ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ឆ្នាំជូត មមី និង​រកា ទោះ​រៀប​ការ​ជាមួយ​ប្តី​ក្រ ក៏​អាច​បង្កើត​បានទ្រព្យ​ធំ​ដែរ

27 នាទី មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​លាភ​របស់​ឆ្នាំ​ទាំងឡាយ​ខាងលើ​នេះ​។ តើ​មាន​អ្វី​ខ្លះទៅ? ឆ្នាំជូត នារី​ឆ្នាំជូត មាន​ក្រសែ​ល​ភ្នែក​ខ្ពស់ ដោយ​ពូកែ​ជ្រើសរើស​ប្តី​។ ទោះបីជា​បុរស​ម្នាក់​នោះ​មិន​មាន​លុយ​ក៏​ដោយ ប៉ុន្តែ​ឲ្យ​តែ​មាន​សមត្ថភាព គេ​នឹង​ព្រម​រៀប​ការ​ជាមួយ​។…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​លាភ​របស់​ឆ្នាំ​ទាំងឡាយ​ខាងលើ​នេះ​។ តើ​មាន​អ្វី​ខ្លះទៅ?

ឆ្នាំជូត

នារី​ឆ្នាំជូត មាន​ក្រសែ​ល​ភ្នែក​ខ្ពស់ ដោយ​ពូកែ​ជ្រើសរើស​ប្តី​។ ទោះបីជា​បុរស​ម្នាក់​នោះ​មិន​មាន​លុយ​ក៏​ដោយ ប៉ុន្តែ​ឲ្យ​តែ​មាន​សមត្ថភាព គេ​នឹង​ព្រម​រៀប​ការ​ជាមួយ​។ ក្រោយ​រៀប​ការ​រួច គេ​និង​ស្វាមី នឹង​ចាប់ដៃ​គ្នា រកបាន​ប្រាក់​ធំ​ចូល​មក​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​គេ​អាច​ទិញ​បាន​ទាំង​ផ្ទះ និង​ឡាន​តែ​ម្តង​។

ឆ្នាំមមី

មនុស្ស​ស្រី​ដែល​កើត​ក្នុង​ឆ្នាំមមី មាន​កម្លាំង និង​ស្មារតី​រស់​រវើក​ខ្លាំង​។ គេ​ជានា​រី​ដែល​ពូកែ​ចាយ​លុយ ហើយ​ក៏​ពូកែ​រក​លុយ​ដែរ​។ ជា​ពិសេស គេ​ជានា​រី​ដែល​ធ្វើ​អ្វី​មិន​ចូល​ចិត្ត​អូស​បន្លាយ​ឡើយ​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​គេ​អាច​ក្លាយជា​អ្នក​មានបាន​ទោះបីជា​រៀប​ការ​ជាមួយនឹង​ស្វាមី​ក្រ​។

ឆ្នាំរកា

នារី​ឆ្នាំរកា កើតមក​មាន​ខួរក្បាល​ដែល​ឆ្លាត​ខ្លាំង ថែម​ទាំង​ពូកែ​គិតគូ​។ ទោះបីជា​គេ​រៀប​ការ​ជាមួយនឹង​ប្តី​មិន​មាន​លុយ ក៏​គ្មាន​បញ្ហា ព្រោះ​គេ​ជឿជាក់​ថា ឲ្យ​តែ​គេ​និង​ស្វាមី​ប្រឹងប្រែង​តស៊ូ​ជាមួយ​គ្នា នឹង​អាច​រកបាន​លុយ​ធំ​ចូល​មក​ក្នុង​ថ្ងៃ​ណាមួយ​ជា​មិន​ខាន​ឡើយ​។ ជា​ពិសេស គេ​ជា​ប្រពន្ធ​ដែល​អាច​ជួយ​ស្វាមី​បាន​ច្រើន​ណាស់ ថែម​ទាំង​ពូកែ​ប្រើ​លុយ​បង្កើត​លុយ​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​ទ្រព្យ​អាច​ចូល​ឃ្លាំង​គេ​ច្រើន​ជា​មិន​ខាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ