ប្រទេសអង់គ្លេស៖ នាយករដ្ឋមន្ត្រីថ្មីអង់គ្លេសលោកបូរីសចនសុន បានប្រកាសកាលពីថ្ងៃទី១៨សីហាថា ប្រទេសរបស់លោកនឹងចាកចេញពីសហភាពអឺរ៉ុបហៅBREXITចាប់ពីថ្ងៃទី៣១តុលាទៅ ទោះជាមានការចរចាឡើងវិញឬអត់ លើកិច្ចព្រមព្រៀងដែលចុះហត្ថលេខាជាមួយសហភាពអឺរ៉ុប។
ជាផ្លូវការហើយដែលលោកបូរីសចនសុនប្រកាសនាថ្ងៃទី១៨សីហាថា បានបញ្ជាយកថ្ងៃទី៣១តុលាលុបចោលច្បាប់អង់គ្លេស ដែលឲ្យប្រទេសនេះចូលក្នុងសហភាពអឺរ៉ុប។ នេះជាកាលបរីច្ឆេទដែលបានគ្រោងទុកពីBREXIT ដូចដែលត្រូវបានរាយការណ៍២លើករួចមកហើយ។
ក្នុងសេចក្ដីប្រកាសមួយលោកSTEVE BARCKAYរដ្ឋមន្ត្រីទទួលបន្ទុកBREXITថ្លែងថា នោះជាសញ្ញាច្បាស់មួយចំពោះពលរដ្ឋអង់គ្លេសថា យើងនឹងចាកចេញពីសហភាពអឺរ៉ុបដូចការសន្យា ចាប់ពីថ្ងៃទី៣១តុលាទៅទោះជាមានអ្វីកើតមានក៏ដោយចុះ។ នោះជាឱកាសប្រវត្តិសាស្ត្រមួយនៃការវិលមកត្រួតត្រា បណ្ដាច្បាប់របស់យើងវិញហើយលែងប្រើបណ្ដាច្បាប់សហភាពអឺរ៉ុប។
លោកបូរីសចនសុនចង់ធ្វើការគាបសង្កត់លើសហភាពអឺរ៉ុប ដើម្បីឲ្យទទួលបានកិច្ចព្រមព្រៀងថ្មី ដោយលើកពីការគំរាមចាកចេញទោះជាគ្មានកិច្ចព្រមព្រៀង ខណៈក្រុងព្រុចសែលរហូតមកទល់ពេលនេះបដិសេធមិនព្រមធ្វើការចរចាឡើងវិញ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ