ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​ក្រសួង​ការងារ ៖ របាយការណ៍​របស់អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ (HRW) គ្មាន​លក្ខណៈ​វិទ្យាសាស្ត្រ គ្មាន​វិជ្ជាជីវៈ និង​មិន​អាច​ទទួលយក​បានទេ

2 ម៉ោង មុន

រាជធានីភ្នំពេញ៖ អ្នកនាំពាក្យ​ក្រសួង​ការងារ​ បានឱ្យដឹងថា “​របាយការណ៍​របស់ HRW ដែល​សម្ភាស​មនុស្ស ៥៦​នាក់​មក​តំណាង​មនុស្ស ៩០​ម៉ឺន​នាក់ គ្មាន​លក្ខណៈ​វិទ្យាសាស្ត្រ គ្មាន​វិជ្ជាជីវៈ…

រាជធានីភ្នំពេញ៖ អ្នកនាំពាក្យ​ក្រសួង​ការងារ​ បានឱ្យដឹងថា “​របាយការណ៍​របស់ HRW ដែល​សម្ភាស​មនុស្ស ៥៦​នាក់​មក​តំណាង​មនុស្ស ៩០​ម៉ឺន​នាក់ គ្មាន​លក្ខណៈ​វិទ្យាសាស្ត្រ គ្មាន​វិជ្ជាជីវៈ និង​មិន​អាច​ទទួលយក​បាន និង​ស្នើ​សុំ​ឱ្យ​អង្គការ​នេះ ជួយ​ផ្តល់​ទំនាក់ទំនង​របស់​អតីត​ពលករ ៥៦​នាក់​មក​ក្រសួង​ដើម្បី​ស្វែងរក​ការងារ​ធ្វើ​ជូន​” ។

តាមរយៈលោក ស៊ុន មេ​សា អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ​បាន​ចោទ​ជា​សំណួរ​ទៅ​កាន់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ (HRW) ដែល​បាន​ចេញ​របាយការណ៍ ដែល​គ្មាន​លក្ខណៈ​វិទ្យាសាស្ត្រ គ្មាន​វិជ្ជាជីវៈ និង​មិន​អាច​ទទួលយក​បាន​ ។

អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក ស៊ុន មេ​សា បាន​អះអាង​ថា​របាយការណ៍​នេះ​គ្មាន​លក្ខណៈ​វិទ្យាសាស្ត្រ គ្មាន​វិជ្ជាជីវៈ និង​មិន​អាច​ទទួលយក​បាន ក្នុង​ខណៈ​ដែល​ជា​របាយការណ៍​ដែល​សម្ភាស​មនុស្ស​ត្រឹមតែ ៥៦​នាក់ ហើយ​តំណាង​ឱ្យ​បងប្អូន​ពលករ​ប្រមាណ​ជាង ៩០​ម៉ឺន​នាក់​ ។ សម្រាប់​អ្នកនាំពាក្យ​រូប​នេះ​របាយការណ៍​របស់ HRW គឺជា​របាយការណ៍​នយោបាយ​តែ​ប៉ុណ្ណោះ ​។

ជាមួយ​គ្នា​នេះ​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​អំពាវនាវ HRW ផ្ដល់​ទំនាក់ទំនង​របស់​អតីត​ពលករ​ទាំង ៥៦​នាក់​ដើម្បី​ឲ្យ​ក្រសួង​ស្វែងរក​ការងារ​ធ្វើ​ជូន ​។

សូម​បញ្ជាក់​ផង​ដែរ​ថា ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ដាក់​ចេញ​យុទ្ធសាស្ត្រ​ផ្សេង​ៗ​ជា​ច្រើន​មិន​តិច​ជាង ១២​ចំណុច​នោះ​ទេ​ដើម្បី​ធានា​ឱ្យ​បងប្អូន​អតីត​ពលករ​ដែល​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​ទទួល​បានការ​ងារ​ធ្វើ​។ ជាក់ស្ដែង ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​រៀបចំ​ពិព័រណ៍​ការងារ​សន្តិសុខ​សង្គម និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​មិន​តិច​ជាង ៥៥៨​លើក​នោះ​ទេ នៅ​ទូ​ទាំង​ប្រទេស​ដើម្បី​ឱ្យ​បងប្អូន​អតីត​ពលករ​ទទួល​បានការ​ងារ​ធ្វើ​។ ជាមួយ​គ្នា​នេះ ក្រសួង​នៅ​តែ​អំពាវនាវ​ឲ្យ​បងប្អូន​ដែល​ជា​អតីត​ពលករ​ទាក់ទង​មក​កាន់​លេខ ១២៩៧ ដើម្បី​ទទួល​បាន​ឱកាស​ការងារ​ផង​ដែរ​ ៕ អត្ថបទសហការ