ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារ កា​ណា​ឌី​យ៉ា ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន TADA នៅ​កម្ពុជា ដើម្បី​លើកកម្ពស់​ជីវភាព​អ្នកបើកបរ និង​ជំរុញ​ប្រតិបត្តិការ​ធនាគារ​ឥត​សាច់ប្រាក់

21 ម៉ោង មុន

រាជធានី​ភ្នំពេញ​៖ ធនាគារ កា​ណា​ឌី​យ៉ា ដែល​ជា​ធនាគារពាណិជ្ជ​ក្នុងស្រុក​ដ៏​ធំ​បំផុត​នៅ​កម្ពុជា បាន​ចាប់ដៃ​ជាមួយ​ក្រុមហ៊ុន TADA នៅ​កម្ពុជា ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​កម្មវិធី​ហៅ​យានជំនិះ​តាម​ទូរស័ព្ទ​មិន​គិត​កម្រៃជើងសារ​តែ​មួយ​គត់ តាម​រយៈ​ការ​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា ក្នុងគោលបំណង​ជំរុញ​ការ​ទូទាត់​ទឹកប្រាក់​តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល…

រាជធានី​ភ្នំពេញ​៖ ធនាគារ កា​ណា​ឌី​យ៉ា ដែល​ជា​ធនាគារពាណិជ្ជ​ក្នុងស្រុក​ដ៏​ធំ​បំផុត​នៅ​កម្ពុជា បាន​ចាប់ដៃ​ជាមួយ​ក្រុមហ៊ុន TADA នៅ​កម្ពុជា ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​កម្មវិធី​ហៅ​យានជំនិះ​តាម​ទូរស័ព្ទ​មិន​គិត​កម្រៃជើងសារ​តែ​មួយ​គត់ តាម​រយៈ​ការ​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា ក្នុងគោលបំណង​ជំរុញ​ការ​ទូទាត់​ទឹកប្រាក់​តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល ពង្រឹង​បរិ​យា​បន្ន​ហិរញ្ញវត្ថុ លើកកម្ពស់​ការ​ប្រើប្រាស់​យានយន្ត​អគ្គិសនី (EV) និង​បង្កើន​សុវត្ថិភាព​សម្រាប់​សហគមន៍​អ្នកបើកបរ​នៅ​កម្ពុជា ។

លោក Dominic Notario នាយក​ប្រតិបត្តិ​នៃ​ធនាគារ​កា ណា​ឌី​យ៉ា (​កណ្តាល​ឆ្វេង​) និង​លោក ទី លឹ​ម​កុសល នាយក​គ្រប់គ្រង​នៃ​ក្រុមហ៊ុន TADA​នៅ​កម្ពុជា (​កណ្តាល​ស្តាំ​) បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ ដែល​មាន​វត្តមាន​លោក Raymond Sia នាយក​គ្រប់គ្រង​នៃ​ក្រុមហ៊ុន កា​ណា​ឌី​យ៉ា អ៊ិ​ន​វេស​មិន ហូល​ឌី​ង ក​.​អ (​ឆ្វេង​) និង​លោក ឈឹ​ម ពុ​ទ្ធី​ណា​រ៉ា នាយករង​ក្រុមហ៊ុន TADA នៅ​កម្ពុជា (​ស្តាំ​) ជា​សាក្សី ។

កិច្ចសហការ​នេះ ជា​ជំហាន​ដ៏​សំខាន់​មួយ ឆ្ពោះទៅ​រក​ការ​ពង្រឹង​ប្រព័ន្ធ​អេកូ​ក្នុង​មធ្យោបាយ​ធ្វើ​ដំណើរ​នៅ​កម្ពុជា តាម​រយៈ​ការ​ផ្ដល់​នូវ​ការ​ប្រើប្រាស់​យានជំនិះ​អគ្គិសនី​(EV)​ដល់​បុគ្គលិក​ធនាគារ កា​ណា​ឌី​យ៉ា និង​ណែនាំ​ការ​ទូទាត់​សាច់ប្រាក់​យ៉ាង​រលូន​សម្រាប់​អ្នកបើកបរ​TADA ដែល​ភាគច្រើន​ពឹងផ្អែក​លើ​កម្មវិធី​ទូរស័ព្ទ​ដឹក​អ្នកដំណើរ​ជា​ប្រភព​ចំណូល​ចម្បង ។

ក្រោម​កិច្ច​សហប្រតិបត្តិការ​នេះ ធនាគារ កា​ណា​ឌី​យ៉ា និង​ក្រុមហ៊ុន TADA នឹង​លើកកម្ពស់​ការ​ប្រើប្រាស់​យានជំនិះ​អគ្គិសនី ព្រមទាំង​សិក្សា​ស្វែង​យល់​ពី​ប្រព័ន្ធ​ទូទាត់​ប្រាក់​តាម QR សម្រាប់​អ្នកបើកបរ ដែល​ធ្វើ​ឲ្យ ការ​ទទួល​ប្រាក់​ពី​អតិថិជន​កាន់តែ​ងាយស្រួល និង មាន​សុវត្ថិភាព ។ ការ​ផ្តួចផ្តើម​នេះ មិន​ត្រឹមតែ​បង្កើន​ប្រសិទ្ធភាព និង​តម្លាភាព​សម្រាប់​អ្នកបើកបរ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​រួមចំណែក​គាំទ្រ​ដល់​ការ​សម្រេច​នូវ​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ចំពោះ​សេដ្ឋកិច្ច​ឌី​ជី​ថ​ល ព្រមទាំង​ចូលរួម​លើកកម្ពស់​ចក្ខុវិស័យ​ក្នុង​ការ​កាត់​បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ពុល ។

លោក Dominic Notario នាយក​ប្រតិបត្តិ នៃ​ធនាគារ កា​ណា​ឌី​យ៉ា មាន​ប្រសាសន៍​ក្នុង​កម្មវិធី​ចុះ អនុស្សរណៈ​យោគយល់​ថា ៖ “​កិច្ចសហការ​នេះ​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ជំរុញ​បរិ​យា​បន្ន​ហិរញ្ញវត្ថុ លើកកម្ពស់​ការ​ទូទាត់​តាម​ឌី​ជី​ថ​ល​ប្រកបដោយ​សុវត្ថិភាព និង​ភាព​ងាយស្រួល ព្រមទាំង​ផ្តល់​នូវ​កិច្ច​គាំពារ​ដែល​ឆ្លើយ​តប​នឹង​តម្រូវការ​សហគមន៍​ជាក់ស្តែង ។ កិច្ចសហការ​នេះ​ក៏​ឆ្លុះ​បញ្ចាំង​ពី​បេសកកម្ម​របស់​យើងខ្ញុំ ក្នុង​ការ​រួមចំណែក​ដោះស្រាយ​វិស័យ​ហិរញ្ញវត្ថុ​ដល់​ប្រជាជន​កម្ពុជា​ឲ្យ​កាន់តែ​ងាយស្រួល​។ ”

លោក ទី លឹ​ម​កុសល នាយក​គ្រប់គ្រង​នៃ​ក្រុមហ៊ុន TADA​នៅ​កម្ពុជា ក៏​មាន​ប្រសាសន៍​ថា​៖
“​យើងខ្ញុំ​រួមចំណែក​ការ​ប្តេជ្ញា​ចិត្ត​របស់​ធនាគារ កា​ណា​ឌី​យ៉ា ក្នុង​ការ​បង្កើត​ប្រព័ន្ធ​អេកូ​ប្រកបដោយ​សុវត្ថិភាព និង​ឆ្លាត​វៃ​ជាង​មុន សម្រាប់​ទាំង​មធ្យោបាយ​ធ្វើ​ដំណើរ និង​ការ​ទូទាត់​សាច់ប្រាក់​នៅ​កម្ពុជា ។ តាម​រយៈ​ការ​រួម​បញ្ចូល​គ្នា​នូវ​កិត្តិសព្ទ​របស់​ធនាគារ កា​ណា​ឌី​យ៉ា ក្នុង​វិស័យ​ធនាគារ និង ការ​ច្នៃប្រឌិត​ក្នុង​ការ​ពង្រឹង​ប្រព័ន្ធ​ធ្វើ​ដំណើរ​ប្រកបដោយ​និរន្តរភាព​របស់​TADA យើង​ប្រាកដជា​អាច​បង្កើត​ការ​ផ្លាស់​ប្តូរ​មួយ​យ៉ាង​ពិតប្រាកដ និង​វិជ្ជមាន​សម្រាប់​អតិថិជន អ្នកបើកបរ និង​សហគមន៍​។ ”

ដើម្បី​អបអរ​កិច្ចសហការ​នេះ TADA​ផ្តល់​ជូន​នូវ​ការ​បញ្ចុះតម្លៃ​ចំនួន​បី សម្រាប់​សាធារណៈជន​ទូទៅ បុគ្គលិក​ធនាគារ កា​ណា​ឌី​យ៉ា និង​អ្នក​កាន់​ប័ណ្ណឥណទាន​កា​ណា​ឌី​យ៉ា ។ ទន្ទឹម​នេះ ភាព​ជា​ដៃគូ​នេះ​បាន​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​រួម​គ្នា​ក្នុង​ការ​ជំរុញ​វឌ្ឍនភាព​ប្រកបដោយ​និរន្តរភាព និង​ការ​ផ្តល់​នូវ​គុណ​តម្លៃ​ពិសេស​ដល់​សហគមន៍​។

អំពី​ធនាគារ កា​ណា​ឌី​យ៉ា
ធនាគារ កា​ណា​ឌី​យ៉ា ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ១៩៩១ និង​បាន​ធ្វើ​ឯកជន​ភាវូបនីយកម្ម​ពេញលេញ​នៅ​ក្នុង​ឆ្នាំ ១៩៩៨ ជា​ធនាគារពាណិជ្ជ​ដែល​មាន​សេវាកម្ម​ពេញលេញ​បំផុត​មួយ ដែល​មាន​ជំនាញ​ហិរញ្ញវត្ថុ និង​ភាពរឹងមាំ​ឈរជើង​ជាង​បី​ទសវត្សរ៍​កន្លង​មក​។ ធនាគារ កា​ណា​ឌី​យ៉ា មាន​ជំហរ​ដ៏​រឹង​មាំ​ក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ ទាំង​ប្រាក់​កម្ចី និង​ប្រាក់​បញ្ញើ គាំទ្រ​ដោយ​ទំនាក់ទំនង​យ៉ាង​ទូលំទូលាយ រវាង​ធនាគារ​ក្នុងស្រុក និង​អន្តរជាតិ​។

ជាមួយនឹង​សាខា​ចំនួន ៦៩ និង​ម៉ាស៊ីន​ឌី​ជី​ថ​ល​ស្វ័​យ​សេវា​ជាង ៤៣០​នៅ​ទូ​ទាំង​ប្រទេស ធនាគារ កា​ណា​ឌី​យ៉ា នៅ​តែ​បន្ត​ជំរុញ​ន​វា​នុ​វត្ត​ន៌ និង​ផ្តល់​នូវ​បទ​ពិសោធន៍​ធនាគារ​ឌី​ជី​ថ​ល​រលូន​នៅ​កម្ពុជា​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់​គេហទំព័រ https://www.canadiabank.com.kh

អំពី​ក្រុមហ៊ុន TADA នៅ​កម្ពុជា
TADA គឺជា​ក្រុមហ៊ុន​ផ្ដល់​កម្មវិធី​ហៅ​យានជំនិះ​តាម​ទូរស័ព្ទ​ក្នុង​ប្រព័ន្ធ​Blockchain​ដំបូង​បង្អស់​នៅ​លើ​ពិភពលោក ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី ២៦ កក្កដា ២០១៨ នៅ​ប្រទេស​សិង្ហ​បុរី ហើយ​បាន​កំពុង​បន្ត​មាន​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​វៀតណាម កម្ពុជា ថៃ ហុងកុង និង​សហរដ្ឋអាមេរិក​ផង​ដែរ ។ នៅ​កម្ពុជា ក្រុមហ៊ុន TADA បន្ត​ពង្រីក​វត្តមាន​របស់​ខ្លួន​នៅ​ទីក្រុង​ធំ​ៗ រួម​មាន​រាជធានី​ភ្នំពេញ សៀមរាប ខេត្ត​ព្រះ​សីហ​នុ កំពត កែប បាត់ដំបង បន្ទាយ​មាន​ជ័យ និង​ប៉ោយ​ប៉ែ​ត ៕ អត្ថបទសហការ