ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាន់តែ​កក្រើក ​និង​ពិសេស​! អ្នកឧកញ៉ា លាង ពៅ (​ភី​ធើ​រ​) បាន​ធ្វើ​រឿង​មួយ​ដ៏​ភ្ញាក់ផ្អើល​ជូន​ដល់​អតិថិជន​ស៊ីម៉ងត៍​អូដ្ឋ និង​ស៊ីម៉ងត៍​វី​ជីប ម៉ុង ក្នុង​ឱកាស​មហា​សំណាង​ស៊ីម៉ងត៍​អូដ្ឋ​រដូវ​កាល​ទី​៤​នេះ​!​

12 ម៉ោង មុន

រាជធានីភ្នំពេញ ៖ ក្រោយ​ពី​បាន​រក​ឃើញ​ម្ចាស់​ឡាន Ford Ranger និង​រង្វាន់​ជា​ច្រើន​ក្នុង​រដូវ​កាល​ទី​០១ ទី​០២ និង​ទី​៣ កាលពី​ពេល​ថ្មី​ៗ​នេះ ក្រុមហ៊ុន​ស៊ីម៉ងត៍​អូដ្ឋ…

រាជធានីភ្នំពេញ ៖ ក្រោយ​ពី​បាន​រក​ឃើញ​ម្ចាស់​ឡាន Ford Ranger និង​រង្វាន់​ជា​ច្រើន​ក្នុង​រដូវ​កាល​ទី​០១ ទី​០២ និង​ទី​៣ កាលពី​ពេល​ថ្មី​ៗ​នេះ ក្រុមហ៊ុន​ស៊ីម៉ងត៍​អូដ្ឋ និង​ស៊ីម៉ងត៍​វី ជីប ម៉ុង បាន​ធ្វើ​ឱ្យ​កក្រើក​ស្រទាប់​អតិថិជន​ទូ​ទាំង​ប្រទេស ​ជា​ថ្មី​ម្តងទៀត ជាមួយនឹង​ការ​ប្រកាស​បង្កើន​រង្វាន់​ដ៏​មហាសាល​សម្រាប់ រដូវ​កាល​ទី​០៤ ​។

ក្នុង​ឱកាស​ដ៏​ពិសេស អ្នកឧកញ៉ា លាង ពៅ (​ភី​ធើ​រ​) អគ្គនាយក​ក្រុមហ៊ុន ស៊ីម៉ងត៍​អូដ្ឋ ស៊ីម៉ងត៍​វី ជីប ម៉ុង បាន​ផ្ដល់​កិត្តិយស​អញ្ជើញ​ចុះ​ប្រកាស​ដោយ​ផ្ទាល់​ដល់​ម្ចាស់​ដេប៉ូ និង​អតិថិជន​ទាំងអស់ នូវ​ដំណឹង​ដ៏​រីករាយ ដែល​ធ្វើ​ឱ្យ​អ្នកគាំទ្រ និង​អតិថិជន រំភើប ស្ទើរតែ​មិន​ជឿ​នឹង​ដំណឹង​មួយ​នេះ​។ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​គាំទ្រ​យ៉ាង​ខ្លាំងក្លា​ពី​សំណាក់​បងប្អូន​ខ្មែរ ក្រុមហ៊ុន​បាន​សម្រេចចិត្ត “​បង្កើន​ចំនួន​រង្វាន់​” ឱ្យ​ច្រើន​ជាង​មុន​រាប់​ដង ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​!

យុទ្ធនាការ មហា​សំណាង​រដូវ​កាល​ទី​០៤ នឹង​នាំ​មក​ជូន​នូវ ​៖

  • ម៉ូតូ Honda Dream ស៊េរី​ថ្មី​៖ មិនមែន​ត្រឹមតែ ៥ ឬ ១០​គ្រឿង​នោះ​ទេ គឺ​កើនឡើង​រហូត​ដល់ ៤០​គ្រឿង​!
  • ទូរស័ព្ទ Samsung ទំនើប​៖ មិនមែន​ត្រឹមតែ ៣០ ឬ ៤០​គ្រឿង​នោះ​ទេ គឺ​កើនឡើង​ដល់ ២០០​គ្រឿង​!
  • រង្វាន់​ឡាន Ford Ranger ស៊េរី​ថ្មី​ដ៏​ប្រណីត និង​លុយ​សុទ្ធ​ជា​ច្រើន​សន្ធឹកសន្ធាប់​ផ្សេង​ទៀត​នៅ​ក្នុង​បាវ​ស៊ីម៉ងត៍​។

អ្នកឧកញ៉ា លាង ពៅ (​ភី​ធើ​រ​) បាន​មាន​ប្រសាសន៍ ដោយ​ក្តី​រីករាយ​ថា​៖ «​យើង​ចង់​ឃើញ​ស្នាមញញឹម និង​មហា​សំណាង​កើត​មាន​ដល់​អតិថិជន​របស់​យើង​ឱ្យ​បាន​កាន់តែ​ច្រើន​។ ឆ្លើយ​តប​ទៅ​នឹង​ការ​សំណូមពរ ការ​បង្កើន​រង្វាន់​ដ៏​សន្ធឹកសន្ធាប់​ក្នុង​រដូវ​កាល​ទី​០៤ នេះ គឺជា​ការ​តបស្នង​ដ៏​ធំធេង និង​ជា​ការ​លើកទឹកចិត្ត​ដល់​បងប្អូន​ដែល​ជឿជាក់​លើ​គុណភាព​ស៊ីម៉ងត៍​អូដ្ឋ និង​ស៊ីម៉ងត៍​កន្លង​មក​»​។

ក្រោម​ស្មារតី “​ខ្មែរ​ជួយ​ខ្មែរ ខ្មែរ​ស្រឡាញ់​ខ្មែរ​” ក្រុមហ៊ុន ជីប ម៉ុង មិន​ត្រឹមតែ​នាំ​មក​នូវ​ផលិតផល​ដែល​មានគុណ​ភាព​ខ្ពស់​សម្រាប់​សំណង់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជា​ក្រុមហ៊ុន​ដែល​តែងតែ​ឈានមុខ​គេ​ក្នុង​កិច្ចការ​សង្គម និង​ការ​ចែករំលែក​សំណាង​ជា​ច្រើន​ជូន​ដល់​ប្រជាជន​ខ្មែរ​តាម​រយៈ​យុទ្ធនាការ បាវ​មួយ សំណាង​មួយ​របស់​ក្រុមហ៊ុន​ស៊ីម៉ងត៍​អូដ្ឋ និង​ស៊ីម៉ងត៍​វី ជីប ម៉ុង​។

តើ​លោក​អ្នក​ចង់​ក្លាយជា​ម្ចាស់​រង្វាន់​មហាសាល​បន្ទាប់​ដែរ​ឬទេ​ ? សូម​បងប្អូន​អតិថិជន​ទាំងអស់ រួសរាន់​ជាវ​ស៊ីម៉ងត៍​អូដ្ឋ ឬ ស៊ីម៉ងត៍​វី រួច​បំពេញ​ឈ្មោះ លេខ​ទូរស័ព្ទ និង​អាសយដ្ឋាន​លើ​ប័ណ្ណ​សំណាង រួច​យក​ទៅ​ដាក់​តាម​ដេប៉ូ​ចែកចាយ​ដែល​មាន​លក់​ស៊ីម៉ងត៍ ជីប ម៉ុង ទូ​ទាំង​ប្រទេស ដើម្បី​មានឱកាស​ឈ្នះ​រង្វាន់​ដ៏​ច្រើន​លើសលប់​ក្នុង​រដូវ​កាល​ទី​០៤ នេះ​។
ស៊ីម៉ង់ត៍​អូដ្ឋ ជាប់​ធន់​ត​ជំនាន់​!

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ