ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ABA ចូលរួម​ជាមួយ​គណៈប្រតិភូ ដើម្បី​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម កម្ពុជា​–​កា​ណា​ដា

4 ម៉ោង មុន

រាជធានីភ្នំពេញ៖ កាលពី​ថ្ងៃ​ទី 30 ខែតុលា ឆ្នាំ 2025 ធនាគារជាតិ​កា​ណា​ដា ដែល​ជា​ធនាគារ​មួយ​ក្នុង​ចំណោម​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំ​បំផុត​ក្នុង​ប្រទេស​កា​ណា​ដា និង​ជា​ភាគ​ហ៊ុ​និករ​បស់​ធនាគារ ABA…

រាជធានីភ្នំពេញ៖ កាលពី​ថ្ងៃ​ទី 30 ខែតុលា ឆ្នាំ 2025 ធនាគារជាតិ​កា​ណា​ដា ដែល​ជា​ធនាគារ​មួយ​ក្នុង​ចំណោម​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំ​បំផុត​ក្នុង​ប្រទេស​កា​ណា​ដា និង​ជា​ភាគ​ហ៊ុ​និករ​បស់​ធនាគារ ABA បាន​រៀបចំ​សិក្ខាសាលា​ធុរកិច្ច​កា​ណា​ដា​-​កម្ពុជា នៅ​ទីស្នាក់ការ​កណ្តាល​របស់​ធនាគារ ក្នុង​ទីក្រុង​ម៉ុង​រ៉េ​អាល់​។ កម្មវិធី​នេះ ទទួល​បានការ​ចូលរួម​ពី​សំណាក់​មន្ត្រី​រដ្ឋាភិបាល​ប្រទេស​កម្ពុជា អ្នកតំណាង​ពី​វិស័យ​ឯកជន ព្រមទាំង​អ្នក​វិនិយោគ​កា​ណា​ដា​ជា​ច្រើន ក្នុង​គោលបំណង​ពិភាក្សា​ស្វែងរកមធ្យោបាយ ក៏​ដូច​ជា​ឱកាស​ថ្មី​ៗ​សម្រាប់​ពាណិជ្ជកម្ម និង​វិនិយោគ​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ​ ។

សិក្ខាសាលា​នេះ ត្រូវ​បាន​រៀបចំ​ជា​ផ្នែក​មួយ​នៃ​បេសកកម្ម​ទាក់ទាញ និង​ជំរុញ​វិនិយោគ របស់​កម្ពុជា នៅ​សហរដ្ឋអាមេរិក ដែល​បាន​ដឹកនាំ​ដោយ ឯកឧត្តម ស៊ុន ចាន់​ថុ​ល ឧបនាយករដ្ឋមន្ត្រី អនុប្រធាន​ទី​1 ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​។ គណៈប្រតិភូ រួម​មាន​មន្ត្រីជាន់ខ្ពស់​ពី​បណ្តា​ក្រសួង​ពាក់ព័ន្ធ ព្រមទាំង​អ្នកតំណាង​សហគ្រាស​ធំ​ៗ​ក្នុង​ប្រទេស​កម្ពុជា – ជា​ពិសេស ធនាគារ ABA ​។

ដោយ​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច និង​ទាក់ទាញ​វិនិយោគិន​កា​ណា​ដា​មក​ប្រទេស​កម្ពុជា កម្មវិធី​នេះ​ក៏​ទទួល​បានការ​ចូលរួម​ពី​បណ្ដា​ក្រុមហ៊ុន​ធំ​ៗ​នៃ​ប្រទេស​កា​ណា​ដា រួម​មាន សមាជិក​នៃ​បេសកកម្ម​ពាណិជ្ជកម្ម​ក្រុមការងារ​កា​ណា​ដា ឆ្នាំ 2025 ដែល​បាន​ធ្វើ​ទស្សនកិច្ច​មក​កាន់​ទីក្រុង​ភ្នំពេញ កាលពី​ខែឧសភា 2025 កន្លង​ទៅ​នេះ​ ។

ជា​ផ្នែក​មួយ​នៃ​បេសកកម្ម​ទាក់ទាញ និង​ជំរុញ​ការ​វិនិយោគ ឯកឧត្តម ស៊ុន ចាន់​ថុ​ល ក៏​បាន​ជួប​ពិភាក្សា​ជាមួយ​លោក Laurent Ferreira អគ្គនាយក និង​ជានា​យក​ប្រតិបត្តិ​នៃ​ធនាគារជាតិ​កា​ណា​ដា ក្នុង​កម្មវិធី​ទទួលទាន​អាហារ​ធុរកិច្ច​ថ្ងៃត្រង់ នៅ​ទីស្នាក់ការ​កណ្តាល​របស់​ធនាគារ​ផ្ទាល់ ​។ ជំនួប​នេះ បាន​ផ្តល់​ជា​វេទិកា​សម្រាប់​ការ​ជជែក​ពិភាក្សា​ក្រៅផ្លូវការ ជុំវិញ​កិច្ច​សហប្រតិបត្តិការ​ផ្នែក​ហិរញ្ញវត្ថុ ការ​សម្របសម្រួល​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​ប្រកបដោយ​ចីរភាព​។ ភាគី​ទាំង​សងខាង ក៏​បាន​បញ្ជាក់​ជា​ថ្មី​នូវ​ចំណាប់អារម្មណ៍​រួម ក្នុង​ការ​ពង្រីក​ភាព​ជា​ដៃគូ​យូរអង្វែង ដែល​ផ្សារ​ភ្ចា​ប់​ធុរកិច្ច​ប្រទេស​កា​ណា​ដា ជាមួយនឹង​សេដ្ឋកិច្ច​ដែល​កំពុង​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​របស់​ប្រទេស​កម្ពុជា​ ។

នៅ​ក្នុង​កិច្ច​ពិភាក្សា​នោះ​ផង​ដែរ ឯកឧត្តម ស៊ុន ចាន់​ថុ​ល ក៏​បាន​គូសបញ្ជាក់​អំពី វ​ឌ្ឍ​ភាព​បន្ត​នៃ​កំណែទម្រង់សេដ្ឋកិច្ច​របស់​កម្ពុជា និង​ការ​ជំរុញ​របស់​រដ្ឋាភិបាល​ឆ្ពោះទៅ​កាន់​សេដ្ឋកិច្ច​បរិ​ស្ថា​នា​នុ​គ្រោះ និង​ពោរពេញ​ដោយ​នវានុវត្តន៍​។ អាទិភាព​ទាំងនេះ ដើរ​ស្រប​ជាមួយ​ការ​ប្តេជ្ញា​ចិត្ត​យុទ្ធសាស្ត្រ​របស់​ធនាគារជាតិ​កា​ណា​ដា ទៅ​លើ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព តាម​រយៈ​ក្រុមហ៊ុន​បុត្រ​សម្ពន្ធ​របស់​ខ្លួន គឺ ធនាគារ ABA ដែល​ជា​ធនាគារ​ស្ថិត​ក្នុង​ចំណោម​ធនាគារ​ដែល​រីក​ចម្រើន​លឿន​បំផុត​ក្នុង​ប្រទេស​កម្ពុជា ​។

សម្រាប់​ធនាគារជាតិ​កា​ណា​ដា ជំនួប​នេះ​បាន​បញ្ជាក់​កាន់តែ​ច្បាស់​បន្ថែម​ទៀត​នូវ​ភាព​ជឿជាក់​របស់​ខ្លួន​មក​លើ​ទិដ្ឋភាព​ហិរញ្ញវត្ថុ​របស់​ប្រទេស​កម្ពុជា និង​ការ​ប្តេជ្ញា​ចិត្ត​ទៅ​លើ​ភាព​ជា​ដៃគូ​យូរអង្វែង​តាម​រយៈ ABA ​។ ការ​ធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​កា​ណា​ដា និង​ប្រទេស​កម្ពុជា​កើនឡើង​លើស 1 ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក សម្រាប់​បី​ត្រីមាស​ដំបូង គិត​ត្រឹម​ត្រីមាស​ទី 3 ក្នុង​ឆ្នាំ 2025 ដែល​ស្ដែង​ឲ្យ​ឃើញ​កាន់តែ​ច្បាស់​ពី​សន្ទុះ​នៃ​កិច្ចសហការ​ស៊ីជម្រៅ​រវាង​ប្រទេស​ទាំង​ពីរ​ ។

ជំនួប​នេះ ក៏​ជា​ព្រឹត្តិការណ៍ 2 ឆ្នាំ​ជាប់​ៗ​គ្នា​ដែល​គណៈប្រតិភូ​វិនិយោគ​កម្ពុជា បាន​ធ្វើ​ទំនាក់ទំនង​ដោយ​ផ្ទាល់​ជាមួយ​ធនាគារជាតិ​កា​ណា​ដា – ជា​សក្ខីភាព​ដ៏​ស៊ីជម្រៅ​នៃ​ភាព​ជា​ដៃគូ​រវាង​ប្រទេស​ទាំង​ពីរ​។ ក្នុង​ដំណើរ​នេះ ធនាគារ ABA បាន​ដើរតួ​យ៉ាង​សកម្ម​ក្នុង​ការ​សម្របសម្រួល និង​ទំនាក់ទំនង​រវាង​ភាគី​ពាក់ព័ន្ធ​ក្នុង​ប្រទេស​កម្ពុជា ជាមួយ​គ្រឹះស្ថាន​នានា​ក្នុង​ប្រទេស​កា​ណា​ដា ​។

ដំណើរ​របស់ ABA ស្រប​ជាមួយ​ចក្ខុវិស័យ​អភិវឌ្ឍ​យូ​អង្វែង​របស់​ប្រទេស​កម្ពុជា​។ ខណៈ​ពេល​ដែល​ប្រទេស​ជាតិ​បន្ត​ពង្រឹង​ទិដ្ឋភាព​វិនិយោគ​របស់​ខ្លួន និង​ពង្រីក​ដៃគូ​សហការ​លើ​សកលលោក ធនាគារ ABA បន្ត​ប្តេជ្ញា​ចិត្ត​ពង្រឹង​វិស័យ​ធនាគារ ប្រកបដោយ​ភាពរឹងមាំ​ខ្លាំងក្លា មាន​បរិ​យា​បន្ន និង​មាន​ន​វា​នុ​វត្ត – ដែល​បន្ត​ជំរុញ​វឌ្ឍនភាព​ក្នុង​ប្រទេស​កម្ពុជា និង​ពង្រឹង​ភាព​ជា​ដៃគូ​រវាង​ប្រទេស​ទាំង​ពីរ ​។

អំពី​ធនាគារជាតិ​កា​ណា​ដា
គិត​ត្រឹម​ថ្ងៃ​ទី​31 ខែកក្កដា ឆ្នាំ 2025 ជាមួយ​ទ្រព្យសកម្ម​ជា​ទឹកប្រាក់​ចំនួន 400 ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក ធនាគារជាតិ​កា​ណា​ដា បាន​ក្លាយជា​ធនាគារ​មួយ​ក្នុង​ចំណោម​ធនាគារ​ទាំង 6 ដែល​មាន​សារសំខាន់​ជា​ប្រព័ន្ធ ក្នុង​ប្រទេស​កា​ណា​ដា​។ ធនាគារ មាន​បុគ្គលិក​ប្រមាណ 34,000 នាក់ ដែល​ស្ថិត​នៅ​ក្នុង​តួនាទី​ដែល​ត្រូវការ​ចំណេះដឹង​ខ្ពស់ និង​ដំណើរការ​តាម​រយៈ​ប្រភេទ​ធុរកិច្ច 3 ផ្នែក រួម​មាន ធនាគារ​សម្រាប់​រូបវន្តបុគ្គល និង​ធុរកិច្ច​, ការ​គ្រប់គ្រង​ទឹកប្រាក់​, និង​ទីផ្សារ​ហិរញ្ញវត្ថុ​។ ផ្នែក​ទី 4 ជា ជំនាញ​អន្តរជាតិ និង​ហិរញ្ញវត្ថុ​ឯកទេស​អា​មេ​រិ​ក ដែល​បាន​បំពេញបន្ថែម​ទៅ​លើ​កំណើន​នៃ​ប្រតិបត្តិការ​ក្នុងស្រុក​។ មូល​ប​ត្រ​របស់​ធនាគារ បាន​ចុះ​ប​ញ្ចី​ក្នុង​ផ្សារ​ហ៊ុន​តូ​រ៉ូ​ន​តូ (TSX:NA)​។ សូម​ឈ្វេងយល់​បន្ថែម​អំពី​សកម្មភាព​របស់​ធនាគារ តាម​គេហទំព័រ nbc.ca ឬ​បណ្តាញ​សង្គម​ផ្សេង​ៗ ​៕ អត្ថបទសហការ