ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រែកស្រមោចជាព្រែកជីកបុរាណ ត្រូវ​មន្ត្រីនៃអាជ្ញាធរអប្សរា និងពលរដ្ឋចុះស្រាវជ្រាវ

7 ខែ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ជាយូរមកហើយ អ្នក​ស្រាវជ្រាវ និងអ្នកស្រុកមួយចំនួន​យល់​ថា ព្រែកស្រមោចដែល

ខេត្តសៀមរាប ៖ ជាយូរមកហើយ អ្នក​ស្រាវជ្រាវ និងអ្នកស្រុកមួយចំនួន​យល់​ថា ព្រែកស្រមោចដែលជា​ព្រែកជីកបុរាណ មានប្រភពចាប់ពីភ្នំគូលែនចុះរហូតដល់កំពង់ឃ្លាំង ជាប់មាត់ទន្លេសាប ហើយពីមុនមកក៏ពុំទាន់មានការសិក្សាទាំងផ្នែកបុរាណវិទ្យា ផ្នែកវិស្វកម្ម ព្រមទាំងផ្នែកធារាសាស្ដ្រនៅ​ឡើយទេ។ ប៉ុន្តែ​កន្លងមកក៏ធ្លាប់មានដែរការសិក្សាពីសហគមន៍មនុស្សតាមបណ្តោយព្រែកជីក និងអត្ថបទខ្លីៗទាក់ទងផ្សេងទៀតដែរដែលបានចុះផ្សាយក្នុងបណ្តាណព័ត៌មានវប្បធម៌ខ្មែរ។

លោក ទិន ទីណា អនុប្រធាននាយក​ដ្ឋានស្រាវជ្រាវ​បណ្តុះបណ្តាល និងផ្សព្វ​ផ្សាយ ដែលជាប្រធានគម្រោងបានផ្តល់នូវសំណួរមួយចំនួនដូចជា តើគេជីកព្រែកដ៏ធំនេះដើម្បីទាញយកទឹកប្រើប្រាស់? បើដូច្នេះ​ហេតុអ្វី ក៏ទទឹង​ធំម្ល៉េះ? ដើម្បីដឹកជញ្ជូនភាជន៍​ពីកន្លែងផលិត​នៅលើភ្នំគូលែន ចុះ​មកទន្លេ សាប? ឬ​មួយ​មាន​តួនាទី​ជា​ផ្លូវ​ដឹកថ្ម​ពីអូរថ្មដាប់ដែល ជា​កន្លែង​ដាប់​យកថ្មទៅកសាង​ប្រាសាទ​នៅ អង្គរ? ចម្ងល់​ទាំង​នេះ ហើយ​ដែលក្រុម​ស្រាវជ្រាវ​ត្រូវធ្វើការស្វែងយល់ថា តើព្រែក​ជីក​បុរាណ​នេះ​មាន​ប្រភព​ពីណាទៅដល់ត្រឹមណា? មានតួនាទីអ្វីឱ្យប្រាកដ? ។

ក្រុមស្រាវជ្រាវបានប្រាស់រូបថតពីលើអាកាស ដែលបោះពុម្ពក្នុងឆ្នាំ១៩៤១ និងរូបភាពពីលើអាកាសតាមរយៈ Google Earth បានបង្ហាញថា ព្រែកស្រមោចសណ្ដូកតាមទិសខាងជើងទៅត្បូង ចេញពីភូមិសាស្រ្តឃុំកំពង់ឃ្លាំង ជាប់មាត់ទន្លេសាប កាត់តាមផ្លូវជាតិលខេ៦ ត្រង់ភូមិថ្នល់ចែក ឃុំដំដែក ឡើងទៅដល់ភូមិសំរោង ឃុំសំរោង ស្រុកសូទ្រនិគម។

ការស្រាវជ្រាវនៅដំណាក់កាលទី១ បានបង្ហាញថា ព្រែកជីកនេះលាតសន្ធឹងមិនដល់ភ្នំគូលែន​ទេ គឺនៅត្រឹមម្ដុំវត្តសំរោង តែប៉ុណ្ណោះ ព្រោះពុំមានស្លាកស្នាមបន្តទៀតទេ។

សូមបញ្ជាក់ថា ព្រែកជីកនេះមានប្រវែង​សរុប​២៣គីឡូម៉ែត្រ កន្លែងខ្លះមានទទឹងពី៣០០ម៉ែត្រ កន្លែងខ្លះមានទទឹង១៥០ ម៉ែត្រ និងមានកម្ពស់ជាង៤ម៉ែត្រ។

ក្រុមអ្នកស្រាវជ្រាវសន្និដ្ឋានថា ប្រភពទឹកហូរចូលព្រែកនេះអាចមាន ប្រភព​២​សំខាន់ៗ ទី១-ប្រភពទឹកពីភ្នំគូលែនស្ថិតនៅខាងជើងវាលរាបអង្គរ រួចហូរចូលព្រែក​ជីកនេះ និងទី២-ប្រហែលទឹកឡើងមកពី​ទន្លេសាប​ច្រាលចូលក្នុងព្រែក។

យើងពុំដឹងថាព្រែកជីកដ៏ធំនេះកសាងនៅសម័យណាទេ តែគេអាចសន្និដ្ឋានថា អាចកើតមុនរាជ្យព្រះបាទជ័យវរ្ម័នទី៧ ឬប្រហែលអាចជាមុននោះយូរផង។ ក្រោយមកប្រហែលជាព្រែកជីកនេះមានដំណើរ​ការរអាក់រអួល និងខូចខាតដោយអន្លើ ទើបក្នុងរាជ្យព្រះបាទ​ជ័យវរ្ម័នទី៧ បានធ្វើផ្លូវ​មានទាំង​ស្ពានមួយចំនួនដែលសព្វថ្ងៃនេះក្លាយមកជាផ្លូវជាតិលេខ៦ កាត់ព្រែកជីកឲ្យដាច់ជាពីរផ្នែកនៅត្រង់​ចំណុច «ថ្នល់ចែក» ម្តុំភូមិថ្នល់ចែក ឃុំដុំដែក ស្រុកសូទ្រនិគម។ អ្នកស្រុក​រស់នៅតាមទំនប់ព្រែក​​ជីក​មួយចំនួននៅ​ចាំតៗគ្នាថា ព្រែកស្រមោច ឬផ្លូវសំពៅនេះ ជាផ្លូវទឹក​បុរាណ​មួយដែលមាន​សំពៅ​​ចរាចរ​ចុះឡើងចន្លោះ ពីទន្លេ​សាប​ទៅដល់​ភ្នំគូលែន និង​ជាផ្លូវ​ដឹកជញ្ជូនថ្ម ទៅ​សាង​សង់​ប្រាសាទ​នៅអង្គរដែរ។

នៅក្នុងឆ្នាំ២០២៤នេះ ក្រុមស្រាវជ្រាវបានបន្តធ្វើកំណាយនៅទីតាំងភូមិថ្មី ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ក្នុងបំណងស្វែងយល់បន្ថែម ពីព្រែកស្រមោច និងស្វែងយល់ពីការតាំងទីរបស់ប្រជាជន និងពេលវេលាដែលពួកគេរស់នៅទីនេះ។ ក្នុងពេលធ្វើកំណាយនេះ យើងបានរកឃើញឃើញ​កុលាល​ភាជន៍ខ្លះៗដូចជាកុលាលភាជផុយ និងភាជន៍មានស្រទាប់រលោងដែលមានអាយុកាល​មុនសម័យអង្គរផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ