តារាចម្រៀងនាង ទេព បូព្រឹក្ស អះអាងថា ការសម្តែងរបស់នាងនៅក្នុងប្រទេសហ្វីលីពីននាពេលខាងមុខនេះ អាចនឹងជាឱកាសចុងក្រោយនៅក្នុងការចូលរួមចំណែកនាំយកទម្រង់សិល្បៈបុរាណខ្មែរមកសម្តែងនៅលើឆាកអន្តរជាតិ ។

ការបោះពាក្យសម្តីខាងលើពី ទេព បូព្រឹក្ស នាពេលនេះបានធ្វើឡើង បន្ទាប់ពីតារាចម្រៀងរូបនេះហាក់បាក់ទឹកចិត្តយ៉ាងខ្លាំង ក្រោយមានការរិះគន់ពីបុគ្គលមួយចំនួនដែលបានចោទប្រកាន់មកលើរូបនាងថា យកសិល្បៈវប្បធម៌មកធ្វើជាអាជីវកម្ម ។

យ៉ាងណា បើទោះបីជាមានការបកស្រាយ និងឆ្លើយតបពីសំណាក់លោក ជី ដេវីត ដែលជាស្វាមី និងអ្នកគាំទ្ររូបនាងជាច្រើនក៏ដោយ ប៉ុន្តែ ទេព បូព្រឹក្ស នៅតែមានអារម្មណ៍បាក់ទឹកចិត្ត និងមិនទទួលបានឡើយចំពោះការចោទប្រកាន់នេះ ដ្បិតនាងតែងតែខិតខំ និងចំណាយថវិកាផ្ទាល់ខ្លួននៅក្នុងការនាំយកទម្រង់សិល្បៈបុរាណមកសម្តែងរួមគ្នាជាមួយនាងក្នុងឆាកតន្ត្រីធំៗជាបន្តបន្ទាប់ ។

អ្វីជាការកត់សម្គាល់ទៀតនោះ ទេព បូព្រឹក្ស បានបង្ហាញតម្រុយបន្ថែមថា នាងអាចនឹងបោះបង់ការងារខាងលើនេះចោល នៅក្នុងឱកាសចុងក្រោយដែលនាងនឹងត្រូវសម្តែងនៅប្រទេសហ្វីលីពីននាពេលឆាប់ៗខាងមុខនេះ ។

តាមរយៈសំណេរដែលបង្ហោះលើបណ្តាញសង្គមថា សង្ឃឹមថានេះ ជាការរួមចំណែក ចុងក្រោយរបស់ខ្ញុំហើយ ខ្ញុំនឹងធ្វើឲ្យបានល្អបំផុត ខ្ញុំនឹងនាំអ្នកទៅលើឆាកអន្តរជាតិជាមួយខ្ញុំយើងនឹងរួមគ្នាបង្ហាញអ្វីជាភាពខ្លាំង នឹងភាពជាម្ចាស់ដើមយ៉ាងពិតប្រាកដ ដំណើរបន្ទាប់ពីនេះខ្ញុំនឹងប្រគល់ភារកិច្ចនេះជូនអ្នកវិញ សូមអរគុណ ។
ទោះជាយ៉ាងណា ក្រោយពីឃើញតារាចម្រៀងនាង ទេព បូព្រឹក្ស បង្ហោះសំណេរខាងលើនេះ គេឃើញមានមហាជន ជាពិសេស បណ្តាអ្នកគាំទ្ររូបនាងជាច្រើនបានចូលទៅខំមិន ដោយម្នាក់ៗបានលើកទឹកចិត្ត និងស្នើឲ្យនាងបន្ដដំណើរនៅក្នុងការចូលរួមផ្សព្វផ្សាយសិល្បៈវប្បធម៌ខ្មែរនៅលើឆាកតន្ត្រីនានាបន្ថែមទៀត ។

ជាក់ស្តែង គណនេយ្យហ្វេសប៊ុកមួយដែលមានឈ្មោះ Sophea Tep បានបង្ហោះសំណេរពាក់ព័ន្ធទៅនឹងការងារសម្តែងរបស ទេព បូព្រឹក្ស ថា ការលះបង់មិនមែនតូចទេ នេះគឺជាការសម្រេចចិត្តដ៏ធំ ហើយមនុស្សភាគច្រើនមិនស្ម័គ្រចិត្តធ្វើបែបនេះឡើយ។
Evoto🌟Tep Boprek ការចំណាយថវិកាផ្ទាល់ខ្លួនជាង ២០,០០០ ដុល្លារ (គិតត្រឹមសំបុត្រយន្តហោះ) មិនមែនជាចំនួនតិចតួចទេ។ តែអ្វីដែលធំជាងលុយទៀតនោះគឺទឹកចិត្ត ពេលវេលា កម្លាំងញើសឈាមនាំយកសិល្បៈវប្បធម៌ខ្មែរទៅលើឆាកអន្តរជាតិ នៅមុខទស្សនិកជនលើសពី25,000នាក់ សម្រាប់ការសម្តែងនៅទីក្រុង Manila ប្រទេស Philippines នៅថ្ងៃទី 19 មេសា 2026 ខាងមុខនេះរបស់កម្មវិធី ROUND FESTIVAL។
Evotoនេះជាបេសកកម្មក្នុងការនាំយកអត្តសញ្ញាណខ្មែរឡើងឆាកអន្តរជាតិនេះគឺជាការដាក់
“ឈ្មោះប្រទេស” លើឆាកអន្តរជាតិ។លុយអាចជួយឱ្យការងារដំណើរការទៅមុខបាន ប៉ុន្តែវាមិនអាចទិញចក្ខុវិស័យក្នុងការច្នៃប្រឌិតបានទេ។

ការរៀបចំសម្រាប់ឆាកអន្តរជាតិ ត្រូវការគំនិតល្អ ប្រព័ន្ធការងារខ្ពស់ និងភាពជាអ្នកដឹកនាំ។ បើមិនមានទឹកចិត្ត ពេលវេលា និងស្មារតីទទួលខុសត្រូវ អ្វីៗទាំងនេះមិនអាចកើតឡើងបានទេ។
ការលះបង់បែបនេះ គួរតែត្រូវបានគេមើលឃើញ លើកទឹកចិត្ត និងគោរព ព្រោះមិនមែនគ្រប់គ្នាអាចដាក់អ្វីៗទាំងអស់ ដើម្បីឱ្យវប្បធម៌ខ្មែរ ឡើងឆាកអន្តរជាតិបានឡើយ ៕
Evoto
ចែករំលែកព័តមាននេះ