ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុងតឺន័រ​២​គ្រឿង​​ពន្លះគ្នា​​លើ​ផ្លូវជាតិ​លេខ​៤ កៀបស្លា.ប់អ្នកបើកបរម្នាក់ក្នុងកាប៊ីន

1 ម៉ោង មុន
  • ភ្នំពេញ

ខេត្តកំពង់ស្ពឺ​៖ ​អ្នកបើកបរ​​រថយន្ត​កងតឺន័រ​ម្នាក់​បាន​គៀប​ស្លាប់​នៅ​ក្នុង​កាប៊ី​ន​រថយន្ត​ភ្លាម​ៗ ខណៈ​ដែល​រថយន្ត​កុងតឺន័រ​បោះពួយ​ព្រលះ​គ្នា​ចំ​ពីមុខ​យ៉ាង​ពេញទំហឹង​នៅ​លើ​ផ្លូវជាតិ​លេខ​៤​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ធ្វើ​ដំណើរ ដោយឡែក​អ្នកបើកបរ​រថយន្តកុងតឺន័រ​ម្នាក់​ទៀត​រត់គេច​ខ្លួន​បាត់​។ ហេតុការណ៍​ខាងលើនេះបានកើតឡើង កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី​យប់​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០២៥ លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៣២~​ទី​លេខ​៣៣…

ខេត្តកំពង់ស្ពឺ​៖ ​អ្នកបើកបរ​​រថយន្ត​កងតឺន័រ​ម្នាក់​បាន​គៀប​ស្លាប់​នៅ​ក្នុង​កាប៊ី​ន​រថយន្ត​ភ្លាម​ៗ ខណៈ​ដែល​រថយន្ត​កុងតឺន័រ​បោះពួយ​ព្រលះ​គ្នា​ចំ​ពីមុខ​យ៉ាង​ពេញទំហឹង​នៅ​លើ​ផ្លូវជាតិ​លេខ​៤​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ធ្វើ​ដំណើរ ដោយឡែក​អ្នកបើកបរ​រថយន្តកុងតឺន័រ​ម្នាក់​ទៀត​រត់គេច​ខ្លួន​បាត់​។

ហេតុការណ៍​ខាងលើនេះបានកើតឡើង កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី​យប់​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០២៥ លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៣២~​ទី​លេខ​៣៣ ត្រង់​ចំណុច​ភូមិ​រំដួល ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

នគរបាល​ស្រុក​សំរោង​ទង​បាន​និយាយ​ឱ្យ​ដឹង​ថា ​ភាគីខាង​​រថយន្តកុងតឺន័រ​​១​គ្រឿង​ម៉ាក​ហ៊ី​យ៉ាន់​ដាយ ពណ៌​ស ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 3B-3862 សណ្តោង​សឺ​មី​រ៉ឺ​ម៉ក់​ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 4A-9094 អ្នកបើកបរ​ឈ្មោះ សន ភារ​ម្យ ភេទ​ប្រុស អាយុ ៤០​ឆ្នាំ​នៅ​ភូមិ​ភ្នំ​ធំ​ថ្មី ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ​(បាន​ស្លាប់​ភ្លាម​ៗ​នៅ​ក្នុង​កាប៊ី​ន​) ។ ចំណែកភាគីខាង​រថយន្តកុងតឺន័រ១​គ្រឿង​ទៀត​ម៉ាក​ហ្វ៊ុ​យ​សូ​(FUSO) ពណ៌​ស ពាក់​ផ្លា​ក​លេខ​តាកែវ 3A-3724 សណ្តោង​សឺ​មី​រ៉ឺ​ម៉ក់​ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 4B-0285 អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ (​បាន​រត់គេច​ខ្លួន​បាត់​ក្រោយ​ពេល​កើតហេតុ) ។

នគរបាល​ស្រុក​សំរោង​ទង​បាន​និយាយ​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ មាន​រថយន្តកុងតឺន័រ១​គ្រឿង​ម៉ាក​ហ៊ី​យិ​ន​ដាយ ពណ៌​ស បាន​បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ក្នុង​ទិស​ដៅ​ពី​ទិស​ខាង​លិចទៅ​ទិស​ខាងកើត លុះ​ពេល​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​ខាងលើ​បាន​បុក​ជាមួយ​រថយន្តកុងតឺន័រ១​គ្រឿង​ទៀត​ម៉ាក​ហ្វ៊ុ​យ​សូ​(FUSO) ពណ៌​ស ដែល​កំពុង​បើកបរ​ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា ចំ​ពីមុខ​យ៉ាង​ពេញទំហឹង បណ្ដាល​ឱ្យ​គៀប​អ្នកបើកបរ​​រថយន្តកុងតឺន័រ​​ម្នាក់​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ​។

នគរបាល​ស្រុក​សំរោង​ទង​បាន​បញ្ជាក់​ថា ក្រោយ​កើតហេតុ​ នគរបាល​ជំនាញ​បាន​ចុះ​ទៅ​ធ្វើការ​វាស់វែង នៅ​កន្លែង​កើតហេតុ​។ ចំពោះ​សព​ជន​រង​គ្រោះជា​អ្នកបើកបរ​​រថយន្ត​កុងតឺន័រ​ត្រូវ​បាន​រថយន្ត​សា​មុ​យ​ដឹក​យក​ទៅ​តម្កល់​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ស្ពឺ រង់ចាំ​សាច់ញាតិ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។

ដោយឡែក​រថយន្ត​ទាំង ២​គ្រឿង​ខាងលើ​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ នគរបាល​ជំនាញ​បាន​អូស​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង ដើម្បី​ធ្វើការ​ដោះស្រាយ និង​កសាង​សំណុំរឿង​បញ្ជូន បន្ត​ចាត់ការ​តាម​ផ្លូវច្បាប់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ