រាជធានីភ្នំពេញ ៖ បុរសម្នាក់ស្រវឹងបានជិះម៉ូតូមួយគ្រឿងរេចង្កូតធ្លាក់ផ្លូវចូលប្រឡាយទឹកត្រូវបានបងប្អូនប្រជាពលរដ្ឋឃើញហេតុការណ៍នាំគ្នាជួយសង្គ្រោះ អូសឡើងគោក ។
ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៨យប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ តាមបណ្ដោយផ្លូវជាតិលេខ៣ សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បានជិះម៉ូតូម៉ាកហុងដា ពណ៌ខ្មៅ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៣ទិសដៅពីកើតទៅលិច លុះពេលមកដល់ចំនុចកើតហេតុ ដោយសារតែអ្នកបើកបរស្រវឹង ទើបធ្វើឲ្យម៉ូតូរេចង្កូតធ្លាក់ផ្លូវចូលប្រឡាយទឹកទាំងមនុស្សនិងម៉ូតូតែម្តងទៅ ។
ករណីនេះផងដែរ ក៏មានបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ទីនោះ បាននាំគ្នាជួយសង្គ្រោះអូសបុរសរូបនោះមកលើគោក ស្ថិតក្នុងស្ថានស្រវឹង និងបានទាក់ទងហៅរថយន្តសាមុយយកដឹកជនរងគ្រោះយកទៅមន្ទីរពេទ្យ ។ ដោយឡែកម៉ូតូត្រូវសមត្ថកិច្ចមូលដ្ឋានយកទៅរក្សាទុកអោយនៅប៉ុស្តិ៍នគរបាលរដ្ឋបាលប្រទះឡាងផងដែរ ៕



ចែករំលែកព័តមាននេះ