ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក​រៀបរាប់​ទាំង​រន្ធត់​ពី​កូនស្រី​ដែល​ស្លា.ប់ ខណៈ​ត្រូវ​ប្រឡង​បាក់​ឌុ​ប​ថ្ងៃនេះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើតាម​បុរស​ជា​ឪពុក​របស់យុវតី​ដែលស្លាប់បាន​រៀបរាប​ទាំង​រន្ធត់​ចិត្ត​ថា នៅ​មុន​ពេល​កើតហេតុ ​គាត់​ក៏​បានឱ្យ​កូន​រៀបចំ​អីវ៉ាន់​មាន​ទាំង​ផ្លែ​ឈើ ចំណីចំណុក​ ហើយ​បាន​ដឹក​កូនស្រី​ទៅ​កាន់​មណ្ឌល​ប្រឡង​បាក់​ឌុ​ប​នៅ​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ​ព្រោះនៅ​ថ្ងៃ​ទី​១៩ សីហា​នេះ…

រាជធានី​ភ្នំពេញ ៖ បើតាម​បុរស​ជា​ឪពុក​របស់យុវតី​ដែលស្លាប់បាន​រៀបរាប​ទាំង​រន្ធត់​ចិត្ត​ថា នៅ​មុន​
ពេល​កើតហេតុ ​គាត់​ក៏​បានឱ្យ​កូន​រៀបចំ​អីវ៉ាន់​មាន​ទាំង​ផ្លែ​ឈើ ចំណីចំណុក​ ហើយ​បាន​ដឹក​កូនស្រី​ទៅ​កាន់​មណ្ឌល​ប្រឡង​បាក់​ឌុ​ប​នៅ​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ​ព្រោះនៅ​ថ្ងៃ​ទី​១៩ សីហា​នេះ ជា​សម័យ​ប្រឡង​ហើយ មិន​នឹក​ស្មានថា​ ពេល​កំពុង​តែ​ឈប់​ស្តុ​ប ក៏ត្រូវ​រថយន្ត​មក​បុក​ទាំង​កំរោល​ពីក្រោយ​ឆក់​ជីវិត​កូនស្រី​គាត់​ឱ្យ​ស្លាប់​យ៉ាង​អាណោចអាធ័ម​ទាំង​បែប​នេះ​ ។ តាម​ព័ត៌មាន​ឱ្យ​ដឹង​ទៀតថា យុវ​សិស្ស​រូប​នេះ​ គឺជា​សិស្ស​រៀន​ពូកែសង្ឃឹមថា នឹង​ប្រឡង​បាន​និទ្ទេស​ល្អ​ថែម​ទៀត តែ​គ្រោះ​អកុ​សល​តាម​ផ្តន្ទា​ជីវិត​នាង​ឱ្យ​បញ្ចប់​តែត្រឹម​នេះ​។

សូមរំលឹកថា យុវតី​បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុ​ប​)​ម្នាក់ ត្រូវ​រថយន្ត​ដឹក​ឥដ្ឋ​បុក​ស្លាប់​យ៉ាង​អាណោចអាធ័ម និង​ឪពុក​រង​របួស​យ៉ាងដំណំ ខណៈ​ដែល​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​មួយ​គ្រឿង
រួម​ទាំង​សម្ភារ​ហូប​ចុក​មួយ​ចំនួន ធ្វើ​ដំណើរ​ទៅ​ត្រៀមប្រឡង​នៅ​មណ្ឌល​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​ពេល​ព្រឹក​ដែល​មាន​រយៈពេល​២​ថ្ងៃ ។ គ្រោះ​អកុសល​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៥​នាទី ថ្ងៃត្រង់​ទី​១៨ សីហា នៅ​ចំណុច​ស្តុ​ប​ផ្លូវជាតិ​លេខ​៦ កែង​មហាវិថី​ឈ្នះ ឈ្នះ ក្នុងភូមិ​បាក់​ខែង សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ ។

យុវតី​រង​គ្រោះ​ដែល​ត្រូវ​រថយន្ត​បុក​ស្លាប់​ឈ្មោះ អ៊ុយ លី​លី អាយុ​១៨​ឆ្នាំ ជា​សិស្ស​វិទ្យាល័យ​សិរី​មង្គល​រកា​កោង មាន​លំនៅ​ភូមិ​រកា​កោង​១ ឃុំ​រកា​កោង ស្រុក​មុខកំពូល ខេត្តកណ្តាល ។ ចំណែក​បុរស​ជា​ឪពុក​ឈ្មោះ អ៊ុយ ឌី​ស៊ុន អាយុ​៦០​ឆ្នាំ ជា​អាជីវករ និង​ជូន​កូនស្រី​មក​ប្រឡង បាន​រង​របួស​មិន​ធ្ងន់ធ្ងរ​ពេក​ទេ ។ តាម​នគរ​បាល​ឱ្យ​ដឹង​ថា​ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្ក​ឡើង​ដោយ​រថយន្ត​ដឹក​ឥដ្ឋ​ម៉ាក​ហ៊ី​យ៉ា​ន​់ដាយ ពណ៌​ខៀវ បើក​បរ​​ដោយ​បុរស​ម្នាក់​ឈ្មោះ អេ​ង ទិ​ត្យ អាយុ​២២​ឆ្នាំ មាន​លំនៅ​ភូមិ​ព្រៃ​ស្បូវ ឃុំ​នរាយ ស្រុក​ឈូក ខេត្ត​កំពត ត្រូវ​នគរបាល​ឃាត់ខ្លួន​ភ្លាម​ៗ ។

តាម​សាក្សី​​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​ជន​រង​គ្រោះ​២​នាក់​ឪពុក​និង​កូនស្រី​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា ធុន​សេ​១២៥ ពណ៌​ខ្មៅ​ពាក​ស្លាក់​លេខ ភ្នំពេញ​១AQ-៧០៧០​មួយ​គ្រឿង ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៦ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ។ នៅ​ពេល​មក​ដល់​កន្លែង​កើតហេតុ​ ​បាន​ឈប់​ស្តុ​ប ស្រាប់តែ រថយន្ត​ដឹក​ឥដ្ឋ​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​ពីក្រោយ ​អត់​ឈប់​ស្តុ​ប​ទេ​មក​បុក​ពីក្រោយ​ពេញទំហឹង ប៉ើង​ចេញ​ជា​ច្រើន​ម៉ែត្រ​នឹង​កិន​បណ្តាល​ឱ្យ​យុវតី​បេក្ខជន​ប្រឡង​ស្លាប់​នៅ​នឹង​កន្លែង ហើយ​ឪពុក​រង​របួស ។

នៅ​ក្នុង​គ្រោះថ្នាក់​ជាមួយ​គ្នា​នេះ ​រថយន្ត​ដឹក​ឥដ្ឋ​បាន​បើក​បុក​ម៉ូតូ​២​គ្រឿង តែ​មួយ​គ្រឿង​ទៀត​រង​របួស​ស្រាល​​ក៏​បាន​បន្តដំណើរ​បាត់​ទៅ ។ បន្ទាប់​ពី​បង្ក​គ្រោះថ្នាក់ អ្នកបើកបរ​បាន​ឈប់​រថយន្ត​ប្រុង​រត់គេច​ខ្លួន តែ​ត្រូវ​កម្លាំង​នគរបាល​និង​ប្រជាពលរដ្ឋ​ឃើញ​ទាន់​នាំ​គ្នា​ឃាត់ខ្លួន ។តាម​អ្នកបើកបរ​បានឱ្យ​ដឹង​ថា មូល​ហេតុ ដែល​កើត​មាន​គ្រោះថ្នាក់​ដោយសារ​តែ​រថយន្ត​ដាច់​ហ្វ្រាំង​ជាន់​មិន​ស៊ី ។ តាម​ចម្លើយ​នេះ ​មិនដឹង​ជា​ការ​ដោះសារ​ឬ​បែប​ណា​ទេ ។ ​ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ