ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារ ហត្ថា ប្រកាស​សម្ពោធ​ទីតាំង​សាខា​ថ្មី ដើម្បី​ផ្តល់​ជូន​អតិថិជន ​នូវ​បទ​ពិសោធន៍​ធនាគារ​សម័យ​ថ្មី

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ, ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២៥៖ ធនាគារ ហត្ថា ដែល​ជា​សមាជិក​នៃ​សម្ព័ន្ធ​ហិរញ្ញវត្ថុ​អន្តរជាតិ MUFG មាន​កិត្តិយស​ប្រកាស​ ជា​ផ្លូវការ​នូវ​ពិធី​សម្ពោធ​ទីតាំង​សាខា​ច្បារ​អំពៅ​ថ្មី…

រាជធានីភ្នំពេញ, ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២៥៖ ធនាគារ ហត្ថា ដែល​ជា​សមាជិក​នៃ​សម្ព័ន្ធ​ហិរញ្ញវត្ថុ​អន្តរជាតិ MUFG មាន​កិត្តិយស​ប្រកាស​ ជា​ផ្លូវការ​នូវ​ពិធី​សម្ពោធ​ទីតាំង​សាខា​ច្បារ​អំពៅ​ថ្មី ដែល​ជា​ជំហាន​សំខាន់​មួយ ​ក្នុង​យុទ្ធសាស្ត្រ​ពង្រីក​សេវាកម្ម ដើម្បី​នាំ​យក​បទ​ពិសោធន៍​ធនាគារ​សម័យ​ថ្មី និង​ទាន់សម័យ​ជូន​ប្រជាពលរដ្ឋ​ខណ្ឌ​ច្បារ​អំពៅ ​អោយ​កាន់តែ​ងាយស្រួល និង​ក្នុង​ការ​ឆ្លើយ​តប​នឹង​តម្រូវការ​រីក​ចម្រើន អាជីវកម្ម​របស់​ធនាគារ ​។ ពិធី​បើក​សម្ពោធ​ទីតាំង​សាខា​ថ្មី​នេះ មានការ​ចូលរួម​ពី​គណៈ​គ្រប់គ្រង​ធនាគារ ហត្ថា ការិយាល័យ​កណ្តាល និង​ថ្នាក់​គ្រប់គ្រង​ក្នុង​តំបន់ ព្រមទាំង​បុគ្គលិក​ក្នុង​សាខា​ទាំងអស់​ ។

ការ​បើក​ដំណើរការ​ទីតាំង​សាខា​ថ្មី​នេះ ជា​សក្ខីភាព​ថ្មី​មួយទៀត​របស់​ធនាគារ ហត្ថា ក្នុង​ការ​ប្តេជ្ញា​ចិត្ត​ផ្តល់​សេវា​ហិរញ្ញវត្ថុ​កាន់តែ​សម្បូរ​បែប និង​ប្រកបដោយ​និរន្ត​ភាព ​ជូន​អតិថិជន ព្រមទាំង​ពង្រីក​វិសាលភាព​ប្រតិបត្តិការ​កាន់តែ​ជិត​ជាមួយ​អតិថិជន ជាមួយ​កា​រិ​យ​ល័យ​សាខា​ដែល​ប្រកប​ទៅ​ដោយ​ផា​សុខភាព ​។

លោក មិន សុ​ផា ប្រ​ធានា​យក​ប្រតិបត្តិ​នៃ​ធនាគារ ហត្ថា បាន​មាន​ប្រសាសន៍​ថា​៖ «​ធនាគារ ហត្ថា មាន សាខា​បច្ចុប្បន្ន ១៥៦ ទីតាំង​ទូ​ទាំង​ប្រទេស រាប់​បញ្ចូល​ទាំង​ការ​បើក​សម្ពោធ​ទីតាំង​សាខា​ច្បារ​អំពៅ​ថ្មី ដែល​ដាក់​សម្ពោធអោយ​ប្រើប្រាស់​នៅ​ថ្ងៃនេះ​ ។ នេះ​គឺជា​សក្ខីភាព​បញ្ជាក់​ពី​សក្ដានុពល​ដ៏​រឹង​មាំ​របស់​ធនាគារ ហត្ថា ក្នុង​ការ​ផ្តល់​សេវា​ធនាគារ​ ដែល​មានគុណ​ភាព និង​ឆ្លើយ​តប​ទៅ​តាមតម្រូវការ​អ្នក​ប្រើប្រាស់ ពិសេស​ផ្ដល់​នូវ​សេវា​ហិរញ្ញវត្ថុ​ មាន​លក្ខណៈ​ទំនើប ងាយស្រួលនិង​មាន​សុវត្ថិភាព​ខ្ពស់​ដល់​អតិថិជន​» ​។

ការ​បន្ថែម​ទីតាំង​សាខា​ថ្មី​នេះ អាច​ប្រព្រឹត្ត​ទៅ​បាន​ដោយសារ​តែ​មានការ​គាំទ្រ​យ៉ាង​ពេញទំហឹង ​ពី​សំណាក់​អតិថិជន​ប្រមាណ​ជា​កន្លះ​លាន​នាក់​នៅ​ទូ​ទាំង​ប្រទេស និង​ពី​ដៃគូរ​អាជីវកម្ម​មក​ពី​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់​។ ធនាគារ ហត្ថា សូម​ថ្លែងអំណរគុណ​ដល់​អតិថិជន ក្រុមហ៊ុន​ដៃគូ​ទាំងអស់ ព្រមទាំង​អាជ្ញាធរ​ដែល​ពាក់ព័ន្ធ សម្រាប់​ការ​ជឿ​ទុកចិត្ត និង​គាំទ្រ​រយៈពេល​ជាង ៣០​ឆ្នាំ​មកនេះ ​។

អំពី ធនាគារ ហត្ថា
ធនាគារ ហត្ថា ជា​ធនាគារពាណិជ្ជ ដែល​មាន​វត្ត​មាននៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ អស់​រយៈកាល​ជាង ៣០​ឆ្នាំ​មក​ហើយ ដែល​បាន​ផ្តល់​ជូន​សេវា​ហិរញ្ញវត្ថុ​យ៉ាង​ទូលំទូលាយ ដល់​អតិថិជន​របស់​ខ្លួន ដែល​រួម​មាន​អតិថិជន​ ជា​លក្ខណៈ​បុគ្គល សហគ្រាស​ខ្នាត​តូច និង​មធ្យម (SME) ព្រមទាំង​ស្ថាប័ន​សាជីវកម្ម​ធំ​ៗ​ជា​ច្រើន​ទៀត ។ ធនាគារ ហត្ថា គឺជា​សមាជិក​របស់ MUFG ដែល​ជា​សម្ព័ន្ធ​ហិរញ្ញវត្ថុ​ធំ​មួយ របស់​ប្រទេស​ជប៉ុន ដែល​មាន​សាខា​ប្រហែល ២000 ទីតាំង ស្ថិត​នៅ​ក្នុង​ទីផ្សារ​ជាង ៤០ ប្រទេស​ក្នុង​ពិភពលោក ។ សម្ព័ន្ធ​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ MUFG បានការ​ចុះបញ្ជី​នៅ​លើ​ផ្សារ​ហ៊ុន (Tokyo Stock Exchange), ណា​ហ្គូ​យ៉ា (Nagoya Stock Exchange) និង​ញូយ៉ក (New York Stock Exchange) ដោយ​មាន​តម្លៃ​ទីផ្សារ​រហូត​ដល់ ២៤.២៧ កោដិ​យេ​ន និង​ប្រាក់​ចំណេញ​សុទ្ធ​ចំនួន ១.៥៩១,១ ពាន់​លាន​យេ​ន នៅ​ត្រឹម​ចុងខែ​មីនា ឆ្នាំ ២០២៥ ៕ អត្ថបទសហការ