ខេត្តស្វាយរៀង ៖ បុរសជាសន្តិសុខម្នាក់បានបើកម៉ូតូវ៉ាជែងរថយន្តតូច១គ្រឿង ក៏ជ្រុលចង្កូតទៅបុកជាមួយកញ្ចក់រថយន្តធុនតូចខាងឆ្វេង បណ្តាលឲ្យដួលម៉ូតូ ខ្ទាតអ្នកបើកម៉ូតូទៅទ្រូងផ្លូវខាងឆ្វេង ស្របពេលនោះក៏មានរថយន្តធុនធំ១គ្រឿងបើកបរបញ្ច្រាស់ទឹសគ្នាពីលិចទៅកើតបានកិនចំក្បាល បណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។
ករណីនេះបានកើតឡើងនៅវេលាម៉ោង២និង០៧ នាទីរសៀល ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ រវាង ម៉ូតូនិងរថយន្តធន់ធំ នៅលើកំណាត់ផ្លូវជាតិលេខ០១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ១៣២/១៣៣ ទិសដៅបញ្ច្រាសគ្នា ស្ថិតនៅភូមិព្រៃសម្ភរ័ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូ ម៉ាក HONDA DREAM ពណ៍ខ្មៅ ពាក់ផ្លាកលេខ ស្វាយរៀង 1Q -7169 បើកបរដោយឈ្មោះ ឡឹក សុិណា ភេទប្រុស អាយុ ៤៧ឆ្នាំ មុខរបរ សន្តិសុខ មាន ទីលំនៅបច្ចុប្បន្ន ភូមិតាណរ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ទិសដៅពីកើតទៅលិច លុះមកដល់កន្លែងកើតហេតុខាងលើបានបើកម៉ូតូវ៉ាជែងរថយន្តតូច១គ្រឿង ក៏ជ្រុលចង្កូតទៅបុកជាមួយកញ្ចក់រថយន្តធុនតូចខាងឆ្វេង( មិនស្គាល់ម៉ាក អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ)បណ្តាលឲ្យដួលម៉ូតូខ្ទាតអ្នកបើកម៉ូតូចូលទៅទ្រូងផ្លូវខាងឆ្វេង ស្របពេលនោះក៏មានរថយន្តធុនធំ១គ្រឿងបើកបរបញ្ច្រាស់ទឹសគ្នាពីលិចទៅកើតបានកិនចំពីលើក្បាលបណ្តាលអោយបែកក្បាលធ្លាយខួមកក្រៅពេញផ្លូវស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។ចំណែក រថយន្តបង្ក មិនស្គាល់ម៉ាក បានបន្ថែមល្បឿនបើកចេញពីកន្លែងកើតហេតុបាត់ស្រមោល។ រីឯម៉ូតូខូចខាតស្រាល ម៉ូតូមានកញ្ចក់មើលក្រោយនិងមិនពាក់មួកសុវត្ថិភាពទេ។
ចំណែកប្រភពពីសាច់ញាតិបានឲ្យដឹងថា ជនរងគ្រោះ ជាបុគ្គលិកសន្តិសុខ ពេលណាបើកប្រាក់ខែតែងតែផឹកស្រាស្រវឹងជាញឹកញាប់ ហើយពេលស្រវឹងគឺជិះម៉ូតូត្រឡប់ផ្ទះវិញ ជួនកាលរេតាមផ្លូវ ហើយថ្ងៃកើតហេតុនេះក៏ផឹកស៊ីរួចបានបើកមូតូមកផ្ទះក៏ជួបគរោះដ៏រន្ធត់បែបនេះ។រីឯមធ្យោបាយចំនួន០១គ្រឿងសមត្ថកិច្ចបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាប។ចំណែកសពជនរងគ្រោះសមត្ថកិច្ចបានហៅរថយន្តសាមុយមន្ទីពេទ្យស្រុកស្វាយទាបដឹកយកទៅប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវរកម្ចាស់រថយន្តបង្កឲ្យមកទទួលខុសត្រូវ។
មូលហេតុ: អ្នកបើកបរម៉ូតូវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ៕


ចែករំលែកព័តមាននេះ