ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះម៉ូតូលឿនពេលកំពុងធ្លាក់ភ្លៀង ធ្លា.ក់ផ្លូវបុកផ្លាកសញ្ញាបោកក្បាលស្លា.ប់

1 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ក្មេង​ស្រី​ម្នាក់​អាយុ​១៥​ឆ្នាំបាន​បោក​ក្បាល​ស្លាប់​នៅ​កន្លែង​កើតហេតុ ខណៈ​ជិះ​ម៉ូតូ​លឿន​ពេល​កំពុង​ធ្លាក់​ភ្លៀង ហើយ​ជ្រុល​ទៅ​បុក​ផ្លា​ក​សញ្ញា​ចរាចរណ៍​អម​ផ្លូវជាតិ​លេខ​៤​ពេញ​ទំហឹង ។ ហេតុការណ៍​ក្មេង​ស្រី​ជិះ​ម៉ូតូ​ហើយ​បុក​ផ្លា​ក​សញ្ញា​បោក​ក្បាល​ស្លាប់​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០២៥​កន្លង​ទៅ…

ខេត្តកំពង់ស្ពឺ ៖ ក្មេង​ស្រី​ម្នាក់​អាយុ​១៥​ឆ្នាំបាន​បោក​ក្បាល​ស្លាប់​នៅ​កន្លែង​កើតហេតុ ខណៈ​ជិះ​ម៉ូតូ​លឿន​ពេល​កំពុង​ធ្លាក់​ភ្លៀង ហើយ​ជ្រុល​ទៅ​បុក​ផ្លា​ក​សញ្ញា​ចរាចរណ៍​អម​ផ្លូវជាតិ​លេខ​៤​ពេញ​ទំហឹង ។

ហេតុការណ៍​ក្មេង​ស្រី​ជិះ​ម៉ូតូ​ហើយ​បុក​ផ្លា​ក​សញ្ញា​បោក​ក្បាល​ស្លាប់​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០២៥​កន្លង​ទៅ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៨៦-៨៧ ស្ថិត​ក្នុងភូមិ​ទី​១ ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ។

នគរបាល​ស្រុក​ភ្នំស្រួច​បានឱ្យ​ដឹង​ថា ក្មេង​ស្រីរង​គ្រោះ​ឈ្មោះ ផ​ន រក្សា អាយុ​១៥​ឆ្នាំ រស់នៅ​ក្នុងភូមិ ឃុំ ខាងលើ ជិះ​ម៉ូតូ​ហុងដា សេ​១២៥ ស៊េរី​ឆ្នាំ​២០១២ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ តាកែវ ១H-៥៤៨៤ ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៤​ពី​ខាងកើត​ទៅ​ខាងលិច នៅ​ពេល​កំពុង​រលឹម​ផ្លូវ​សើម​។

លុះ​ទៅ​ដល់​ចំណុច​ខាងលើ ស្រាប់តែ​ជ្រុល​ចង្កូត​ធ្លាក់​ផ្លូវ​ទៅ​បុក​បង្គោល​ផ្លា​ក​សញ្ញា​ចរាចរណ៍​នៅ​ខាងជើង​ផ្លូវ បណ្ដាល​ឲ្យ​បោក​ក្បាល​ស្លាប់​ភ្លាម​នៅ​កន្លែង​កើតហេតុ ។

ប្រភព​ដដែល​បន្ត​ថា ក្រោយ​កើតហេតុ នគរបាល​ចរាចរណ៍​បាន​ទៅ​ពិនិត្យ​ដល់ទី​កន្លែង ហើយ
ម៉ូតូ​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​ផ្ទះ​ដោយ​ខ្លួនឯង ។ ករណី​ខាងលើ​នេះ​ដែរ សាច់ញាតិ​ក្រុម​គ្រួ​សារបាន​ទទួលស្គាល់​ថា​ជា​គ្រោះថ្នាក់​កើតឡើង​ដោយ​ខ្លួនឯង ហើយ​សព​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ជូន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ