កុំភ្លេចយប់នេះ! ក្រុមនារីកម្ពុជាត្រូវតទល់នឹងហ្វីលីពីន ដែលជាក្រុមកម្រិត World Cup
18 ម៉ោង មុន
ភ្នំពេញ
រាជធានីភ្នំពេញ ៖ ក្រុមកីឡាបាល់ទាត់ជម្រើសជាតិនារីកម្ពុជា នឹងត្រូវបន្ដជួបក្រុមខ្លាំងនារីហ្វីលីពីន ការប្រកួតជម្រុះក្នុងពូល G ជើងឯកប្រចាំទ្វីបអាស៊ី AFC Women’s Asian…
រាជធានីភ្នំពេញ ៖ ក្រុមកីឡាបាល់ទាត់ជម្រើសជាតិនារីកម្ពុជា នឹងត្រូវបន្ដជួបក្រុមខ្លាំងនារីហ្វីលីពីន ការប្រកួតជម្រុះក្នុងពូល G ជើងឯកប្រចាំទ្វីបអាស៊ី AFC Women’s Asian Cup Australia 2026 វេលាម៉ោង៧យប់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
លោក Conor Nestor គ្រូបង្វឹកក្រុមនារីកម្ពុជា បានចាត់ទុកការជួបក្រុមនារីហ្វីលីពីននៅយប់នេះ គឺជាការប្រកួតប្រជែងកម្រិតខ្ពស់មួយទៀត ព្រោះក្រុមរបស់លោកលេងជាមួយក្រុមដែលបានលេងពានរង្វាន់ពិភពលោក FIFA Women’s World Cup ដូច្នេះលោកសង្ឃឹមថា ចំណុចសំខាន់ដែលកីឡាការិនីរបស់លោកបានរៀនសូត្រកន្លងមក គឺត្រូវមានទំនុកចិត្តលើខ្លួនឯង។
កត់សម្គាល់ថា ក្រុមនារីហ្វីលីពីនបានបង្ហាញខ្លួននៅក្នុងការប្រកួតពានរង្វាន់ពិភពលោក FIFA Women’s World Cup ឆ្នាំ២០២៣ ដោយពួកគេលេងបាន៣ប្រកួត ឈ្នះនូវែលសេឡង់ ហើយចាញ់ស្វីស និងន័រវែស។
គួរបញ្ជាក់ថា ជំនួបរវាងកម្ពុជា និងហ្វីលីពីននៅយប់នេះ គឺជាការប្រកួតទី២ក្នុងពូល G ដែលការប្រកួតទាំងអស់ពូលនេះរៀបចំឡើងនៅកម្ពុជា។ ដ្បិតការប្រកួតបើកឆាកកម្ពុជាបានស្មើហុងកុងលទ្ធផល ១-១ ចំណែកហ្វីលីពីនឈ្នះអារ៉ាប់ប៊ីសាអូឌីតលទ្ធផល ៣-០។ ដូច្នេះការប្រកួតនៅយប់នេះ កម្ពុជាត្រូវការឈ្នះចាំបាច់ ដើម្បីរក្សាឱកាសប្រជែងកៅអីទៅកាន់ការប្រកួតពានរង្វាន់ AFC Women’s Asian Cup Australia 2026៕ រូបភាព ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា និង Philippine Women’s National Football Team
ចែករំលែកព័តមាននេះ