ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករ​និង​ពលរដ្ឋ​ជិត ៥​ពាន់​អ្នកចូលរួម​និង​ទទួល​បានការ​ងារ​ក្នុង​ពិ​ព័រ​ណ៌​ការងារ​នៅ​ខេត្តបាត់ដំបង និង​ខេត្តបន្ទាយមានជ័យ

1 នាទី មុន

រាជធានីភ្នំពេញ​ ៖ ​អតីត​ពលករ​មក​ពី​ប្រទេស​ថៃ និង​ប្រជាពលរដ្ឋ​សរុប​ប្រមាណ​ជិត ៥​ពាន់​អ្នក បាន​ចូលរួម​និង​ទទួល​បានការ​ងារ​ពី​ពិ​ព័រ​ណ៌​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែល​បាន​ធ្វើ​ឡើង​នៅ​ខេត្តបាត់ដំបង និង​ខេត្តបន្ទាយមានជ័យ…

រាជធានីភ្នំពេញ​ ៖ ​អតីត​ពលករ​មក​ពី​ប្រទេស​ថៃ និង​ប្រជាពលរដ្ឋ​សរុប​ប្រមាណ​ជិត ៥​ពាន់​អ្នក បាន​ចូលរួម​និង​ទទួល​បានការ​ងារ​ពី​ពិ​ព័រ​ណ៌​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែល​បាន​ធ្វើ​ឡើង​នៅ​ខេត្តបាត់ដំបង និង​ខេត្តបន្ទាយមានជ័យ នា​ចុង​ស​ប្តា​ហ៍​ទី​២ និង​ទី​ស​ប្តា​ហ៍​ទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២៥​ ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី លោក ស៊ុន មេ​សា អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា​នេះ ​។

អ្នកនាំពាក្យ​ក្រសួង​ការងារ​បាន​បញ្ជាក់​ថា ក្នុង​ខែវិច្ឆិកា​នេះ ក្រសួង​ការងារ​បាន​រៀបចំ​ពិព័រណ៍​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ខេត្ត​ចំនួន​២ រួច​ហើយ គឺ​នៅ​ខេត្តបាត់ដំបង ពី​ថ្ងៃ​ទី​១៥-១៦ ខែវិច្ឆិកា នៅ​ស្រុក​ថ្មគោល និង​ស្រុក​មោងឫស្សី ដែល​មាន​អ្នកចូលរួម ២ ១៩៤​នាក់ អ្នក​ជាប់​ការងារ (​បឋម​) ៤៤៤​នាក់ និង​ក្រុមហ៊ុន​ធំ​ៗ​ចូលរួម​ផ្ទាល់​ចំនួន ១៧​ក្រុមហ៊ុន​។ មួយទៀត​គឺ នៅ​ខេត្តបន្ទាយមានជ័យ ពី​ថ្ងៃ​ទី​២៣ -២៣ ក្នុងស្រុក​មង្គល​បូ​រី និង​ស្រុក​ព្រះនេត្រព្រះ ដែល​មាន​អ្នកចូលរួម ២ ៦៦៤​នាក់ អ្នក​ជាប់​ការងារ (​បឋម​) ១ ១៣៣​នាក់ និង​ក្រុមហ៊ុន​ធំ​ៗ​ចូលរួម​ផ្ទាល់​ចំនួន ២០​ក្រុមហ៊ុន​ ។

លោក ស៊ុន មេ​សា បញ្ជាក់​ថា ៖ «​លទ្ធផល​សរុប​ទាំង​២​ខេត្ត​នេះ​មាន​អ្នកចូលរួម​សរុប​ប្រមាណ​ជិត​៥​ពាន់​អ្នក ដែល​ក្នុង​ពិព័រណ​នេះ​មាន​អ្នក​ជាប់​ការងារ (​បឋម​) ១ ៥៧៧​នាក់​។ ជាមួយ​លទ្ធផល​ដ៏​វិសេស​នេះ ខ្ញុំ​សូម​អរគុណ​ដល់​អតីត​ពលករ និង​ពលរដ្ឋ​ទាំង​២​ខេត្ត​នេះ ដែល​បាន​មក​ចូលរួម និង​សូមរ​អគុណ​ទៅ​ដល់​មន្ត្រី​ក្រសួង​ការងា អាជ្ញាធរ​ពាក់ព័ន្ធ ជា​ពិសេស សហគ្រាស ក្រុមហ៊ុន រោងចក្រ ដែល​បាន​ចុះ​ទៅ​សម្ភាស​ផ្ទាល់​ដើម្បី​ជ្រើសរើស​កម្លាំង​ពលកម្ម​» ​។

អ្នកនាំពាក្យ​ក្រសួង​ការងារ​ បាន​បញ្ជាក់​បន្ថែម​ថា ជំហាន​បន្ទាប់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នឹង​រៀបចំ​ពិព័រណ​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សម្រាប់​នៅ​ខេត្តសៀមរាប ដែល​តាម​គម្រោង​គឺ​ធ្វើ​នៅ​ថ្ងៃ​ទី​២៩- ៣០ វិ​ច្ចិ​កា ប៉ុន្តែ​ដោយសារ​មានការ​ប្រែប្រួល​ខ្លះ ពេលវេលា​នេះ​ត្រូវ​បាន​លើក​ពេល​ទៅ​ធ្វើ​នៅ​ថ្ងៃ​ទី​៦-៧​ខែធ្នូ ឆ្នាំ​២០២៥ វិញ នៅ​ស្រុក​សូទ្រនិគម និង​ស្រុក​ពួក ខេត្តសៀមរាប ​៕ អត្ថបទសហការ