ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​អាកាសចរណ៍​ ៣​ទៀត​នឹង​ហោះ​ចូល​សៀមរាប ​នៅ​ចុងឆ្នាំ​នេះ

4 ម៉ោង មុន

អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ នឹង​ស្វាគមន៍​ក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិ​ចំនួន​បី​បន្ថែម​ទៀត មុន​ដំណាច់ឆ្នាំ​២០២៥ ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់ រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ី​វិល កាលពី​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២៥ ។…

អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ នឹង​ស្វាគមន៍​ក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិ​ចំនួន​បី​បន្ថែម​ទៀត មុន​ដំណាច់ឆ្នាំ​២០២៥ ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់ រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ី​វិល កាលពី​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២៥ ។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា ការ​មក​ដល់​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ថ្មី​ទាំង​បី​នឹង​ធ្វើ​ឲ្យ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​អាច​ទទួល និង​សម្របសម្រួល ក្រុមហ៊ុន​អាកាសចរណ៍​សរុប​១៥ ។

ក្រុមហ៊ុន​អាកាសចរណ៍​ទាំង​បី​នោះ គឺជា​ក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិ ។ ទី​មួយ គឺ​ក្រុមហ៊ុន Firefly Airlines ជា​ក្រុមហ៊ុន​អាកាសចរណ៍​តម្លៃ​ថោក​ម៉ា​ឡេ​ស៊ី ។ ទី​ពីរ គឺ​ក្រុមហ៊ុន T’way Air និង​ទី​បី គឺ Air Busan ដែល​ជា​ក្រុមហ៊ុន​អាកាសចរណ៍​តម្លៃ​ថោក​មក​ពី​ប្រទេស​កូរ៉េ​ខាងត្បូង ។

វិស័យ​អាកាសចរណ៍​កម្ពុជា​ពី​ខែមករា ដល់​ខែតុលា បាន​ទទួល អ្នកដំណើរ​សរុប​ចំនួន ៥,៦៦ លាន​នាក់​កើនឡើង​១៤​ភាគរយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ