ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថភ្លើង​ដឹក​ប្រេង​បើក​ធ្លាក់​ផ្លូវ​ក្រឡាប់​៤​ស៊ីទែន​ចាក់​ប្រេងម៉ាស៊ូត​ពេញ​ទឹក​ពេញ​ដី ​អ្នក​ភូមិ​សប្បាយ​​ត្រង​យក

13 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ រថភ្លើង​ដឹក​ប្រេង​របស់​ក្រុមហ៊ុន​តេ​លា​កម្ពុជា​បាន​រអិល​ធ្លាក់​ក្រឡាប់ចាក់​ប្រេង​ចោល​អស់​០៣​ស៊ីទែន ក្នុង​ចំណោម​០៤​ស៊ីទែន ដែល​ធ្លាក់​ចេញពី​ផ្លូវ កាលពី​វេលា​ម៉ោងជាង​១១​ថ្ងៃត្រង់​ថ្ងៃ​ទី​១៦ សីហា នៅ​ក្នុង​ចន្លោះ សង្កាត់​អូរ​ចា និង​សង្កាត់​ទូល​តា​ឯក…

ខេត្តបាត់ដំបង​ ៖ រថភ្លើង​ដឹក​ប្រេង​របស់​ក្រុមហ៊ុន​តេ​លា​កម្ពុជា​បាន​រអិល​ធ្លាក់​ក្រឡាប់ចាក់​ប្រេង​ចោល​អស់​០៣​ស៊ីទែន ក្នុង​ចំណោម​០៤​ស៊ីទែន ដែល​ធ្លាក់​ចេញពី​ផ្លូវ កាលពី​វេលា​ម៉ោងជាង​១១​ថ្ងៃត្រង់​ថ្ងៃ​ទី​១៦ សីហា នៅ​ក្នុង​ចន្លោះ សង្កាត់​អូរ​ចា និង​សង្កាត់​ទូល​តា​ឯក ក្រុង​បាត់ដំបង​ ។

សមត្ថកិច្ច​បាន​រាយ​ការ​ណ៍​បឋម​ថា រថភ្លើង​មួយ​ខ្សែ​នោះ​​អូស​ស៊ីទែន​ប្រេង​របស់​ក្រុមហ៊ុន​តេ​លា​កម្ពុជា ធ្វើ​ដំណើរ​ពី​ភ្នំពេញ​ឆ្លងកាត់​បាត់ដំបង ឆ្ពោះទៅ​កាន់​ខេត្តបន្ទាយមានជ័យ​ ។ សមត្ថកិច្ច​បាន​ប្រាប់​ថា ពេល​ទៅ​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​តួ​​រថភ្លើង​រអិល​ធ្លាក់​ចេញពី​ផ្លូវ​ចំនួន​០៤​ស៊ីទែន​ដឹក​ប្រែង​ម៉ា​ស៊ូ​ត តែ​មាន​០៣​ស៊ីទែន​បាន​ធ្លាយ​ចេញ​ប្រេង​ហូរ​ព​ញ​ដី និង​ចូល​ទឹក​ ។

នៅ​កន្លែង​កើតហេតុ គេ​ឃើញ​អ្នក​ភូមិ​រាប់​សិប​នាក់​ បាន​នាំ​គ្នា​ត្រងប្រេង​ហូរ​ចេញពី​ស៊ីទែន រីឯ​ខ្លះ​ទៀត​ដណ្ដើម​គ្នា​ដួស​ប្រេង​ដែល​អណ្ដែត​លើ​ទឹក ​។ បើ​តាម​ព័ត៌មាន​បឋម​ពី​សមត្ថកិច្ច​ដែល​បាន​សួរនាំ​កម្មករ​រថភ្លើង​បាន​ប្រាប់​ថា ឧប្បត្តិ​ហេតុ​នេះ​ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ស៊ីទែន​ប្រេង​ចំនួន​០៤ តែ​បាត់​បង់​ប្រេងម៉ាស៊ូត​ចំនួន​០៣​ស៊ីទែន​ ។ ពេល​នេះ ​សមត្ថកិច្ច​កំពុង​អន្តរា​គម​ន៍​ ជាមួយ​កម្មករ​រថភ្លើង ប្រើប្រាស់​រថយន្ត​ស្ទូច ស្ទូច​លើក​ស៊ីទែន​ប្រេង​ដាក់​លើ​តួ​​រថភ្លើង​វិញ​ហើយ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ