ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូច ស្រី​ល័​ក្ខ រំលឹក​រឿង​អ៊ុ​ន សិទ្ធា សុំ​ស្រឡាញ់​ពេល​នៅ​រៀន​កាលពី​ជាង​១០​ឆ្នាំ​មុន

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នក​នាង ទូច ស្រី​ល័​ក្ខ បាន​រំលឹក​អនុស្សាវរីយ៍​កាលពី​ជាង​១០​ឆ្នាំ​មុន គ្រា​ដែល​តារា​សម្តែង​លោក អ៊ុ​ន សិទ្ធា ដែល​មានចិត្ត​ក្លាហាន​ហ៊ាន​សុំ​ស្រឡាញ់​នាង​កាលពី​រៀន​នៅ​សាលា​ជាមួយ​គ្នា…

រាជធានី​ភ្នំពេញ ៖ អ្នក​នាង ទូច ស្រី​ល័​ក្ខ បាន​រំលឹក​អនុស្សាវរីយ៍​កាលពី​ជាង​១០​ឆ្នាំ​មុន គ្រា​ដែល​តារា​សម្តែង​លោក អ៊ុ​ន សិទ្ធា ដែល​មានចិត្ត​ក្លាហាន​ហ៊ាន​សុំ​ស្រឡាញ់​នាង​កាលពី​រៀន​នៅ​សាលា​ជាមួយ​គ្នា ។ អ្នក​នាង​ទូច ស្រី​ល័​ក្ខ ក៏​ដូច​ជា​អ្នកសិល្បៈ​ជា​ច្រើន​ទៀត បាន​សម្តែង​ក្តី​អាឡោះអាល័យ សោកស្តាយ និង​រំលឹក​អនុស្សាវរីយ៍​នានា​ជាមួយ​លោក អ៊ុ​ន សិទ្ធា បន្ទាប់​ពី​តារា​សម្តែង​រូប​នេះ បាន​ទទួលមរណភាព​ដោយសារ​ជំងឺ ។

មិន​ខុស​ពី​អ្នកសិល្បៈ​ឯទៀត អ្នក​នាង ទូច ស្រី​ល័​ក្ខ ក៏​បាន​ដាច់​ចិត្ត​ទម្លាយ​អា​ថ៍កំ​បាំង​មួយ​ដែល​បាន​លាក់បាំង​ជា​ច្រើន​ឆ្នាំ ជាមួយ​លោក អ៊ុ​ន សុទ្ធា នោះ គឺ​តារា​រូប​នេះ​ធ្លាប់​សុំ​ស្រឡាញ់​នាង​កាលពី​នៅ​រៀន​សាលា​ជាមួយ​គ្នា ។ តាម​រយៈ​សំ​ណេ​រ​បង្ហោះ​លើ​បណ្តាញ​សង្គម អ្នក​នាង ទូច ស្រី​ល័​ក្ខ បាន​លើក​ឡើង​ថា រំលឹក​អនុស្សាវរីយ៍​ដែល​លាក់​ទុក​ក្នុង​ចិត្ត​តាំងពី​២០០៣ ។

អ្នក​នាង​ថា បុរស​ដំបូង​ដែល​ក្លាហាន​ហ៊ាន​សុំ​ស្រលាញ់​ខ្ញុំ​តាំងពី​ពួក​យើង​នៅ​រៀន​វិទ្យាល័យ​សាលា​ជាមួយ​គ្នា​គឺថា ម៉ោង​ចេញលេង​ម្តងណា គឺ​គាត់​តែងតែ​ឈរ​ចាំ​មុខ​បន្ទប់រៀន​លួច​តាម​ពីក្រោយ​រហូត​តាម​ការពារ​ជា​និច្ច ទឹក​ត្រជាក់​មាន​ជា​រៀងរាល់ថ្ងៃ ម៉ោង​លី​ប​គឺថា​ឃើញ​មុខ​ឈរ​មុខ​បន្ទប់​ថ្នាក់រៀន​រហូត ។ នាង​បញ្ជាក់​ថា ពាក្យ​ដែល​ចង​ចាំ​ជា​និច្ច មី​ខ្មៅ​ទៅ​ណា​អា​ខ្មៅ​តាម​ស្រលាញ់​អា​ទាល់តែ​បាន តែ​មិន​បាន​រហូត​ខ្ញុំ​មាន​ប្តី​មានកូន​គាត់​នៅ​តែ​ផ្តល់​ការ​បារម្ភ​នឹង​តេ​សួរ​ឆាត​បារម្ភ​រហូត​សល់​តែ​សារ​ចុង​ក្រោយ គឺ​បង​តែងតែ​បារម្ភ​ពី​មី​ខ្មៅ​អូន​រហូត​ហាម​អូន​គិត​ខ្លី កុំ​បាក់ទឹកចិត្ត មានការ​អី​អូន​តេ​មក​បង ចុងបញ្ចប់​អ្នក​ទៅ គឺជា​បង​បែបនេះ ។

ចុងបញ្ចប់ ការ​ណាត់ជួប​បង គឺជា​ការ​មិន​បាន​ណាត់ គឺជា​ការ​ជួប​បង​គ្មាន​ថ្ងៃ​ត្រឡប់​មក​វិញ​ជា​រៀង​រហូត ខ្ញុំ​ស្តាយ​បង​ណាស់ គ្រប់​រូបភាព គឺ​ស្ថិត​នៅ​ក្នុង​ខួរក្បាល​ជា​និច្ច​ទទួលយក​មិន​ទាន់​បាន​ទេ ការ​សប្បាយភាព​រីករាយ​ស្នាមញញឹម​នៅ​មិន​ទាន់​មាន​ទេ​សំរាប់​ខ្ញុំ My best friend and best brother alway inside my heart អ៊ុ​ន សិទ្ធា ។

គួរ​បញ្ជាក់​ថា តារា​សម្តែង​លោក អ៊ុ​ន សុទ្ធា បាន​ទទួលមរណភាព​កាលពី​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២៥ ដោយសារ​ជំងឺ ។​ ដំណឹង​មរណភាព​របស់​លោក អ៊ុ​ន សិទ្ធា បាន​ធ្វើ​អោយ​មហាជន សម្តែង​ការ​ភ្ញាក់ផ្អើល និង​តក់ស្លុត​យ៉ាង​ខ្លាំង ក្នុង​ពេល​ដែល​គេ​មិន​បានដឹង​ថា លោក អ៊ុ​ន សុទ្ធា ផ្ទុក​នូវ​ជំងឺ​រាំ​រ៉ៃ​រហូត​ទទួលមរណភាព​នា​ពេល​នេះ ។

នៅ​មុន​ពេល​ទទួលមរណភាព លោក អ៊ុ​ន សិទ្ធា ធ្លាប់​បាន​បង្ហោះ​សំ​ណេ​រ​បង្ហាញ​ពី​ទុក្ខ​លំបាក​របស់​ខ្លួន​ថា ឈប់​រែក​ទៀត​ហើយ យូរ​ៗ​ទៅ​កាន់តែ​ធ្ងន់ រែក​ទៀត​ដើម្បី​អ្នក​ណា ឯង​ខ្លួន​មួយ​សោះ​ហ្នឹង រក​អី​ដែល​ជា​សេចក្តីសុខ​ដាក់​ខ្លួនឯង​ម្តង​មើល តើ​វា​ធ្ងន់​ជាង​អំ​រែក​ចាស់​ទេ បើ​រែក​សំរាប់​ខ្លួនឯង ខ្ញុំ​គិត​ថា​មិន​ធ្ងន់ ហើយ​សប្បាយ​កាយ​ទៀត ខ្ញុំ​យល់​ចឹ​ង​មែន​ទេ​បងប្អូន បើ​បង​ៗ​ខ្ញុំគេ​មានគ្រួសារ​អស់ហើយ​ហ្នឹង​។ ចាប់ពី​ពេល​នេះ​ទៅ ខ្ញុំ​រែក​តែ​អំ​រែក​ខ្ញុំ​ទេ ហាម​បងប្អូន​កូនក្មួយ​ណា​មក​សុំ​ផ្ញើ ។

ប្អូន ពូ​តា​រែក​អំ​រែក​គ្រួសារ​នេះ​ជាង​២០​ឆ្នាំ​មក​ហើយ យូរ​ៗ​ទៅ​វា​ទៅ ធ្ងន់​ផ្លូវចិត្ត​ខ្ញុំ​ខ្លាំង​ទៅ​ៗ ទៅ​ជា​សម្ពាធ​ផ្លូវ​អារម្មណ៍ ចង់​គិត​ផ្តេសផ្តាស​ម្តង​ៗ​ដែរ តែ​ទ​ង្វើ​បែប​នេះ​ខ្ញុំ​ស្អប់​ណាស់ នឹង ហាម​ខ្លួនឯង​គ្រប់ពេល ធ្វើ​បែប​នេះ​មិនមែន​ជា​ដំណោះស្រាយ​ទេ វា​ជា​អំពើ​ឆោតល្ងង់ និង​គេច​វែ​ស​ពី​ការ​ពិត​ខ្លួនឯង​ទៅ​វិញ​ទេ ។ ពី​មុន​មក​យើង​ឆ្លងកាត់​បាន​គ្រប់​ឧបសគ្គ​បាន​ទាំងអស់ ទាំង​គ្មាន​ការ​ជួយ​ពី​នរណា​ម្នាក់​យើង​អាច​ជំនះ​បាន ហើយ​នេះ​គ្រាន់តែ​រឿង​សម្ពាធ​ផ្លូវ​អារម្មណ៍​ដែល​អូស​ទាញ​យើង​ពេលទំនេរ​សោះ មក​ទន់ជ្រាយ​អី ស៊ូ​ៗ​បន្ត​ទៀត អ៊ុ​ន សិទ្ធា ញញឹម​អោយ​ច្រើន​ក្តី​សង្ឃឹម​នឹង​មក​យើង​ដោយ​ស្នាមញញឹម​នេះឯង ។

អរគុណ​ខ្លាំង​បំផុត​ពី​បង​ៗ​របស់ខ្ញុំ នឹង​ពុក​ម៉ែ​បងប្អូន​ដែល​តែងតែ​ផ្ញើ​សារ​លើក​កំលាំងចិត្ត ដល់​ខ្ញុំ​ទាំង​ក្នុង​ខ​មិន និង​ក្នុង​ប្រអប់​សារ បើ​ខ្ញុំ​ឆ្លើយ​តប​យឺត សូមកុំ​ប្រកាន់ ព្រោះ​សារ​ច្រើន​តប​មិន​ទាន់ ។ កុំ​ភ្លេច​ញញឹម​អោយ​បាន​ច្រើន​ណា គោរព​ស្រឡាញ់​អ្នក​ទាំងអស់​គ្នា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ