ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាស ធ្លាក់​ថ្លៃ​បន្តិច​ហើយ​នៅ​ថ្ងៃនេះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្ងៃនេះ ប្រៀបធៀប​កាលពី​ចុង​ស​ប្តា​ហ៍​មុន ហាងឆេង​មាស​បាន​ធ្លាក់​ថ្លៃ​បន្តិច​មក​វិញ នេះ​បើ​យោង​តាម​ប្រភព​ពី លី ហួរ ។ ជាក់ស្តែង​ថ្ងៃ​ទី​១៩…

រាជធានី​ភ្នំពេញ ៖ ថ្ងៃនេះ ប្រៀបធៀប​កាលពី​ចុង​ស​ប្តា​ហ៍​មុន ហាងឆេង​មាស​បាន​ធ្លាក់​ថ្លៃ​បន្តិច​មក​វិញ នេះ​បើ​យោង​តាម​ប្រភព​ពី លី ហួរ ។

ជាក់ស្តែង​ថ្ងៃ​ទី​១៩ សីហា​នេះ មាសគីឡូ​១​តម្លឹង​ទិញ​ចូល​តែ ១៧៩០ ដុល្លារ​អា​មេ​រិ​ក លក់​ចេញ ១៨០៥ ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ ។

កាលពី​ចុង​ស​ប្តា​ហ៍​ថ្ងៃ​ទី ១៦ សីហា គឺ ១ តម្លឹង​ទិញ​ចូល​រហូត​ដល់​ទៅ ១៨១០ ដុល្លារ​អា​មេ​រិ​ក និង​លក់​ចេញ ១៨៣០ ដុល្លារ​អា​មេ​រិ​ក​ឯណោះ ។

ទាក់ទង​ទៅ​នឹង​ហាងឆេង​មាស គឺ​មួយ​រយៈពេល​ចុង​ក្រោយ​នេះ​គេ​សង្កេត​ឃើញ​ថា មានការ​ប្រែប្រួល​រាល់ថ្ងៃ ហើយ​តម្លៃ​ក៏​ចេះ​តែ​កើនឡើង​ខ្ពស់​មិន​ធ្លាប់​មាន​ផង​ដែរ ចាប់តាំងពី​មាន​សង្គ្រាម​ពាណិជ្ជកម្ម ។

ដោយឡែក​អត្រា​ប្តូរ​ប្រាក់​ប្រទេស​សំខាន់​ៗ ជាមួយ​ប្រាក់​រៀល​សម្រាប់​ថ្ងៃនេះ ធនាគារជាតិ​បានឱ្យ​ដឹង​ថា ១ ដុល្លារ​អា​មេ​រិ​ក​ស្មើនឹង ៤០៨៤ រៀល​, ១ ដុល្លារ​អូស្ត្រាលី ទិញ​ចូល ២៧៩៧ រៀល លក់​ចេញ ២៧៨៣ រៀល ។

ចំពោះ​លុយ​យន់​ចិន គឺ ១ យន់​ទិញ​ចូល ៥៨០ រៀល លក់​ចេញ ៥៨៦ រៀល​, ១០០ យេ​ន​ជប៉ុន ទិញ​ចូល ៣៨៣៧ រៀល លក់​ចេញ ៣៨៧៦ រៀល​, ១០០ វុន​កូរ៉េ ទិញ​ចូល ៣៣៧ រៀល លក់​ចេញ ៣៤១ រៀល​, ១ ដុល្លារ​សិង្ហ​បុរី ទិញ​ចូល ២៩៤៧ រៀល លក់​ចេញ ២៩៧៧ រៀល ៕ (​កែសម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ