រាជធានីភ្នំពេញ ៖ ការប្រកួតកីឡាសិស្សបឋម និងមធ្យមសិក្សាជ្រើសរើសជើងឯកប្រចាំឆ្នាំសិក្សា២០១៣-២០១៤ ដែលបានចាប់ផ្តើមធ្វើនៅពហុកីឡដ្ឋានជាតិអូឡាំពិក តាំងពីថ្ងៃទី២៣ កុម្ភៈ មកនោះមកដល់ថ្ងៃទី២៦ កុម្ភៈ បានបញ្ចប់នូវប្រភេទវិញ្ញាសាកីឡាអត្តពលកម្មមួយចំនួនហើយ ។
យោងតាមលទ្ធផលបណ្តោះអាសន្នសម្រាប់ការប្រកួតកីឡាអត្តពលិកម្ម ដែលមាន៥វិញ្ញាសានោះគឺ វិញ្ញាសារត់ចម្ងាយ៣គីឡូម៉ែត្រផ្នែកនារី ចំណាត់ថ្នាក់លេខ១បានទៅកីឡាការិនីសូត្រ ចន្ធូរ មកពីអង្គការភាពញញឹមនៃកុមារ លេខ២បានទៅកីឡាការិនី ឆន ស្រីភារ មកពីវិទ្យាល័យទួលទំពូង និងលេខ៣បានទៅកីឡាការិនី ជា សម្ផស្ស មកពីវិទ្យាល័យជម្ពូវ័ន ។ ផ្នែកបុរសរត់ចម្ងាយ៥គីឡូម៉ែត្រ ចំណាត់ថ្នាក់លេខ១បានទៅកីឡាករ ជន ភិរម្យ មកពីវិទ្យាល័យយុគន្ធរ លេខ២បានទៅកីឡាករ អឿន វិសាល មកពីសាលាមេតូឌីស្ទកម្ពុជា និងលេខ៣បានទៅកីឡាករ គីម សុឡេង មកពីអង្គការភាពញញឹមនៃកុមារ ។
វិញ្ញាសាលោតចម្ងាយផ្នែកនារី ចំណាត់ថ្នាក់លេខ១បានទៅកីឡាការិនី ប៊ុន សូស្រីនូ មកពីវិទ្យាល័យទួលអំពិល, លេខ២បានទៅកីឡាការិនីឃៀម លីលី មកពីសាលាអន្តរទ្វីបអាមេរិកាំង និងលេខ៣បានទៅកីឡាការិនី រស់ ស្រីស មកពីអង្គការភាពញញឹមនៃកុមារ ។ ផ្នែកបុរសចំណាត់ថ្នាក់លេខ១បានទៅកីឡាករ សេង ណាត់ មកពីវិទ្យាល័យជម្ពូវ័ន, លេខ២បានទៅកីឡាករ ហ៊ុន តុង មកពីវិទ្យាល័យឥន្ទ្រទេវី និងលេខ៣បានទៅកីឡាករ ពុធ វណ្ណៈ មកពីសាលាមេតូឌីស្ទកម្ពុជា ។ វិញ្ញាសាដើរចម្ងាយ៤គីឡូម៉ែត្រផ្នែកនារី ចំណាត់ថ្នាក់លេខ១បានទៅកីឡាការិនី មាស ដាលីន មកពីអង្គការភាពញញឹមនៃកុមារ, លេខ២បានទៅកីឡាការនី បែន សីហា មកពីវិទ្យាល័យទួលទំពូង និងលេខ៣បានទៅកីឡាការិនី ហ៊ុន សំអាង មកពីវិទ្យាល័យផ្សារដើមថ្កូវ ។
វិញ្ញាសាដើរចម្ងាយ៨គីឡូម៉ែត្រផ្នែកបុរស ចំណាត់ថ្នាក់លេខ១បានទៅកីឡាករ ថា វិចិត្រ មកពីវិទ្យាល័យបឹងប្រីយ៍, លេខ២បានទៅកីឡាករ អ៊ុត បញ្ញា មកពីវិទ្យាល័យជម្ពូវ័ន និងលេខ៣បានទៅកីឡាករ យុទ្ធ ចៅរៀម មកពីវិទ្យាល័យសន្ធរម៉ុក ។ វិញ្ញាសាលោតកម្ពស់ផ្នែកនារី ចំណាត់ថ្នាក់លេខ១បានទៅកីឡាការិនី ហ៊ុន ស្រីនិច មកពីវិទ្យាល័យវត្តភ្នំ, លេខ២បានទៅកីឡាការិនី ឈុំស្រីមីុ មកពីអង្គការភាពញញឹមនៃកុមារ និងលេខ៣បានទៅកីឡាការិនី ខាង សុភា មកពីវិទ្យាល័យឥន្ទ្រទេវី ។ ផ្នែកបុរសចំណាត់ថ្នាក់លេខ១បានទៅកីឡាករ មន្នី មិថុនា មកពីវិទ្យាល័យផ្សារដើមថ្កូវ, លេខ២បានទៅកីឡាករ ហួន ដេវីត មកពីវិទ្យាល័យវត្តភ្នំ និងលេខ៣បានទៅកីឡាករ មុំ សីុដារ៉ូ មកពីវិទ្យាល័យទួលអំពិល ។
វិញ្ញាសាចោលដុំដែកផ្នែកនារី លេខ១បានទៅកីឡាការិនី ជួន ស្រីហេង មកពីវិទ្យាល័យជម្ពូវ័ន, លេខ២បានទៅកីឡាការិនី វន វត្តនាវតី មកពីវិទ្យាល័យសន្ធរម៉ុក និងលេខ៣បានទៅកីឡាការិនី អាត ស្រីលាភ មកពីវិទ្យាល័យទួលអំពិល ។ ផ្នែកបុរសចំណាត់ថ្នាក់លេខ១ បានទៅកីឡាករ គង់ ពុទ្ធិកា មកពីសាលាមេតូឌីស្ទកម្ពុជា លេខ២បានទៅកីឡាករ កាន់ ភត្រា មកពីវិទ្យាល័យព្រែកថ្មី និងលេខ៣បានទៅកីឡាករ ទឹម លីសតាន មកពីវិទ្យាល័យជម្ពូវ័ន ។
សូមបញ្ជាក់ថា ការប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សាជ្រើសរើសជើងឯកប្រចាំឆ្នាំសិក្សា២០១៣-២០១៤នេះ រៀបចំឡើងដោយមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ ដោយចាប់ផ្តើមធ្វើនៅថ្ងៃទី២៣ កុម្ភៈ និងបញ្ចប់នៅថ្ងៃទី៣ មីនា ឆ្នាំ២០១៤ ខាងមុខនេះ ។ សម្រាប់ប្រភេទកីឡាដែលដាក់ឱ្យប្រកួតរួមមាន កីឡាអត្តពលកម្ម បាល់ទះ បាល់ទាត់ និងបាល់បោះ ដោយមានការចូលរួមពីកីឡាករ-កីឡាការិនីដែលជាសិស្សមកពីសាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ នៅក្នុងរាជធានី ភ្នំពេញ ៕
ចែករំលែកព័តមាននេះ