រាជធានីភ្នំពេញ៖ ក្រុមហ៊ុន Danone កម្ពុជា បានបង្កើតប្រវត្តិសាស្ត្រ ជាក្រុមហ៊ុន FMCG ដំបូងគេក្នុងប្រទេសកម្ពុជា ដែលបានឈ្នះពានរង្វាន់និយោជកឆ្នើមអាស៊ីក្នុងឆ្នាំ២០២៥ ចំនួនបួននៅប្រទេសសិង្ហបុរី។ ពានរង្វាន់ទាំង ៤ មាន៖ HR Asia Best Companies to Work for in Asia, HR Asia Most Caring Company Award, HR Asia Diversity, Equity & Inclusion Award និង HR Asia Sustainable Workplace Award 2025។ ការឈ្នះពានរង្វាន់ ពីរឆ្នាំផ្ទួនគ្នានេះ បង្ហាញពីគោលជំហរ ក្នុងការបន្តពង្រឹងភាពជាអ្នកដឹកនាំរបស់ Danone កម្ពុជា ក្នុងផ្នែកសុខុមាលភាពនិយោជិក ការរួមបញ្ចូលនិងភាពចម្រុះ និងនិរន្តរភាពនៅក្នុងស្ថាប័ន ។
ពានរង្វាន់និយោជកឆ្នើមអាស៊ី (HR Asia Awards) ជាពានរង្វាន់ដែលមានកេរ្តិ៍ឈ្មោះល្បីនៅក្នុងតំបន់ ផ្តល់ជូនដល់ស្ថាប័នដែលមានស្នាដៃល្អបំផុត ក្នុងការកសាង ទំនាក់ទំនងនយោជិក វប្បធម៌កន្លែងការងារ និងក្រុមហ៊ុនដែលមានទំនួលខុសត្រូវសង្គម។ ពានរង្វាន់ទាំងនេះ គឺផ្អែកទៅលើ ការស្រង់មតិពីបុគ្គលិកដោយឯករាជ្យ និងត្រូវបានគាំទ្រដោយការស្រាវជ្រាវជាច្រើនទស្សវត្សរ៍ ។
លោក Maarten VAN LEEUWEN នាយកគ្រប់គ្រងប្រចាំប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា បានមានប្រសាសន៍ថា៖ «ការឈ្នះពានរង្វាន់ដ៏មានកិត្យានុភាពចំនួនបួននៅឆ្នាំនេះ គឺជាសក្ខីភាពនៃការប្តេជ្ញាចិត្តដ៏រឹងមាំចំពោះ នយោជិក របស់យើង»។ «នៅ Danone រាល់អ្វីដែលក្រុមហ៊ុនធ្វើ គឺតែងតែគិតគូរពីនយោជិកជានិច្ច។ ពានរង្វាន់ទាំងនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើងក្នុងការបង្កើតស្ថាប័នមួយ ដែលនយោជិកគ្រប់រូបត្រូវបានផ្តល់តម្លៃ ទទួលបានការគាំទ្រ និងមានឱកាសរីកចម្រើនបន្តទៀត» ។
លោក យិន ផល្លីន នាយកផ្នែកធនធានមនុស្សប្រចាំប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា បានបន្ថែមទៀតថា៖ «ភាពជោគជ័យរបស់យើង មានមូលដ្ឋានគ្រឹះឈរលើវប្បធម៌ការងារ ដែលផ្តោតចម្បងលើនយោជិក ស្របតាម គុណតម្លៃ និងក្រមសីលធម៌ របស់ក្រុមហ៊ុន។ គោលការណ៍ទាំងនេះ កំណត់របៀបធ្វើការងារប្រចាំថ្ងៃរបស់យើង នឹងរួមបញ្ចូលក្នុងការអភិវឌ្ឍភាពអ្នកដឹកនាំ និងការអនុវត្តជាក្រុម។ តាមរយៈ កម្មវិធីការចូលរួមពីនិយោជិក សុខភាពនិងសុវត្ថិភាព និងកម្មវិធីអភិវឌ្ឍនិយោជិក Danone កម្ពុជា បង្កើតបានក្រុមការងារមួយដែលមានការចូលរួម និងស្នាដៃការងារដ៏ខ្ពស់បំផុតប្រចាំតំបន់» ។
ក្រុមហ៊ុន Danone បានផ្តល់ជូនឱកាសការងារដោយផ្ទាល់ និង ប្រយោលប្រមាណ ៣០០ កន្លែង មាននយោជិក ជាស្ត្រី ប្រមាណ៦៤% ដែលបង្ហាញពីការប្តេជ្ញារបស់ក្រុមហ៊ុនលើភាពចម្រុះយេនឌ័រ និងឱកាសការងារសម្រាប់គ្រប់គ្នា។ ដើម្បីសុខុមាលភាពនយោជិក ក្រុមហ៊ុនមានកម្មវិធីសុខភាពជាច្រើនដូចជា Be-Well ដែលផ្តោតសំខាន់លើអាហារូបត្ថម្ភ សុខភាពផ្លូវកាយនិងផ្លូវចិត្ត ដោយមានការរៀបចំជា សិក្ខាសាលា ការធ្វើលំហាត់ប្រាណការផ្តល់សេវាប្រឹក្សាយោបល់ជាមួយអ្នកជំនាញ និងយុទ្ធនាការលើកកម្ពស់ការយល់ដឹងពីអាហារូបត្ថម្ភ និងសុខភាពផ្លូវចិត្ត។ បន្ថែមពីនេះ ក្រុមហ៊ុនក៏ផ្តល់ជូនម៉ោងធ្វើការដែលមានភាពបន់បែន ដើម្បីលើកកម្ពស់តុល្យភាពការងារនិងជីវិត និងបង្កើតកន្លែងការងារដែលមានសុវត្ថិភាព និងបរិយាកាសល្អ ។
ដើម្បីពន្លឿនការអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំ និងអាជីពការងារ ក្រុមហ៊ុន បានផ្តល់ការហ្វឹកហាត់ និងបណ្តុះបណ្តាលតាមគ្រប់រូបភាពរួមមាន៖ ការចល័តជំនាញការងារ និងធ្វើបេសកកម្មទៅបរទេស ដែលអនុញ្ញាតឱ្យនយោជិកធ្វើការ លើផ្នែកផ្សេងៗពីគ្នា ទទួលបានបទពិសោធន៍ក្នុងតួនាទីជាយុទ្ធសាស្ត្រទាំងក្នុងស្រុក និងក្រៅប្រទេស។ កម្មវិធីអភិវឌ្ឍបុគ្គលិកជាប្រចាំដូចជា Campus for All ការអភិវឌ្ឍភាពជាអ្នកដឹកនាំ បញ្ញាសិប្បនិម្មិត (AI) និងវគ្គបណ្តុះបណ្តាលឯកទេសតាមតួនាទី បានបំពាក់បំប៉ននយោជិកគ្រប់រូបឲ្យមានជំនាញសមស្របនឹងការងារនាពេលអនាគត និងបានត្រៀមខ្លួនរួចជាស្រេចក្នុងការប្រឈមនឹងបញ្ហានានាក្នុងពេលខាងមុខ ។
Danone កម្ពុជា គឺជាក្រុមហ៊ុន FMCG ដំបូងគេនៅក្នុងប្រទេស ដែលទទួលបានវិញ្ញាបនបត្រ B-Corp™ ក្នុងឆ្នាំ២០២៣ ដែលឆ្លុះបញ្ចាំងពីភាពជាអ្នកដឹកនាំរបស់ខ្លួនក្នុងការអនុវត្តអាជីវកម្មប្រកបដោយការទទួលខុសត្រូវ និងប្រកបដោយចីរភាព។ ក្រៅពីឧត្តមភាពជានិយោជកឆ្នើម ក្រុមហ៊ុននៅតែប្តេជ្ញាចិត្តក្នុងការគាំទ្រ និងផ្តល់ជូនសហគមន៍ តាមរយៈកិច្ចសហប្រតិបត្តិការ ជាមួយ ក្រសួងអប់រំ យុវជន និង កីឡា ក្នុងកម្មវិធីសុវត្ថិភាពចំណីអាហារ នៅតាមសាលារៀន និងសហការជាមួយអង្គការមិនមែនរដ្ឋាភិបាលនានា ជួយគាំទ្រដល់ជនភៀសសឹក និងជនងាយរងគ្រោះផ្សេងៗ ។ អស់រយៈពេល៣០ឆ្នាំមកហើយ ជាមួយវត្តមាននៅកម្ពុជា តាមរយៈម៉ាកផលិតផលផ្សេងៗ ក្រុមហ៊ុន នៅតែបន្តគាំទ្រកុមារកម្ពុជា ស្របតាមបេសកកម្មជាសកលរបស់យើង៖ ការផ្តល់សុខភាពតាមរយៈអាហារទៅកាន់មនុស្សជាច្រើនតាមដែលអាចធ្វើបាន ។
ទំនាក់ទំនងផ្សព្វផ្សាយ៖ ឈ្មោះ៖ កញ្ញា ធូ ស្រីលក្ខណ៍ អ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកនិយ័តកម្ម និងទំនាក់ទំនង អ៊ីម៉ែល៖ sreyleak.thou@danone.com ទូរសព្ទលេខ: +855 78 222 573
ទំព័រហ្វេសប៊ុក Danone Cambodia៖ https://www.facebook.com/share/17XXCG14Ub/?mibextid=wwXIfr ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ