ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្មែរ ប៊ែ​វើ​រី​ជី​ស បន្តដំណើរ​ទៅ​ខេត្តឧត្តរមានជ័យ ក្រោយ​ប្រមូល​ទិញ​ស្រូវ​បាន​សរុប ៩៦៩ តោន​ពី​គ្រួសារ​កងទ័ព​នៅ​ខេត្តព្រះវិហារ

2 ម៉ោង មុន

ខេត្ត​ឧត្តរមានជ័យ​ ៖ ក្រោយ​ប្រកាស​ប្រមូល​ទិញ​ស្រូវ ៥០០០ តោន ជា​រៀង​រាល់​ឆ្នាំ ក្នុង​តម្លៃ ១០០០ រៀល ពី​ប្រជា​កសិករ​គ្រប់​តំបន់…

ខេត្ត​ឧត្តរមានជ័យ​ ៖ ក្រោយ​ប្រកាស​ប្រមូល​ទិញ​ស្រូវ ៥០០០ តោន ជា​រៀង​រាល់​ឆ្នាំ ក្នុង​តម្លៃ ១០០០ រៀល ពី​ប្រជា​កសិករ​គ្រប់​តំបន់ ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​ចុះ​ទៅ​ដល់​តំបន់​ខេត្តព្រះវិហារ​មុនគេ ក្រោម​ការ​ដឹកនាំ​របស់​អ្នកឧកញ៉ា លាង ម៉េ​ង ដើម្បី​ជួយ​សម្រាល​បន្ទុកគ្រួសារ​កងទ័ព ​ដែល​ជា​កសិករ ដោយ​ប្រមូល​ទិញ​ស្រូវ​បាន​សរុប ៩៦៨ តោន ពី​គ្រួសារ​កសិករ​សរុប ២១០ គ្រួសារ​ ។

ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស កំពុង​បន្ត​ការ​ប្រមូល​ទិញ​ទិន្នផល​ស្រូវ​ ពី​ប្រជា​កសិករ ​នៅ​ខេត្តឧត្តរមានជ័យ ដើម្បី​ឱ្យ​គ្រប់​ចំនួន ៥០០០ តោន​ក្នុង​ឆ្នាំ​ដំបូង​នេះ ដោយ​មាន​វត្តមាន​អ្នកឧកញ៉ា លាង ឃុន ចុះ​ទៅ​បញ្ជរ​ទិញ​ពី​គ្រួសារ​កសិករ​ដោយ​ផ្ទាល់​ ។ វត្តមាន​របស់​ថ្នាក់ដឹកនាំ​របស់​ក្រុមហ៊ុន​ទាំង ២ លើក​នេះ បញ្ជាក់​ច្បាស់​ពី​ស្មារតី​គាំទ្រ និង​ជួយ​សម្រាល​បន្ទុក​កសិករ​ខ្មែរ​ ដែល​កំពុង​ជួប​ការ​លំបាក ជា​ពិសេស គឺ​ប្តេជ្ញា​ថា​រាល់​ថវិកា​ទិញ​ដូរ​ទាំង​ប៉ុន្មាន ត្រូវ​តែ​បាន​ទៅ​ដល់​ដៃ​គ្រួសារ​កសិករ​ផ្ទាល់ ដោយ​ពុំ​មាន​ឈ្មួញកណ្តាល ឬ​ជន​ទី ៣ ណា​កាក់​ទិញ​បន្ត​ឡើយ ​។

ក្នុង​ស្មារតី​គាំទ្រ​កសិករ​ខ្មែរ លើក​ស្ទួយ​កសិផល​ក្នុងស្រុក ទិន្នផល​ស្រូវ​ដែល​ប្រមូល​ទិញ​បាន​ទាំងអស់ នឹង​ត្រៀម​យក​មក​ចែកចាយ​លក់​នៅ​ក្នុង​ផ្សារ ជីប ម៉ុង ស៊ុប​ភើ​ម៉ា​ឃី​ត ទាំង ១៥ សាខា ដើម្បី​ឱ្យ​ប្រជាជន​ខ្មែរ​បាន​ជួយ​គាំទ្រ​ស្នាដៃ​កសិករ​ខ្មែរ​នៅ​តាម​តំបន់ ក៏​ដូច​ជា​ចូលរួម​ជំរុញ​ការ​គាំទ្រ​កសិផល​ក្នុងស្រុក ​។ យុទ្ធនាការ​ប្រមូល​ទិញ​ស្រូវ ៥០០០ តោន​នេះ នឹង​បន្ត​ជា​រៀង​រាល់​ឆ្នាំ ធ្វើ​យ៉ាងណា​ឱ្យ​ទិន្នផល​ស្រូវ ​ក្នុងស្រុក​កាន់តែ​មាន​ទីផ្សារ ទទួល​បាន​តម្លៃ​ល្អ ដើម្បី​ជួយ​សម្រួល​ជីវភាព​ប្រជា​កសិករ​ខ្មែរ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង ​។

ខ្មែរ ប៊ែ​វើ​រី​ជី​ស ក្រុមហ៊ុន​កូន​ខ្មែរ គាំទ្រ​ផលិតផល​ខ្មែរ ! ៕ អត្ថបទសហការ