បុរសម្នាក់ស្រវឹងស្រាជិះម៉ូតូធ្លាក់ផ្លូវបេតុងសន្លប់ស្តូកស្តឹង ១៥នាទី លុះដឹងខ្លួនឡើងជិះម៉ូតូត្រលប់ទៅផ្ទះខ្លួនឯង
រាជធានីភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រាជោកជាំជិះម៉ូតូសង់កូរ៉េចាស់ ពណ៌ក្រហម ១គ្រឿង ពាក់ស្លាកលេខ ឈ.9619 ភព1 ធ្វើដំណើរតាមផ្លូវ២៧១ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់កែងផ្លូវបេតុង មុខសាលាពេទ្យ ក៏បានរេចង្កូតធ្លាក់ផ្លូវជ្រុលទៅបុកជញ្ជាំងផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យសន្លប់ស្តូកស្តឹងនៅនឹងកន្លែង លុះ ១៥នាទី ក្រោយមកដឹងខ្លួនវិញ ក៏បានលើកម៉ូតូឡើងជិះចេញទៅផ្ទះបាត់
ចែករំលែកព័តមាននេះ