ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ធុន​ធំ​​២គ្រឿង​ពន្លះ​​គ្នាយ៉ាង​​ពេញទំហឹង​ ស្លា.ប់អ្នកបើក​បរ​ម្នាក់​

2 ម៉ោង មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​៖​រថយន្ត​កូរ៉េ​ចំណុះ​២​តោន​ប្រ​លះ​ជាមួយរ​ថយ​ន្ម៉ា​FUSO​ជប៉ុន​ធុន​យក្ស លាន់​ដូច​រន្ទះ​បណ្តាល​ឲ្យ​អ្នកបើកបរ​រថយន្ត​កូរ៉េ​ស្លាប់​ភ្លាម​ៗ​នៅ​ក្នុង​កាប៊ី​ន​ចំណែក​រថយន្ត​FUSO​រេ​ចង្កូត​បុក​ចូល​ផ្ទះ​អ្នកស្រុក​  បណ្តាល​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​មួ​ចំនួន​ចំណែក​ម្ចាស់ផ្ទះ​ភ័យ​ស្លន់ស្លោ​រត់​ចូល​ក្នុងផ្ទះ​ទាំង​ព្រលឹង​ចុង​សក់​។​ករណី​នេះ​បាន​កើង​ឡើង​វេលា​ម៉ោង ២១​និង​២៩ នាទី​យប់ ថ្ងៃ​ទី​២៤៥​ខែសីហា​ឆ្នាំ​២០២៥ គ្រោះថ្នាក់​ចរាចរ​រវាង រថយន្ត​កូរ៉េ​ចំណោះ​២​តោន​និង​រថយន្ត​ធន់​ធំ ម៉ាក​FUSO សណ្តោង​រ៉ឺ​ម៉ក…

ខេត្តស្វាយរៀង​៖​រថយន្ត​កូរ៉េ​ចំណុះ​២​តោន​ប្រ​លះ​ជាមួយរ​ថយ​ន្ម៉ា​FUSO​ជប៉ុន​ធុន​យក្ស លាន់​ដូច​រន្ទះ​បណ្តាល​ឲ្យ​អ្នកបើកបរ​រថយន្ត​កូរ៉េ​ស្លាប់​ភ្លាម​ៗ​នៅ​ក្នុង​កាប៊ី​ន​ចំណែក​រថយន្ត​FUSO​រេ​ចង្កូត​បុក​ចូល​ផ្ទះ​អ្នកស្រុក​  បណ្តាល​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​មួ​ចំនួន​ចំណែក​ម្ចាស់ផ្ទះ​ភ័យ​ស្លន់ស្លោ​រត់​ចូល​ក្នុងផ្ទះ​ទាំង​ព្រលឹង​ចុង​សក់​។​ករណី​នេះ​បាន​កើង​ឡើង​វេលា​ម៉ោង ២១​និង​២៩ នាទី​យប់ ថ្ងៃ​ទី​២៤៥​ខែសីហា​ឆ្នាំ​២០២៥ គ្រោះថ្នាក់​ចរាចរ​រវាង រថយន្ត​កូរ៉េ​ចំណោះ​២​តោន​និង​រថយន្ត​ធន់​ធំ ម៉ាក​FUSO សណ្តោង​រ៉ឺ​ម៉ក ស្ថិត​នៅ​លើ​ផ្លូវជាតិ​លេខ​៣១៤D ចន្លោះ​គីឡូម៉ែត្រ ៣/៤ ទិស​ដៅ​បញ្ច្រាស​គ្នា​  ស្ថិត​នៅ​ភូមិ​ពោធិ​វង្ស ឃុំ​ប្រ​សូត្រ ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង​។​

ប្រភព​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា រថយន្ត​ម៉ាក កូរ៉េ​ចំណោះ ២​តោន​  ព​ណ៍ ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2BH8561 បើកបរ​ដោយ​ឈ្មោះ នឿ​ន មុន្នី​រក្ស ភេទ​ប្រុស អាយុ ២១​ឆ្នាំ មុខរបរ បើកបរ មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​ត្បែង ឃុំ​គគី​សោម ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​(​ស្លាប់​នៅ​និង​កន្លែង​កើតហេតុ​)​រថយន្ត​ខូចខាត​ធ្ងន់ ពេល​បើកបរ​មក​ដល់​ចំណុច​កើតហេតុ​បាន​បុក​ចំ​ពីមុខ​រថយន្ត​FUSO​ពេញទំហឹង បណ្តាល​ឲ្យ​រថយន្ត​ម៉ាក​FUSO ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង រ៉េ​ចង្កូត​បុក​ចូល​ទៅ​ក្នុង​សំ​យ៉ាក​ផ្ទះ​របស់​ប្រជាពលរដ្ឋ បណ្តាល​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​មួយ​ចំនួន​។​

ប្រភព​បន្ត​ថា រថយន្ត ម៉ាក FUSO ក្បាល​អូស​រ៉ឺ​ម៉ក ព​ណ៍​ស ពាក់​ផ្លា​ក​លេខ ព្រះ​សីហ​នុ ៣A-៧៤២៥ កន្ទុយ​សណ្តោង​រ៉ឺម៉ក ពណ៌​ខៀវខ្ចី ពាក់​ផ្លា​ក​លេខ ព្រះ​សីហ​នុ ៤A-១៥៩៣ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​បាន​រត់គេច​ខ្លួន​ចេញពី​កន្លែង​កើតហេតុ​បាត់​ស្រមោល រថយន្ត​ខូចខាត​ធ្ងន់ បាន​រ៉េ​ចង្កូត​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​ឈ្មោះ កែវ លី​ដា ភេទ​ស្រី អាយុ ៣៤​ឆ្នាំ មុខរបរ អ្នក​លក់ដូរ ទីលំនៅ​បច្ចុប្បន្ន ភូមិ​ពោធិ​វង្ស ឃុំ​ប្រ​សូត្រ ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង ។

សម្ភារៈ​ខូចខាត​រួម​មាន
១-​កាំ​មេ​រ៉ា​ចំនួន ០២​គ្រាប់
២-​សូ​ឡា​ចំនួន ២​គ្រាប់
៣-​តុ​ចំនួន ៣​តុ បណ្តាល​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ម្ចា​ផ្ទះ​ភ័​ប្រ​លឹ​ង​ចុង​សក់​។
៤-​ធុង​ទឹកកក ចំនួន​០១
៥-​ទូកញ្ចក់​ចំនួន​០១ 
៦-​សំ​យ៉ាក​ខាង​មុខ​ផ្ទះ​ខូចខាត​ទាំងស្រុង
៧-​របង​ផ្ទះ​ធ្វើ​អំពី​ថ្ម​ខូចខាត​ចំនួន​១០​ម៉ែត្រ​។

រីឯ​មធ្យោបាយ​រថយន្ត​ទាំង​ពីរ​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​ទាប​ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​  ។

រីឯ​សព​ជន​រង​គ្រោះ​សមត្ថកិច្ច​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​មូលហេតុ​: អ្នកបើកបរ​រថយន្ត​ម៉ាក​កូរ៉េ ព​ណ៍​ស ផ្លា​ក​លេខ ភ្នំពេញ ២p2BH 8561 បើកបរ​មិន​ប្រកាន់​ស្ដាំ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ