យុវជនម្នាក់ស្រវឹងស្រាជោកជាំបើករថយន្តបុកបង្គោលស្តុបដាច់ចេញខ្ទាតជិត ១០ម៉ែត្រ រួចព្យាយាមបើករត់គេចត្រូវសមត្ថកិច្ចឃាត់បាន
រាជធានីភ្នំពេញ ៖ យុវជនម្នាក់ស្រវឹងស្រាជោកជាំជិះរថយន្តកាមរីបាឡែន ពណ៌ស ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2S-1823 ធ្វើដំណើរយ៉ាងលឿនតាមផ្លូវ១៦៩ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចស្តុបណានជីន ក៏បានជ្រុលចង្កូតទៅបុកបង្គោលស្តុបពេញទំហឹង បណ្តាលឲ្យបាក់ដាច់ចេញខ្ទាតប្រមាណជា ៧ម៉ែត្រ រួចព្យាយាមបើករត់គេច តែត្រូវសមត្ថកិច្ចចាប់ឃាត់បាន ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១១ និង ៥៥នាទី យប់ថ្ងៃទី២៦ កុម្ភៈ ២០១៤
ចែករំលែកព័តមាននេះ