ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់​ខ្លួនជន​សង្ស័យ​លួច​ម៉ូតូ​ម្នាក់​ ខណៈ​ដែល​សមត្ថ​កិច្ច​ប្រទះ​ឃើញ​កំពុង​ជិះ​រក​កន្លែង​ជក់​គ្រឿង​ញៀន​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ នគរ​បាល​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​រាជ​ធានី​ភ្នំពេញ​ កាល​ពី​វេលាម៉ោង​ ៦ល្ងាច​ ថ្ងៃទី​២៥​ កុម្ភៈ​ ២០១៤​ បាន​ធ្វើ​ការ​​ឃាត់​ខ្លួន​ជន​សង្ស័យ​ម្នាក់​ពី​បទ​លួច​ម៉ូតូ​ នៅ​ចំណុច​មុខ​មន្ទីរ​ពេទ្យយព្រះ​កុសុមៈ​ ខណៈដែល​ជន​សង្ស័យ​រូប​នោះ កំពុង​ជិះ​រក​កន្លែង​ជក់​គ្រឿង​ញៀន។

ជន​សង្ស័យ​មាន​ឈ្មោះ យ៉ង យុទ្ធ​ថៃ​ ហៅ​បារំាង​ អាយុ​ ២១​ឆ្នាំ​ ស្នាក់​នៅ​ផ្ទះ​ជួល​លេខ​២៣​ ផ្លូវ​លំ​ សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌ​មាន​ជ័យ​។ ក្រោយ​ឃាត់​ខ្លួន​ សមត្ថ​កិច្ច​បាន​ដក​ហូត​​ម៉ូតូ​ម៉ាក​ស្កុប​ពី​ ពណ៌​ស​ ១គ្រឿង​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1BL-6207 ប្រគល់​ឲ្យ​ជន​រង​គ្រោះ​ជា​ម្ចាស់​ម៉ូតូ​វិញ​។ ចំណែក​ជន​សង្ស័យ​ត្រូវបាន​បញ្ជូន​ទៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ ដើម្បី​ចាត់​ការ​តាម​នីតិ​វិធី​ច្បាប់​៕