ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​ចិន​បើករថយន្ត​បុក​ក្បាល​នាគ​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ ​រថយន្ត​ហោះ​គងជាប់ក្បាលនាគ

7 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ រថយន្ត​តូ​យ៉ូ​តា​ព្រូស​បើកបរ​​ដោយ​បុរស​ជនជាតិ​ចិន​ជ្រុល​ទៅ​បុក​និង​ក្បាល​នាគ​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បណ្ដាល​ឲ្យ​រថយន្ត​ហោះ​គងជាប់ក្បាលនាគ ​រង​ការ​ខូចខាត​យ៉ាងដំណំ ។ ​ហេតុការណ៍ខាងលើនេះ បានកើតឡើង​កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​១៧​ខែសីហា​ឆ្នាំ​២០២៥ ជិត​រង្វង់​មូល​កោះ​ពេជ្រ ផ្លូវ​កោះ​ពេជ្រ សង្កាត់​ទន្លេបាសាក់…

រាជធានីភ្នំពេញ ៖ រថយន្ត​តូ​យ៉ូ​តា​ព្រូស​បើកបរ​​ដោយ​បុរស​ជនជាតិ​ចិន​ជ្រុល​ទៅ​បុក​និង​ក្បាល​នាគ​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បណ្ដាល​ឲ្យ​រថយន្ត​ហោះ​គងជាប់ក្បាលនាគ ​រង​ការ​ខូចខាត​យ៉ាងដំណំ ។

​ហេតុការណ៍ខាងលើនេះ បានកើតឡើង​កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​១៧​ខែសីហា​ឆ្នាំ​២០២៥ ជិត​រង្វង់​មូល​កោះ​ពេជ្រ ផ្លូវ​កោះ​ពេជ្រ សង្កាត់​ទន្លេបាសាក់ ខណ្ឌ ចំការមន រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​ជនជាតិ​ចិន​ម្នាក់​បើករថយន្ត​ម៉ាក​តូ​យ៉ូ​តា​ព្រុស ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2BF-0901 ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​កោះ​ពេជ្រ​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មក​ដល់​ចំនុច​កើតហេតុ ក៍បាន​វ៉ា​ជែង​គ្នា ធ្វើ​អោយ​រថយន្ត​នោះ​ជ្រុល​ទៅ​បុក​និង​ក្បាល​នាគ​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​យ៉ាង​ពេញទំហឹង បណ្ដាល​ឲ្យ​រថយន្ត ហោះ​គងជាប់​ពីលើ​ក្បាល​នាគ​ថ្ម​រង​ការ​ខូចខាត​ខ្ទេច​ស្រុញ​ផ្នែក​ខាង​មុខ តែ​មិន​គ្រោះថ្នាក់​ដល់​មនុស្ស ។​ ដោយ​ឡែក​ក្បាល​នាគ​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​វិញ​រង​ការ​ខូចខាត​តិចតួច​តែ​ប៉ុណ្ណោះ ។

ក្រោយ​កើតហេតុ​ មាន​តំណាង​ភាគី​ទាំង​ពីរ​បាន​សម្របសម្រួល​គ្នា​ដោយ​ខាង​រថយន្ត​ជួយ​ចេញថ្លៃ​ការ​ជួសជុល​អោយទៅ​ខាង​ក្រុមហ៊ុន កោះ​ពេជ្រ​បញ្ចប់រឿង​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ