តើអ្នកស្គាល់ទេ កឹងជាឧបករណ៍អ្វី?
- ភ្នំពេញ
រាជធានីភ្នំពេញ៖ កឹង គឺជាមធ្យោបាយដឹកជញ្ជូនមួយ ដែលព្រះមហាក្សត្រ សម្ដេចសង្ឃរាជ អភិជន
រាជធានីភ្នំពេញ៖ កឹង គឺជាមធ្យោបាយដឹកជញ្ជូនមួយ ដែលព្រះមហាក្សត្រ សម្ដេចសង្ឃរាជ អភិជន
រាជធានីភ្នំពេញ៖ កឹង គឺជាមធ្យោបាយដឹកជញ្ជូនមួយ ដែលព្រះមហាក្សត្រ សម្ដេចសង្ឃរាជ អភិជន និងអ្នកដែលមានឋានៈខ្ពង់ខ្ពស់ ប្រើប្រាស់សម្រាប់ដាក់លើទូក ធំៗ ដើម្បីជិះកម្សាន្តនៅលើផ្ទៃទឹក តាមដងទន្លេ ។
ក្នុងសង្គមខ្មែរ អ្នកមានឋានៈខ្ពង់ខ្ពស់ តែងតែប្រើប្រាស់មធ្យោបាយដឹកជញ្ជូនជាញឹកញាប់ ហើយសុទ្ធសឹងជាស្នាដៃសិល្បៈល្អឯក ។
បើតាមឯកសារសារមន្ទីរជាតិ រូបកឹងដែលលើកយកមកបង្ហាញនេះ ជាសមុច្ច័យកំពុងដាក់តាំងនៅសារមន្ទីរជាតិ ធ្វើពីឈើគគីរ និងផ្ដៅមានរាងដូចជាផ្ទះ ឬបន្ទប់មួយ មានទ្វារ បង្អួច និងក្បាច់ក្បូររចនាជាច្រើន ។
សិល្បករខិតខំផ្ចិតផ្ចង់ឆ្លាក់លម្អិតផ្នែក នីមួយៗនៃកឹងនេះ ដ្បិតឃើញមានក្បាច់ផ្កា ស្លឹក សត្វស្លាប ស្វា និងទន្សាយជាដើម ។
ជញ្ជាំងបណ្ដោយជា៥ផ្នែក គឺមានជញ្ជាំងបណ្ដោយពីរដូចគ្នា ។ ចំពោះជញ្ជាំងឆ្លងកាត់ដែលមានទ្វារហៅថាជញ្ជាំងខាងមុខ និងជញ្ជាំងខាងក្រោយ ជាប្រភេទចម្លាក់លៀន ។
កឹងនេះមានប្រវែង បណ្ដោយ៥,៥០ម៉ែត្រ ទទឹង២,៨៧ម៉ែត្រ និងកម្ពស់១,៧០ម៉ែត្រ ។ កឹងនេះមានប្រភពមកពីវត្តធ្លក ខេត្តសៀមរាប ស្ថិតក្នុងសតវត្សរ៍ទី២០ ៕ (ដោយ ៖ ស.ភ.រ)
ចែករំលែកព័តមាននេះ