ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស័យ​អប់រំ​បាន​ដើរតួ​នាទី​ស្នូល លើ​ការ​កសាង​ធនធានមនុស្ស ដើម្បី​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​ប្រទេស

4 ម៉ោង មុន

ខេត្តកំពង់ធំ៖ ​ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា ថ្លែង​ថា ក្រោម​ការ​ដឹកនាំ​ដ៏​ត្រឹមត្រូវ និង​ប្រាកដនិយម​របស់​រាជរដ្ឋាភិបាល បាន​ធ្វើ​ឱ្យ​វិស័យ​អប់រំ មានការ​រីក​ចម្រើន និង​បាន​ដើរតួ​នាទី​ស្នូល​លើ​ការ​កសាង​ធនធានមនុស្ស ដើម្បី​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ឱ្យ​កាន់តែ​ខ្លាំងក្លា ​។…

ខេត្តកំពង់ធំ៖ ​ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា ថ្លែង​ថា ក្រោម​ការ​ដឹកនាំ​ដ៏​ត្រឹមត្រូវ និង​ប្រាកដនិយម​របស់​រាជរដ្ឋាភិបាល បាន​ធ្វើ​ឱ្យ​វិស័យ​អប់រំ មានការ​រីក​ចម្រើន និង​បាន​ដើរតួ​នាទី​ស្នូល​លើ​ការ​កសាង​ធនធានមនុស្ស ដើម្បី​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ឱ្យ​កាន់តែ​ខ្លាំងក្លា ​។

លោក​ជំទាវ​បណ្ឌិត ជា សិរី ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សា​អង្គការ​រក្សា​កុមារ លើក​ឡើង​ក្នុង​ពិធី ប្រគល់​-​ទទួល​ អគារ​បន្ទប់ទឹក​ស្អាត​នៅ​សាលា​បឋម​សិក្សា តាំងក្រសាំង ក្នុងស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ នៅ​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា នេះ​ថា ក្នុង​នាម​ជា​អ្នក​បន្តវេន​ជំនាន់​ក្រោយ យើង​ត្រូវ​ចង​ចាំ​ជា​និច្ច និង​ដឹងគុណ​ឧបការៈ​ចំពោះ​ថ្នាក់ដឹកនាំ​ទាំងអស់ ដែល​បាន​បន្សល់​ទុក​នូវ ស្នាដៃ​ជា​ច្រើន ដែល​នាំ​មក​នូវ​ការ​អភិវឌ្ឍ​រីក​ចម្រើន ជា​ពិសេស​តាម​រយៈ​គោលនយោបាយ​ឈ្នះ​-​ឈ្នះ របស់​សម្តេច​អគ្គមហាសេនា បតី​តេ​ជោ ហ៊ុន សែន ដែល​បាន​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​មាន​សុខ​សន្តិភាព មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ និង​មាន​កិត្តិនាម​ល្បី​រន្ទឺ ទាំង​ក្នុង តំបន់ និង​លើ​ឆាក់​អន្តរជាតិ ក្នុង​នោះ​វិស័យ​អប់រំ​ក៏​មានការ​រីក​ចម្រើន និង​បាន​ដើរតួ​នាទី​ស្នូល​ក្នុង​ការ​កសាង​ធនធានមនុស្ស សម្រាប់​រួម ចំណែក​អភិវឌ្ឍ​ប្រទេស​ជាតិ​យ៉ាង​សកម្ម​ប្រកបដោយ​ប្រសិទ្ធភាព ​។

ជុំវិញ​សមិទ្ធផល​កំពុង​កើតឡើង​ក្នុង​វិស័យ​អប់រំ​នេះ​, លោក​ជំទាវ​បណ្ឌិត បាន​ថ្លែង​អបអរសាទរ ចំពោះ​សាលា​បឋម​សិក្សា តាំងក្រសាំង ដែល​ទទួល​បាន​អគារ​បន្ទប់ទឹក​ស្អាត​ដ៏​ស្អាត និង​មាន​សោ​ភ័​ណ្ឌ​ភាព ដែល​បាន​រចនា​ដោយ​គិតគូរ​គ្រប់​ជ្រុងជ្រោយ​ពី​ពន្លឺ ខ្យល់ អនាម័យ ក្លិន និង​ភាព​ងាយស្រួល​មួយ​ខ្នង​នេះ ដែល​មាន​ចំនួន ៨​បន្ទប់ ៤​បន្ទប់​សម្រាប់​កុមា​រា ៣​បន្ទប់ សម្រាប់​កុមារី និង ១ បន្ទប់​សម្រាប់​សិស្ស​មាន​ពិការ​ភាព និង​បាន​ថ្លែងអំណរគុណ​ចំពោះ​ថ្នាក់ដឹកនាំ និង​គណៈ​គ្រប់គ្រង​ធនាគារ​ស៊ិ​ន​ហាន (​ខេ​ម​បូ​ឌា​) ម​.​ក ដែល​បាន​គាំទ្រ​ឧបត្ថម្ភ​ផ្នែក​ហិរញ្ញវត្ថុ​កសាង​អគារ​បន្ទប់ទឹក​ស្អាត​នេះ​ឡើង​, និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​, មន្ទីរ​អប់រំ យុវជន និង​កីឡា​, លោកនាយក​, លោកគ្រូ​-​អ្នក​គូ និង​ដៃគូ​អភិវឌ្ឍ​នានា ដែល​បាន​ផ្តល់​កិច្ច​សហប្រតិបត្តិការ​ល្អ និង​រួម​សាមគ្គី​គ្នា​កសាង អគារ​បន្ទប់ទឹក​ស្អាត​ថ្មី​នេះ​ឡើង សម្រាប់​លើកកម្ពស់​អនាម័យ គាំទ្រ​សុខមាលភាព​ក្មេង​ៗ​ដែរ​ជា​សិស្សានុសិស្ស និង​បង្កើន​លទ្ធភាព ទទួល​បាន​សេវា អនាម័យ បរិស្ថាន និង​អនាម័យ​ផ្ទាល់ខ្លួន​ប្រកបដោយ​សុវត្ថិភាព ​សម្រាប់​សិស្សានុសិស្ស​ទាំងអស់​នៅ​ក្នុង​សាលា​នេះ​ ។

ក្នុង​ពិធី​នេះ​ដែរ​, លោក​ជំទាវ​ក៏​បាន​នាំ​យក​នូវ​អំណោយ និង​ប្រាក់​ឧបត្ថម្ភ​ចែក​ជូន​រួម​មាន ឧបត្ថម្ភ សាលា​បឋម​សិក្សា តាំង ក្រសាំង ថវិកា​ចំនួន ២ លាន​រៀល​, ឧបត្ថម្ភ​មន្ត្រី​ការិយាល័យ​អប់រំ​ចំនួន ១២​រូប រដ្ឋបាល​ស្រុក និង​សមាជិក​គណៈកម្មការ​បក្ស​ភូមិ​-​ឃុំ ចំនួន ​២៥ ​រូប និង​លោកគ្រូ​-​អ្នកគ្រូ​ចំនួន ២៨​រូប ក្នុង​ម្នាក់​ៗ​ទទួល​បាន​ភួយ ១ និង​ថវិកា​ចំនួន ៣​ម៉ឺន​រៀល​, និង​ឧបត្ថម្ភ​សិស្សានុសិស្ស ចំនួន ២៤៩​រូប ក្នុង​ម្នាក់​ៗ​ទទួល​បាន​សៀវភៅ ២​ក្បាល ប៉ិច ១​ដើម ខ្មៅ​ដៃ ១​ដើម និង​ថវិកា​ចំនួន ១​ម៉ឺន​រៀល ​។

សូម​បញ្ជាក់​ថា នៅ​រសៀល​ថ្ងៃ​ដដែល​នោះ​ដែរ លោក​ជំទាវ​បណ្ឌិត ជា សិរី ក៏​បាន​អញ្ជើញ​ទៅ​ប្រគល់​ផ្ទះ​ថ្មី ២​ខ្នង ជូន​គ្រួសារ​ខ្វះខាត រស់ នៅ​ឃុំ​ជ្រាប់ ស្រុក​ស​ន្ទុ​ក​រួម​មាន គ្រួសារ​ឈ្មោះ យឿ​ន ឡូត និង​គ្រួសា​ឈ្មោះ ម៉ើ ឌី​ណា ក្នុង​នោះ​ក៏​បាន​នាំ​យក​សម្ភារៈ​ប្រើប្រាស់ គ្រឿង ឧបភោគ​-​បរិភោគ និង​ថវិកា​មួយ​ចំនួន សម្រាប់​ជា​ចំ​ដៃ​នៃ​ថ្ងៃ​ឡើងផ្ទះ​ផង​ដែរ​ ៕ អត្ថបទសហការ