ខេត្តព្រះសីហនុ ៖ តាមប្រភពពីពលរដ្ឋបានឱ្យដឹងថា នៅវេលាម៉ោងជាង៣រសៀលថ្ងៃទី១៧ សីហា២០២៥នេះ មានខ្យល់កន្ត្រាក់បានបោកបក់មកយ៉ាងខ្លាំងមួយប្រាវ ធ្វើឱ្យដើមឈើ១ដើមតាមផ្លូវជាតិលេខ៤ នៅម្តុំក្បែជិតវត្តសារ៉ាយ ត្រពាំងគា (១៧១-១៧២) ក្នុងភូមិត្រពាំគា ឃុំជើងគោស្រុកព្រៃនប់ខេត្តព្រះសីហនុ បានដួលរលំលើរថយន្ត១គ្រឿង ដែលមានដឹកម៉ូតូ១គ្រឿង បណ្តាលឱ្យម៉ូតូ និងរថយន្តនោះរងការខូចខាត ។
ក្រោយពេលកើតហេត ក៏មានសមត្តកិច្ចចុះមកដល់កន្លែងកើតហេតុ និងបានបញ្ចាក់ថា ករណីខាងលើមិនបង្កគ្រោះថ្នាក់អ្វីដល់អ្នកបើកបរ និងធ្វើដំណើរលើផ្លូវឡើយ ហើយភ្លាមៗនោះសមត្តកិច្ចអាជ្ញាធរមូលដ្ឋានបាននឹងកំពុងកាត់ដើមឈើប្រមូលយកចេញ ដើម្បីកុំឲស្ទះចរាចរណ៍ ស្របពេលដែលភ្លៀងនៅតែបន្ត ។
សូមបញ្ជាក់ថានៅតាមផ្លូវជាតិលេខ៤ក្នុងមូលដ្ឋានស្រុកព្រៃនប់ កន្លងមកថ្ចីៗនេះ ស្របពេលដែលទទួលរងចំហាយឥទ្ធិពលខ្សល់ព្រុះវីផា ក៏មានដើមឈើដួលរលំមកលើផ្លូវជាតិផងដែរ ៕






ចែករំលែកព័តមាននេះ