ​ជាមួយ​ណា​ហ្កា​វើ​ល​ដ៏ ផ្ដល់​នូវ​សិទ្ធិ​ផ្ដាច់មុខ​ក្នុង​ការ​ប្រើប្រាស់ រោង​មហា​ស្រព NABA ដែល​មាន ២០០០​កៅអី នៅ​ណា​ហ្កា​២ សម្រាប់​រៀបចំ ស៊េរី​ព្រឹត្តិការណ៍​វប្បធម៌ និង​ការ​កម្សាន្ត​នានា ដោយ​ចាប់ផ្ដើម​ពី​ការ​សម្ដែង​រឿង Don Giovanni របស់​លោក Mozart នៅ​ថ្ងៃ​ទី ​១២ និង​ទី ​១៤ ខែធ្នូ ឆ្នាំ ២០២៥ ។ ​កិច្ចព្រមព្រៀង​នេះ​រួម​មានការ​គាំទ្រ​ទីកន្លែង ការ​ផ្ដល់​សេវា​បដិសណ្ឋារកិច្ច និង​គំរូ​នៃ​ការ​ចែករំលែក​ចំណូល​ដែល​ធានា​នូវ​កំណើន​ប្រកបដោយ​ចីរភាព​សម្រាប់​ឆាកល្ខោន​អូ​ប៉េ​រ៉ា​របស់​កម្ពុជា ។

ភាព​ជា​ដៃគូ​ដឹក​ជញ្ជូន​បៃតង ៖ ស្រប​តាម​ការ​ប្ដេជ្ញា​ចិត្ត​អព្យាក្រឹតភាព​កាបូន​របស់​ពិ​ធិ​បុណ្យ មហោស្រព​ល្ខោន​អូ​ប៉េ​រ៉ា​អន្តរជាតិ​ភ្នំ​ពេ​ញ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន Vireak Buntham Express និង TADA Cambodia ដើម្បី​បង្កើន​ការ​ប្រើប្រាស់​យានយន្ត​អគ្គិសនី ( EVs ) ឱ្យ​បាន​ច្រើន​បំផុត​សម្រាប់​ការ​ដឹក​ជញ្ជូន​សិល្បករ អ្នកបច្ចេកទេស និង​ភ្ញៀវ ​VIP ពេញ​មួយ​រយៈពេល​ផលិតកម្ម ។ ក្រុមហ៊ុន Vireak Buntha ដែល​ជា​ក្រុមហ៊ុន​ដំណើរការ​រថយន្ត​ដឹក​អីវ៉ាន់ និង​ឡានក្រុង​ប្រណីត​អគ្គិសនី​ដំបូង​គេ​របស់​កម្ពុជា​រវាង​ទីក្រុង​ធំ​ៗ និង TADA ជាមួយនឹង​យានយន្ត​អគ្គិសនី ដែល​កំពុង​ពង្រីក​ខ្លួន និង​គំរូ​សេវា​ហៅ​រថយន្ត​ដោយ​មិន​គិត​កម្រៃជើងសារ នឹង​ផ្ដល់​នូវ​ដំណោះស្រាយ​ដឹក​ជញ្ជូន​តាម​ផ្លូវគោក​ដែល​មានការ​បំ​ភាយ​ឧស្ម័ន​ទាប ដែល​កាត់​បន្ថយ​ផល​ប៉ះពាល់​កាបូន​បាន​យ៉ាងច្រើន ។

មហោស្រព​ល្ខោន​អូ​ប៉េ​រ៉ា​អន្តរជាតិ​ភ្នំពេញ ៖ ក្រោម​ការ​ដឹកនាំ​សិល្បៈ​របស់​អ្នក​អង្គ​ម្ចាស់ ស៊ី​សុវត្ថិ រ៉ា​វីវ​ឌ្ឍ​នា មុនី​ពង្ស និង​អ្នកដឹកនាំ​រឿង​ជនជាតិ​អ៊ី​តា​លី​ដ៏​ល្បីល្បាញ Vincenzo Grisostomi Traveglini ពិធីបុណ្យ​នេះ​នឹង​បង្ហាញ​ស្នាដៃ​សំខាន់​ៗ​ចំនួន ​៣ គឺ Don Giovanni 2025 , La Boheme 2026 ស្រប​ពេល​ជាមួយនឹង​កិច្ចប្រជុំ​កំពូល Francophonie លើក​ទី​២០ និង​La Traviata 2027 ។

Don Giovanni ៖ ជំហរ​ដំបូង​បង្អស់​លើ​ពិភពលោក​ក្នុង​ការ​ប្ដេជ្ញា​ចិត្ត​លើ​បរិស្ថាន ៖ ការ​សម្ដែង​ល្ខោន​អូ​ប៉េ​រ៉ា Don Giovanni របស់​លោក Mozart នៅ​ខែធ្នូ ឆ្នាំ ២០២៥ នឹង​ក្លាយជា​ល្ខោន​អូ​ប៉េ​រ៉ា​ដំបូង​គេ​បង្អស់​លើ​ពិភពលោក​ដែល​ធ្វើការ​គណនា និង​ទូទាត់​សង​ទាំងស្រុង​នូវ​ផល​ប៉ះពាល់​កាបូន​របស់​ខ្លួន ដោយ​រាប់​បញ្ចូល​ទាំង​បុគ្គលិក អ្នក​សម្ដែង ព្រមទាំង​ការ​ធ្វើ​ដំនើរ និង​ការ​ស្នាក់​នៅ​របស់​ទស្សនិកជន​ទាំងមូល​ផង​ដែរ ។

លោក Jacgues Guichandut នាយក​គ្រប់គ្រង​ក្រុមហ៊ុន All Dreams Cambodia និង​ជានា​យក​ផលិតកម្ម បាន​ពន្យល់​ថា សម្រាប់​ការ​សម្ដែង​ដែល​គួរតែ​ក្លាយជា​លើក​ដំបូង​បង្អស់​ទូ​ទាំង​ពិភពលោក ផល​ប៉ះពាល់​កាបូន សរុប​នៃ​ព្រឹត្តិការណ៍​នឹង​ត្រូវ​បាន​វាស់វែង​យ៉ាង​ទូលំទូលាយ ។​ នេះ​បាន​កំណត់​នូវ​ស្ដង់ដារ​ថ្មី​មួយ​ដោយ​គ្រប់​ដ​ណ្ដើ​ប់​លើ​ប្រភព​នៃ​ផល​ប៉ះពាល់​ទាំងអស់ ដែល​បង្ហាញ​ថា​ការ​សម្ដែង​លំដាប់ថ្នាក់​ពិភពលោក និង​ការ​ទទួលខុសត្រូវ​បរិស្ថាន​អាច​ដើរ​ទន្ទឹម​គ្នា​បាន ។ លោក​បន្ត​ថា​ផលិតកម្ម​នេះ​នឹង​ប្រមូលផ្ដុំ​សិល្បករ​អន្តរជាតិ​ និង​ក្នុង្សរុក​សរុប​ជាង​ ៨០​នាក់ រួម​មាន​ជនជាតិ​អ៉ីតា​លី បារាំង ជប៉ុន កូរ៉េ ម៉ា​ឡេ​ស៊ី វង់​តន្ត្រី​ស៊ី​ម​ហ្វូ​នី​ចំនួន ​៤០​រូប ដែល​មាន​តន្ត្រីករ​មក​ពី​សមាគម​វង​តន្ត្រី​យុវជន​អង្គរ ( Angkor Youth Orchestra Association ) និង​សិល្បករ​សៀ​ក និង​របាំ​មក​ពី​អង្គ​គារ ហ្វារ​ពន្លឺ​សិល្បៈ ។

សម្រាប់​បងប្អូន ដែល​មាន​ចំណាប់អារម្មណ៍​ចូល​ទស្សនា​មហោស្រព​ល្ខោន​អូ​ប៉េ​រ៉ា​អាច​ស្វែងរក​ទិញ​សំបុត្រ​តាម​រយៈ​តំណរ​ភ្ជាប់ ៖ https://www.phnompenhopera.com/ ៕ អត្ថបទសហការ