ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹក​គ្នា​ចេញធ្វើសកម្មភាព​កា.ច់​ក​ម៉ូតូ ប៉ះ​ចំ​ម៉ូតូ​លោក​អធិការរង​ស្រុក ដេញ​តាម​ស្ទា.ក់​ចាប់​បាន​២​នាក់​

1 នាទី មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ជនសង្ស័យ​២​នាក់ ស្លៀកពាក់​ស្អាតបាត មើល​មិនដឹង​ថា​ជា​ចោរ​នោះ​ទេ ​បានធ្វើសកម្មភាព​លួច​កាច់​.​ក​ម៉ូតូ ប៉ះចំ​ម៉ូតូ​របស់​លោក​អធិការរង​ទទួល​ផែន​ព្រហ្មទណ្ឌ​ស្រុក​កៀនស្វាយ ត្រូវ​សមត្ថកិច្ច​បោះដៃ​តាម​វិទ្យុទាក់ទង ដេញ​តាម​ស្ទាក់ រហូត​ចាប់ខ្លួន​បាន​ទាំង​២​នាក់​មក​វិញ…

ខេត្តកណ្តាល ៖ ជនសង្ស័យ​២​នាក់ ស្លៀកពាក់​ស្អាតបាត មើល​មិនដឹង​ថា​ជា​ចោរ​នោះ​ទេ ​បានធ្វើសកម្មភាព​លួច​កាច់​.​ក​ម៉ូតូ ប៉ះចំ​ម៉ូតូ​របស់​លោក​អធិការរង​ទទួល​ផែន​ព្រហ្មទណ្ឌ​ស្រុក​កៀនស្វាយ ត្រូវ​សមត្ថកិច្ច​បោះដៃ​តាម​វិទ្យុទាក់ទង ដេញ​តាម​ស្ទាក់ រហូត​ចាប់ខ្លួន​បាន​ទាំង​២​នាក់​មក​វិញ ។

ហេតុការណ៍​នេះ​បាន​ល​កើតឡើង​កាលពី​វេលា​ម៉ោង​០៧ និង ៣០​នាទី​យប់​ថ្ងៃ​ទី​០៧ ខែកញ្ញា ឆ្នាំ​២០២៥ ចំណុច​ផ្លូវជាតិ​លេខ​២ ភូមិ​ដើម​មៀន​១ សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។

លោក​វរសេនីយ៍ឯក យី វណ្ណ​ដា អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ បាន​ឲ្យ​ដឹង​ជនសង្ស័យ​មាន​គ្នា​២​នាក់ ៖
១-​ឈ្មោះ បឿន ចាន់​នី ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ រស់នៅ​ភូមិ​ព្រែក​ធំ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។
២-​ឈ្មោះ ខុ​ម សត្យា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ រស់នៅ​ភូមិ​ព្រែក​ធំ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។

ចំណែក​ជន​រង​គ្រោះ​មានឈ្មោះ លឿន ជីវ៉ា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ នគរបាល (​អធិការរង​ទទួល​ផែន​ព្រហ្មទណ្ឌ​ស្រុក​កៀនស្វាយ​) រស់នៅ​ភូមិ​ដើម​មៀន​១ សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។ ក្នុង​នោះ​សមត្ថកិច្ច​ដកហូត វត្ថុ​តាង​រួម​មាន ៖ ម៉ូតូ​១​គ្រឿង​ម៉ាក​Honda c125 ពណ៌​ខ្មៅ ផ្លា​ក​លេខ ភ្នំពេញ​1JB-4939 (​របស់​ជន​រង​គ្រោះ​), ម៉ូតូ​១​គ្រឿង​ម៉ាក​Honda click ពណ៌​ស ផ្លា​ក​លេខ ភ្នំពេញ 1JT-0842(​របស់​ជនសង្ស័យ​) សោរ​សៀ​លេខ​០៨ ចំនួន​០១, សោរ​ខ្វែង​រុំ​ស្កុ​ត​ពណ៌​ខ្មៅ​ចំនួន​០១ ,​ដែក​សំប៉ែត​បួន​ជ្រុង​ចំនួន​០៣ ។

លោក​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា នៅ​ថ្ងៃ​ទី​០៧ ខែកញ្ញា ឆ្នាំ ២០២៥ ម៉ោង​៧​និង​៣០​នាទី​យប់ ជន​រង​គ្រោះ​បាន​យក​ម៉ូតូ​១​គ្រឿង​ម៉ាក​Honda ធុនសេ125 ពណ៌​ខ្មៅ​ ស៊េរី​ឆ្នាំ​២០២២ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1jB-4939 មក​ទុក​នៅ​មុខ​ហាង​អ៊ុតសក់​ស្ថិត​នៅ​ភូមិ​ដើម​មៀន​១ សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ក្រោយមក​ក៏​មាន​ជនសង្ស័យ​ចំនួន​០២​នាក់​ខាងលើ បាន​ធ្វើ​សកម្មភាព​លួច​កាច់ក ម៉ូតូ​របស់​ជន​រង​គ្រោះ​ជិះ​គេចខ្លួន​បាត់​។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​អធិការ​នគរបាល​ក្រុង​តា​ខ្មៅ និង​ឆែក​តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព ក៏​នគរបាល​បោះដៃ​តាម​វិទ្យុទាក់ទង ដេញ​តាម​ស្ទាក់ រហូត​ចាប់ខ្លួន​បាន​ទាំង​២​នាក់​មក​វិញ រួម​ទាំង​វត្ថុ​តាង​យក​មក​សួរនាំ​និង​ចាត់ការ​តាម​នីតិវិធី​។

នៅ​ចំពោះ​មុខ​នគរបាល​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា​ខ្លួន​ទាំង​២​នាក់ ពិតជា​បាន​ធ្វើ​សកម្ម​ភាព​លួច​កាច់ក ម៉ូតូ​ម៉ាក​Honda c125 ឆ្នាំ​២០២២ ពណ៌​ខ្មៅ ផ្លា​ក​លេខ ភ្នំពេញ 1JB -4939 របស់​ជន​រង​គ្រោះ ប្រាកដ​មែន​។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ ដើម្បី​ចាត់ការ​តាម​ច្បាប់​បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ