ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាន​​V.1​ផ្ទុះ​កង់​ក្រឡាប់ចា.ក់ ​ស្ករ​រាប់​សិប​តោន​ចូល​ពេញ​ទឹក​ប្រឡាយ

1 នាទី មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖  រថយន្ត​V.1 ដឹក​ស្ករស​រាប់​សិប​តោន បាន​ផ្ទុះ​កង់​ក្រឡាប់ចាក់​ស្ករ​ចូល​ពេញ​ទឹក​ប្រឡាយ ខណ​:​តួ​រថយន្ត​ដាច់​ជា​ពីរ​កំណាត់ ដែល​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រំលង​អ​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៤ សីហា នៅ​លើ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​ប៉ោយ​សំរោង …

ខេត្តបាត់ដំបង ​៖  រថយន្ត​V.1 ដឹក​ស្ករស​រាប់​សិប​តោន បាន​ផ្ទុះ​កង់​ក្រឡាប់ចាក់​ស្ករ​ចូល​ពេញ​ទឹក​ប្រឡាយ ខណ​:​តួ​រថយន្ត​ដាច់​ជា​ពីរ​កំណាត់ ដែល​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រំលង​អ​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៤ សីហា នៅ​លើ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​ប៉ោយ​សំរោង  ឃុំ​តា​ពូ​ង  ស្រុក​ថ្មគោល តែ​មិន​បង្ក​គ្រោះថ្នាក់​ដល់​អ្នកបើកបរ​ទេ​ ។

​ប្រភព​ព័​ត៌​មានបាន​ឱ្យ​​ដឹង​ថា រថយន្ត​វេ​អង​នេះ​ដឹក​ស្ករសរាប់​សិប​តោន​មក​ពី​ភ្នំពេញ ឆ្ពោះទៅ​ខេត្តបន្ទាយមានជ័យ ហើយ​ធ្វើ​ដំណើរ​ដល់​ចំណុច​កើតហេតុ ក៏​ជួប​គ្រោះថ្នាក់​ចរាចរណ៍​តែ​ម្ដង ​។

​បើ​តាម​អ្នក​ភូមិ​នៅ​ក្បែរ​នោះបាន​និយាយ​ថា  នៅ​ម៉ោង​កើតហេតុ គេ​ឮ​សម្លេង​ផ្ទុះ​យ៉ាង​ខ្លាំង ធ្វើ​ឲ្យ​អ្នក​ភូមិ​ភ្ញាក់ផ្អើល​ឈូឆ​ទាំង​កណ្ដាល​យប់​ ។  គេ​មិន​នឹក​ស្មានថា ផ្ទុះ​កង់​រថយន្ត​ទេ ដោយ​គិត​ថា ជា​ស្នូរ​គ្រាប់កាំភ្លើង​ធំ លុះ​នាំ​គ្នា​ចេញ​មក​មើល​លើ​ថ្នល់ ស្រាប់តែ​ឃើញ​កន្ទុយ​រថយន្ត​យក្ស​មួយ​គ្រឿង​ដេក​ផ្ងារ​ជើង​ច្រ​ង៉ាង​ក្នុង​ប្រឡាយ​ទឹក ជាមួយនឹង​កា​រ៉ុ​ង​ស្ករស​រាប់​សិប​តោន​ ។

រីឯ​ក្បាល​រថយន្ត​ជ្រុល​ហួស​ទៅ​មុខ​ចម្ងាយ​ប្រហែល​៥០​ម៉ែត្រ​ពី​កន្ទុយ ដែល​ដេក​ក្នុង​ប្រឡាយ​​ទឹក ​។ រថយន្ត​នោះ ស្ថិត​ក្នុង​ស្ថានភាព​ដាច់​កង់​ផង បែក​កង់​ផង ហើយ​ថែម​ទាំង​របើក​កាប៊ី​ន​ខូចខាត​អស់​គ្មាន​សល់ តែ​ពុំ​មាន​មនុស្ស​គ្រោះថ្នាក់​ទេ​ ។ ​

អ្នក​រួម​ដំណើរ​ក្នុង​រថយន្ត​ដឹក​ស្ករ.សបាន​និយាយ​ប្រាប់​សមត្ថកិច្ច​ថា រថយន្ត​ខ្លួន​ក្រឡាប់​ដោយសារ​ផ្ទុះកង់​មុខ ធ្វើ​ឲ្យ​រថយន្ត​រេពេញ​ផ្លូវ រហូត​ក្រឡាប់​កន្ទុយ​ចាក់​ស្ករ​ចូល​ទឹក​ប្រឡាយ  រីឯ​ក្បាល​រថយន្ត បាន​ដាច់​មួយ​កំណាត់​ជ្រុល​ហួស​ទៅ​មុខ ហើយ​ទាំង​ក្បាល​រថយន្ត​ទាំង​កន្ទុយ ខូចខាត​យ៉ាងដំណំ ខណ​:​ស្ករស​ជា​ច្រើន​តោន​ក៏​ខូចខាត​ដែរ ដោយសារ​ចូល​ទឹក ​។​

សមត្ថកិច្ច​បាន​ប្រាប់​ថា ករណី​រថយន្ត​ដឹក​ស្ករស​ក្រឡាប់​ខាងលើ​នេះ មន្ត្រី​ជំនាញ​គ្រាន់តែ​ចុះ​ពិនិត្យ​និង​ធ្វើ​កំណត់ហេតុ តែ​បាន​ឲ្យ​ម្ចាស់​រថយន្ត​ដោះស្រាយ​ខ្លួនឯង យក​រថយន្ត​និង​ស្ករស​ចេញពី​កន្លែង​កើត​ហ​តុ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ