ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​កាយ ច័ន្ទ ចាត់​ទុក​ថ្ងៃ​៨​ មីនា​ ជា​ថ្ងៃ​ដែល​ទទួល​​ស្គាល់​តម្លៃ​ស្ត្រី ​អាច​ឈរជើង​យ៉ាងរឹងមាំគ្រប់​តួនាទី​ទាំងអស់​នៃ​ជីវិត

1 នាទី មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តារា​សម្តែង ព្រះ​កាយ ច័ន្ទ បាន​ចាត់​ទុក​ទិវា​សិ​ទ្ឌិ​នារី​អន្តរជាតិ​៨​មីនា គឺជា​ថ្ងៃ​ពិសេស​សម្រាប់​ស្ត្រី​ទូ​ទាំង​ពិភពលោក និង​ជា​ថ្ងៃ​ដែល​ទទួលស្គាល់​តម្លៃ​នៃ​ស្ត្រី​ដែល​បាន​ប្រឹងប្រែង​ឈរជើង​យ៉ាង​រឹង​មាំ​គ្រប់​តួនាទី​ទាំងអស់​នៃ​ជីវិត ។ ព្រះ​កាយ…

រាជធានីភ្នំពេញ ៖ តារា​សម្តែង ព្រះ​កាយ ច័ន្ទ បាន​ចាត់​ទុក​ទិវា​សិ​ទ្ឌិ​នារី​អន្តរជាតិ​៨​មីនា គឺជា​ថ្ងៃ​ពិសេស​សម្រាប់​ស្ត្រី​ទូ​ទាំង​ពិភពលោក និង​ជា​ថ្ងៃ​ដែល​ទទួលស្គាល់​តម្លៃ​នៃ​ស្ត្រី​ដែល​បាន​ប្រឹងប្រែង​ឈរជើង​យ៉ាង​រឹង​មាំ​គ្រប់​តួនាទី​ទាំងអស់​នៃ​ជីវិត ។

ព្រះ​កាយ ច័ន្ទ បាន​ចេញ​វី​ដេ​អូ​មួយ​បង្ហោះ​លើ​បណ្តាញ​សង្គម ដើម្បី​អបអរសាទរ​ទិវា​សិទ្ធ​នារី​៨​មីនា ដោយនៅ​ក្នុង​នាង​បាន​អរគុណ​ដល់​អ្នក​ម្តាយ​នៅ​ទូ​ទាំង​ពិភពលោក​ដែល​បាន​ប្រឹងប្រែង​លះបង់​គ្រប់យ៉ាង​សម្រាប់​កូន​ៗ ។

នាង​បន្ត​ថា សេចក្តី​ស្រឡាញ់​របស់​អ្នក​ម្តាយ​គឺ​ធំធេង និង​គ្មាន​ព្រំដែន​ឡើយ ហើយ​កម្លាំង​ទឹកចិត្ត​របស់​អ្នក​ម្តាយ​គឺ​ធំ​មិន​អាច​វាស់វែង​បាន​ឡើយ ។ អ្នក​ម្តាយ​គឺជា​ស្ត្រី​ដែល​រឹង​មាំ​បំផុត ដែល​ហ៊ាន​លះបង់​គ្រប់​បែប​យ៉ាង​ទាំង​កម្លាំងកាយ និង​កម្លាំងចិត្ត គ្រប់យ៉ាង​គឺ​ដើម្បី​សេចក្តីសុខ​របស់​កូន​ៗ ។
នាង​ក៏​បាន​អរគុណ​ទៅ​កាន់​ភរិយា​គ្រប់​រូប​ដែល​បាន​លះបង់ និង​ជួយ​ជ្រោមជ្រែង​គ្រួសារ ធ្វើ​អោយ​ផ្ទះ​ក្លាយទៅជា​ទីកន្លែង​ដែល​មាន​ក្តី​សុខ សុភមង្គល និង​កក់ក្តៅ ។

នាង​បញ្ជាក់​ថា ភរិយា​គឺជា​កម្លាំង​ដែល​នៅ​ពីក្រោយ​នៃ​ភាព​ជោគជ័យ​របស់​គ្រួសារ ជា​ស្ត្រី​ដែល​មាន​ឥទ្ធិពល​ដែល​មិន​អាច​កាត់ថ្លៃ​បាន ។

ដូច្នេះ​ក្នុង​នាម​នាង​ជា​ស្ត្រី​មួយ​រូប នាង​សូម​គោរព និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ទៅ​កាន់​ស្ត្រី​ទាំងអស់​នៅ​ទូ​ទាំង​ពិភពលោក ដែល​អ្នក​ទាំងអស់​គ្នា​បាន​ប្រឹងប្រែង និង​លះបង់​ដើរ​តាម​សេចក្តី​ស្រមៃ​របស់​ខ្លួនឯង ដោយ​មិន​ខ្លាច​ចំពោះ​ឧបសគ្គ មិន​ថា​ជា​កម្មករ គ្រូបង្រៀន គ្រូពេទ្យ អាជីវករ ឬ​ជា​ស្ត្រី​ធម្មតា​នោះ​ទេ គឺ​អ្នក​ទាំងអស់​គ្នា​បាន​ខិតខំ​ប្រឹងប្រែង​លះបង់ ដើម្បី​ក្តី​ស្រមៃ​របស់​ខ្លួនឯង ។

នាង​បញ្ជាក់​ថា អ្នក​ទាំង​គ្នា​ពិតជា​គួរ​អោយ​គោរព និង​អោយ​តម្លៃ ហើយ​សូម​អោយ​ស្ត្រី​គ្រប់​រូប​ទទួល​បាន​សេចក្តី​ថ្លៃថ្នូរ និង​ឱកាស​ស្មើគ្នា​លើ​គ្រប់​វិស័យ ។ ស្ត្រី​គឺជា​កម្លាំង និង​ក្តី​ស្រឡាញ់ និង​អនាគត រីករាយ​ទិវា​សិទ្ធ​នារី​អន្តរជាតិ​៨​មីនា ។

ជា​ការ​កត់សម្គាល់​សម្រាប់​ទិវា​សិទ្ធិ​នារី​អន្តរជាតិ ៨​មីនា​នា​ពេល​នេះ ក្រៅពី ព្រះ​កាយ ច័ន្ទ គេ​ឃើញ​មាន​អ្នក​សិ​ល្បះ​ជា​ច្រើន​ទៀត​ក៏​បាន​បញ្ចេញ​សារ​របស់​ខ្លួន​នៅ​លើ​បណ្តាញ​សង្គម ដោយនៅ​ក្នុង​នោះ​ពួក​គេ​ចាត់​ទុកស្ត្រី​មិនមែន​មាន​តួនាទី​មិន​ត្រឹមតែ​ជា មាតា​ឬ​ភរិយា នោះ​ទេ តែ​ស្ត្រី​ក៏​មាន​ភាព​ចាំបាច់​ក្នុង​ការ​ព​ន្លឿ​ន​កិច្ច​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​ជាតិ ដោយ​ជា​កម្លាំង​ច​លករ​ដែល​មិន​អាច​ខ្វះ​បាន​។

ការ​ពង្រឹងសមត្ថភាព​នៅ​តែ​បន្ត​ជា​កិច្ចការ​អាទិភាព និង​ចាំបាច់ ដើម្បី​ឱ្យ​ស្ត្រី និង​ក្មេង​ស្រី​គ្រប់​រូប មាន​ភាព​ក្លាហាន ក្នុង​គ្រប់​ទិដ្ឋភាព​ទាំង​ក្នុង​វិស័យ​នយោបាយ សេដ្ឋកិច្ច និង​សង្គមកិច្ច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ