ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ជំទាវ​បណ្ឌិត ជា សិរី អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ជឿ​ទុកចិត្ត​ រាជរដ្ឋាភិបាលលើ​កិច្ច​ការពារ​បូរណភាព​ដែនដី

5 ម៉ោង មុន

ខេត្ត​ពង់​ធំ​៖ ​ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ស្រុក​ ប្រាសាទ​សំបូរ អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ជនរួមជាតិ​ទាំងអស់ បន្ត​ជឿ​ទុកចិត្ត និង​គាំទ្រ​លើ​រាជរដ្ឋាភិបាល ដែល​បាន​និង​កំពុង​ធ្វើ​ កិច្ច​ការងារ​យ៉ាង​សកម្ម ដើម្បី​ការពារ​អធិបតេយ្យភាព​ជាតិ…

ខេត្ត​ពង់​ធំ​៖ ​ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ស្រុក​ ប្រាសាទ​សំបូរ អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ជនរួមជាតិ​ទាំងអស់ បន្ត​ជឿ​ទុកចិត្ត និង​គាំទ្រ​លើ​រាជរដ្ឋាភិបាល ដែល​បាន​និង​កំពុង​ធ្វើ​ កិច្ច​ការងារ​យ៉ាង​សកម្ម ដើម្បី​ការពារ​អធិបតេយ្យភាព​ជាតិ ​បូរណភាព​ដែនដី រួម​ទាំង​ឧត្តម​ប្រយោជន៍​របស់​ជាតិ​និង​ប្រជាជន ​។

លោក​ជំទាវ​បណ្ឌិត ជា សិរី សមាជិក​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្ដា គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ស្រុក​ប្រាសាទ​សំបូរ លើក​ឡើង​នៅ​ក្នុង ពិធី​សម្ភោ​ធ​ដាក់​ឱ្យ​ប្រើប្រាស់​ទីស្នាក់ការ​ គណបក្ស​ឃុំ​តាំង​ក្រ​សៅ ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ នៅ​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២៥ នេះ​ថា​  ជុំវិញ​បញ្ហា​ព្រំដែន​កម្ពុជា​-​ថៃ សម្ដេច​បវរ​ធិ​បតី នាយក រដ្ឋមន្ត្រី បាន​បញ្ជាក់​ ពី​គោលដៅ​របស់​រាជរដ្ឋាភិបាល គឺ​ធ្វើ​យ៉ាងណា​ដើម្បី​ទប់​សភាពការណ៍​ដែល​កើត​មាន កុំឱ្យ​រីក​រាលដាល និង មិន​ឱ្យ​បាត់បង់​អាយុជីវិត​ប្រជាពលរដ្ឋ​ស្លូតត្រង់ ក៏​ដូច​ជា​ស្វែងរក​គ្រប់​វិធីសាស្ត្រ ដើម្បី​ដោះស្រាយ​បញ្ហា​នៅ​នឹង​កន្លែង​ ឱ្យ​បាន​ឆាប់​ជាទី​បំផុត ​។ យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល “​ស្ងាត់ តែ​មិន​ស្ងៀម​” បាន​ប្រកាន់​យក​នូវ​អភិក្រម ​ក្នុង​ការ​ខិតខំ​ដោះស្រាយ​ដោយ​ភាព​អត់ ធ្មត់ និង​ការ​ប្រើប្រាស់ ​មធ្យោបាយ​សន្តិវិធី ព្រោះ​ការ​ប្រើប្រាស់​មធ្យោបាយ​ហិង្សា​ណាមួយ មិន​ត្រឹមតែ​មិន​អាច​រក​ដំណោះស្រាយ​បាន​នោះ​ទេ ប៉ុន្តែ​អាច​នាំ​ដល់​ការ​ពង្រីក​ភូមិសាស្ត្រ​នៃ​ជម្លោះ និង​បង្ក​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​កាន់តែ​ច្រើន និង​កាន់តែ​ធ្ងន់ធ្ងរ ក៏​ដូច​ជា បង្ក​ការ​លំបាក​នៅ​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ បញ្ចប់​បញ្ហា​ឱ្យ​បាន​ឆាប់ ​។

បញ្ហា​នេះ លោក​ជំទាវ​បណ្ឌិត​  បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ជនរួមជាតិ​ទាំងអស់ បន្ត​ជឿ​ទុកចិត្ត និង​គាំទ្រ​លើ​រាជរដ្ឋាភិបាល ដែល​បាន​និង​កំពុង​ធ្វើ​កិច្ច​ការងារ​យ៉ាង​សកម្ម ដើម្បី​ការពារ​អធិបតេយ្យភាព​ជាតិ បូរណភាព​ដែនដី រួម​ទាំង​ឧត្តម​ប្រយោជន៍ របស់​ជាតិ និង​ប្រជាជន ​។ មួយវិញទៀត សូម​បងប្អូន​ប្រជាពលរដ្ឋ​តាមដាន​ព័ត៌មាន​ពី Page ផ្លូវការ​របស់​សម្តេច​តេ​ជោ​, សម្ដេច​ធិ​បតី​, ក្រសួង​ព័ត៌មាន និង​ក្រសួងការពារជាតិ​ជាដើម ដើម្បី​ទទួល​បាន​ព័ត៌មាន​ដែល​ពិត ជៀសវាង​ការ​ចែកចាយ​បន្ត​នូវ​ព័ត៌មាន​មិន​ពិត ធ្វើ​ឱ្យ ប្រជាពលរដ្ឋ​ផ្សេង​ទៀត​មានការ​យល់​ច្រឡំ​ ។

លោក​ជំទាវ​បណ្ឌិត បន្ត​ថា អ្វី​ៗ​ដែល​យើង​ទទួល​បាន​សព្វថ្ងៃ កើត​ចេញពី​ការ​ខិតខំ​ប្រឹងប្រែង​យូរអង្វែង ជា​ពិសេស​ការ​ផ្តល់ ឱកាស​របស់​បងប្អូន​ប្រជាពលរដ្ឋ ឱ្យ​គណបក្ស​ប្រជាជន​បាន​បម្រើ​ប្រជាពលរដ្ឋ ហើយ​គណបក្ស​ប្រជាជន​កម្ពុជា ក៏​ត្រូវ​បន្ត​ខិតខំ​ប្រឹង ប្រែង​ថែរក្សា​ការពារ​សមិទ្ធផល​ទាំងនេះ និង​បន្ត​ពង្រឹង​ស្ថិរភាព​នយោបាយ សន្តិភាព សន្តិសុខ សុវត្ថិភាព ព្រមទាំង​ជំរុញ​ការ​អភិវឌ្ឍ សង្គម​-​សេដ្ឋកិច្ច ឲ្យ​មានការ​រីក​ចម្រើន​ប្រកបដោយ​ចីរភាព និង​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ជា​ពិសេស​ជួយ​ដោះ ស្រាយ​ទុក្ខ​លំបាក​ជូន​ប្រជាពលរដ្ឋ​ ។

នៅ​ក្នុង​ថ្ងៃ​ដ៏​ដែល​នេះ​ដែរ​, លោក​ជំទាវ​បណ្ឌិត ជា សិរី ក៏​បាន​អ​ញ្ជី​ញ​ចូលរួម​សម្ភោ​ធ​ដាក់​ ឱ្យ​ប្រើប្រាស់​ផ្លូវ​បេតុង នៅ​អនុ​វិទ្យាល័យ ហ៊ុន សែន ព្រៃ​ក្តីទទឹង​ប្រវែង ១៦០ ម៉ែត្រ និង​ទទឹង ៤,៦ ម៉ែត្រ ក្នុងស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ បាន​បង្ហាញ​ពី​ការ​ចូលរួម​ចំណែក​ របស់​ថ្នាក់ដឹកនាំនិង​មន្ត្រី​ធនាគារជាតិ​នៃ​កម្ពុជា លើ​ការ​អភិវឌ្ឍ​វិស័យ​អប់រំ កម្ពុជា ក៏​ដូច​ជា​សេដ្ឋកិច្ចជាតិ ស្រប​តាម​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល ដើម្បី​ឈាន​ទៅ​សម្រេច​បាន​នូវ​គោលដៅ​សេដ្ឋកិច្ច ក្នុង​ការក្លាយជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​ នៅ​ឆ្នាំ​២០៣០​ ។ ការ​សិក្សា​ក្នុង​ស្ថាន​ភាពល្អ​ប្រសើរ មាន​សារៈសំខាន់​ណាស់ ដើម្បី ទាក់ទាញ​ប្អូន​សិស្សានុសិស្ស​ដែល​ជា​ទំពាំង​ស្នង​ឬ​ស្សី ឱ្យ​ចង់​បន្ត​ការ​សិក្សា​ទៅ​មុខ​ឱ្យ​បាន​វែង​ឆ្ងាយ​។ ជាក់ស្ដែង​ការ​សាងសង់​អគារ សិក្សា និង​ប្រព័ន្ធ​ផ្លូវ​នានា ទាំង​ក្នុង​និង​នៅ​ជុំវិញ​បរិវេណ​សាលា គឺជា​ផ្នែក​មួយ​នៃ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រព័ន្ធ​អប់រំ ផ្ដល់​ភាពងាយស្រួលនិង​បង្ក​ឱ្យ​មានបរិយាកាស សុវត្ថិភាពនិង​ផាសុកភាព​ ដល់​សិស្សានុសិស្ស ក៏​ដូច​ជា​លោកគ្រូ​-​អ្នកគ្រូ​ទាំងអស់ ​៕ អត្ថបទសហការ