ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលា​មធ្យម​វិចិត្រសិល្បៈ​ប្រកាស​បង្រៀន​ហាត់​​រាំ​ចង្វាក់​ប្រជាប្រិយ​អបអរ​ពិធី​បុណ្យចូល​ឆ្នាំ​ខ្មែរ

16 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សាលា​មធ្យម​វិចិត្រសិល្បៈ​បាន​ប្រកាស​បើកប​ង្រៀ​ង​ការ​រាំ​ចង្វាក់​ប្រជា​ប្រិយ​ខ្មែរ​ជូន​សាធារណៈជន ដោយ​មិន​យក​ថវិកា ដើម្បី​ចូលរួម​អបអរ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ដែល​នឹង​ឈាន​មក​ដល់​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ។ យោង​តាម​ការ​ប្រកាស​លើ​បណ្តាញ​សង្គម​ពី​សំណាក់​លោក ម៉ូ ខុន ច័ន្ទ​សិទ្ធិការ្យ​…

រាជធានីភ្នំពេញ ៖ សាលា​មធ្យម​វិចិត្រសិល្បៈ​បាន​ប្រកាស​បើកប​ង្រៀ​ង​ការ​រាំ​ចង្វាក់​ប្រជា​ប្រិយ​ខ្មែរ​ជូន​សាធារណៈជន ដោយ​មិន​យក​ថវិកា ដើម្បី​ចូលរួម​អបអរ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ដែល​នឹង​ឈាន​មក​ដល់​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ។

យោង​តាម​ការ​ប្រកាស​លើ​បណ្តាញ​សង្គម​ពី​សំណាក់​លោក ម៉ូ ខុន ច័ន្ទ​សិទ្ធិការ្យ​ មន្ត្រីទទួលកិច្ចការងារផ្សព្វផ្សាយសាលាមធ្យមវិចិត្រសិល្បៈ បាន​ឲ្យ​ដឹង​ថា ជម្រាប​ជូន​សាធារណជន​ជិត​ឆ្ងាយ យុវជនយុវនារី ជ្រាប​ថា ដើម្បី​ចូលរួម​អបអរ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ  សាលា​មធ្យម​វិចិត្រសិល្បៈ នឹង​រៀបចំ​ការ​ហាត់​រាំ​ចង្វាក់​ប្រជាប្រិយ​ខ្មែរ រៀង​រាល់​ព្រឹក​ថ្ងៃ​សៅរ៍ ចាប់ពី​ម៉ោង​៨:០០​នាទី​ព្រឹក ដល់​ម៉ោង​១០:០០​នាទី​ព្រឹក ​ចាប់ពី​ថ្ងៃ​សៅរ៍ ទី​៧ ខែមីនា ឆ្នាំ​២០២៦  ។

អាស្រ័យ​ដូច​បាន​គោរព​ជម្រាប​ជូន​ខាងលើ  សូម​គោរព​អញ្ជើញ សាធារណជន​ជិត​ឆ្ងាយ យុវជន យុវនារី ចូលរួម​ដោយ​មេត្រី​រៀង​រាល់​ព្រឹក​ថ្ងៃ​សៅរ៍ នៅ​ទីតាំង​សាលា​មធ្យម​វិចិត្រសិល្បៈ​ ។

បន្ថែម​ពីលើ​អ្វី​ដែល​បាន​បង្ហោះ​ខាងលើ​នេះ​ លោក ម៉ូ​ខុន ច័ន្ទ​សិទ្ធិការ្យ មន្ត្រីទទួលកិច្ចការងារផ្សព្វផ្សាយសាលាមធ្យមវិចិត្រសិល្បៈ បាន​អះអាង​ប្រាប់​កោះសន្តិភាព​​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ថា ការ​ហាត់រៀន​នេះ​ គឺ​នឹង​ត្រូវ​បាន​បង្ហាត់បង្រៀន​ដោយ​លោកគ្រូ អ្នកគ្រូ​នៅ​សាលា​មធ្យម​វិចិត្រសិល្បៈ​​ផ្ទាល់ ក្នុង​នោះ​ មានការ​ហាត់​ផង និង​រាំ​ផង ដើម្បី​អបអរសាទរ​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ ។

លោក​បញ្ជាក់​ថា ការ​បង្ហាត់បង្រៀន​រាំ​នេះ​ គឺ​ធ្វើ​ឡើង​នៅ​រៀង​រាល់​ចុង​ស​ប្តា​ហ៍នា​ពេល​ព្រឹក ដោយ​បើក​ឲ្យ​មហាជន​ចូល​ហាត់រៀន​ដោយ​មិន​គិត​អាយុ និង​មិន​យក​ថវិកា​នោះ​ឡើយ ។

លោក​បន្ថែម​ថា ការ​បង្ហាត់​រាំង​នេះ​មិ​ន​គិត​អាយុ​ឡើយ ដោយសារ​ពួក​គាត់​អាចម​ករៀន​ដោយ​​ការ​ហាត់​រាំ​តាម​ការ​បង្ហាត់បង្រៀន​ពី​លោកគ្រូ អ្នកគ្រូ​ នៅ​ទី​នេះ​ផ្ទាល់ ខ​ណៈ​ពេល​ការ​រាំ​នេះ​​គឺ​នឹង​ធ្វើ​ឡើង​ដោយ​រាំ​ជុំ​គ្នា​តែ​ម្តង ។

ការ​រៀប​ចំការ​បង្ហាត់​រាំ​នេះ​ឡើង ​គឺ​ដោយសារ​លោកនាយក​សាលា​ស្តីទី​ គឺ​ចង់​បំផុស​ឲ្យ​មានការ​រាំ និង​លេងល្បែង​ប្រជាប្រិយ​ខ្មែរ​ឲ្យ​កាន់តែ​ទូលំទូលាយ ហើយ​ក៏​ជា​ការ​ត្រៀម​សម្រាប់​អបអរ​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​នា​ពេល​ខាង​មុខ​នេះ ដូច្នេះ​ មហាជន​អាច​ចូលរួម​បាន​ចាប់តាំងពី​ពេល​ផ្សាយដំណឹង​នេះ​តទៅ ។

លោក​ ម៉ូ​ខុន ច័ន្ទ​សិទ្ធិការ្យ មន្ត្រីទទួលកិច្ចការងារផ្សព្វផ្សាយសាលាមធ្យមវិចិត្រសិល្បៈ​ បាន​អះ​អាង​បន្ថែម​ថា ការ​ចូលរួម​ពី​សំណាក់​បងប្អូន​ទាំងអស់ ​គឺជា​ការ​ចូលរួម​ចំណែក​ថែរក្សា​នូវ​ល្បែងរបាំ​​ប្រជាប្រិយ​ខ្មែរ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ ខ​ណៈ​ពេល​ដែល​សាលា​មធ្យម​វិចិត្រសិល្បៈ​ គឺជា​សាលា​ដែល​មាន​ចក្ខុវិស័យ​បណ្តុះបណ្តាល​លើ​ផ្នែក​សិល្បៈ​នេះ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ