រាជធានីភ្នំពេញ, ថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០២៥ ៖ ធនាគារ ឌីជីប៊ី មានមោទនភាពក្នុងការចូលរួមឧបត្ថម្ភការប្រកួតពានរង្វាន់លោកទេព ឃុនណា លើកទី30 ដែលជាការប្រកួតកីឡាវាយកូនបាល់កម្ពុជា (អាយុក្រោម 18 ឆ្នាំ) ដែលរៀបចំដោយសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ។

ជាផ្នែកមួយនៃការប្តេជ្ញារបស់ធនាគារ ឌីជីប៊ី ក្នុងការគាំទ្រការអភិវឌ្ឍយុវជន និងការផ្សព្វផ្សាយការរស់នៅប្រកបដោយសុខុមាលភាព តាមរយៈកីឡា ការរួមចំណែកនេះបង្ហាញពីការយកចិត្តទុកដាក់របស់ធនាគារ ឌីជីប៊ី ក្នុងការបណ្ដុះបណ្ដាលកីឡាករជំនាន់ថ្មី និងជំរុញមិត្តភាពអន្តរជាតិតាមរយៈកីឡាវាយកូនបាល់ ។
លោក Shin Il Kyu ប្រធាននាយកប្រតិបត្តិរបស់ធនាគារ ឌីជីប៊ី បានថ្លែងថា៖ “យើងមានក្តីសោមនស្សរីករាយជាអតិបរមាក្នុងការគាំទ្រដល់សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា។ ការប្រកួតនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការជំរុញការអភិវឌ្ឍយុវកីឡាករវាយកូនបាល់នៅកម្ពុជា ។
ធនាគារ ឌីជីប៊ី យើងខ្ញុំមានជំនឿយ៉ាងមុតមាំថា ការឧបត្ថម្ភគាំទ្រយុវជនទាំងក្នុង និងក្រៅទីលាន គឺជារឿងសំខាន់បំផុតសម្រាប់ការបណ្តុះបណ្តាលនូវវិន័យ ការអត់ធ្មត់ និងភាពជាអ្នកដឹកនាំ ដែលជាគុណតម្លៃស្នូលដែលយើងខ្ញុំផ្តោតការយកចិត្តទុកដាក់ខ្ពស់ ។
ពានរង្វាន់លោក ទេព ឃុនណា ដែលបច្ចុប្បន្នបានឈានចូលមកដល់ខួបលើកទី 30 របស់ខ្លួន គឺត្រូវបានរៀបចំឡើងក្នុងគោលបំណងដ៏ឧត្តុង្គឧត្តម ដើម្បីឧទ្ទិសដល់វីរភាពរបស់ឥស្សរជនដ៏ឆ្នើមមួយរូបក្នុងប្រវត្តិសាស្ត្រកីឡាវាយកូនបាល់កម្ពុជា ។ ការប្រកួត ITF J30 ប្រចាំឆ្នាំនេះ បានទាក់ទាញនូវយុវកីឡាករដែលមានទេពកោសល្យខ្ពស់ជាច្រើនរូប ឱ្យចូលរួមប្រកួតដណ្តើមយកពិន្ទុចំណាត់ថ្នាក់អន្តរជាតិ ក៏ដូចជាលើកកម្ពស់កិត្តិយស និងមោទនភាពជូនជាតិមាតុភូមិ។ ព្រឹត្តិការណ៍ដ៏សំខាន់នេះ ពិតជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកស្ទួយកេរ្តិ៍ឈ្មោះកីឡាវាយកូនបាល់កម្ពុជាឱ្យកាន់តែមានភាពល្បីរន្ទឺលើឆាកអន្តរជាតិ ។

ការឧបត្ថម្ភគាំទ្រពីធនាគារ ឌីជីប៊ី គឺស្ថិតនៅក្នុងក្របខ័ណ្ឌបេសកកម្មដ៏ទូលំទូលាយនៃ ទំនួលខុសត្រូវសង្គមរបស់សាធារណជន (CSR) របស់ខ្លួន។ តាមរយៈភាពជាដៃគូប្រកបដោយអត្ថន័យនេះ ធនាគារបានចូលរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់សហគមន៍ ការអប់រំ និងការផ្តល់អំណាចដល់យុវជន ។

អំពីធនាគារ ឌីជីប៊ី
ធនាគារ ឌីជីប៊ី ជាធនាគារពាណិជ្ជ ដែលមានកម្មសិទ្ធិកាន់កាប់ភាគហ៊ុន 100% នៃធនាគារ អាយអឹម (iM) ហើយជាសមាជិករបស់សម្ព័ន្ធហិរញ្ញវត្ថុ អាយអឹម និងដែលជាសម្ព័ន្ធហិរញ្ញវត្ថុដ៏ធំមួយនៅប្រទេសកូរ៉េខាងត្បូង។ ធនាគារ ឌីជីប៊ី បើកដំណើរការដំបូងក្នុងប្រទេសកម្ពុជា ក្នុងនាមជាគ្រិះស្ថានមីក្រូហិរញ្ញវត្ថុ ដែលមានឈ្មោះថា Cam Capital Co, Ltd ហើយនៅក្នុង ឆ្នាំ 2020 ធនាគារ បានទទួលអាជ្ញាប័ណ្ណ ជាធនាគារពាណិជ្ជ ពីធនាគាជាតិនៃកម្ពុជា (NBC) ដែលមានឈ្មោះជាផ្លូវការថាធនាគារ ឌីជីប៊ី ភីអិលស៊ី ។ ធនាគារ បាននិងកំពុងបន្តផ្ដល់ជូននូវសេវាធនាគារ យ៉ាងពេញលេញដល់អតិថិជនដូចជា៖ សេវាឥណទាន សេវាដាក់ប្រាក់បញ្ញើ សេវាធនាគាចល័ត (DGB Mobile) អេធីអឹម ប័ណ្ណឥណពន្ធ សេវាបើកប្រាក់បៀរវត្សន៍ សេវាផ្ទេរប្រាក់ក្នុងប្រទេស សេវាទទួល ឬ ផ្ទេរប្រាក់ក្រៅប្រទេស SWIFT សេវាហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាហិរញ្ញវត្ថុផ្សេងៗទៀតជាច្រើន ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ