ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លន បញ្ញា ឈ្នះ​ខ្សែក្រវាត់​លើក​ដំបូង​ក្នុង​ទឹកដី​នូ​វែ​ល​សេ​ឡង់

6 ម៉ោង មុន
  • ភ្នំពេញ

នូ​វែ​ល​សេ​ឡង់ ៖ អ្នក​ប្រដាល់​ជើង​ខ្លាំងគុន​ខ្មែរ​លន បញ្ញា ពិតជា​ធ្វើ​បាន​សម្រេច​ដូច​ការ​រំពឹង​ទុក​មែន បន្ទាប់​ពី​រូបគេ​យកឈ្នះកីឡាករ​ម្ចាស់ផ្ទះ Daniel Ruwanga​ដោយពិន្ទុ​ក្លាយជា​ម្ចាស់​ខ្សែក្រវាត់​ក្នុង​ប្រភេទ​ទម្ងន់​៦៨គីឡូក្រាម​ក្នុង​ការ​ប្រកួត​កាលពី​ថ្ងៃ​ទី​២១ មិថុនា នៅ​លើ​សង្វៀន​នៃ​ប្រទេស​នូ​វែ​ល​សេ​ឡង់​លើក​ដំបូង​។…

នូ​វែ​ល​សេ​ឡង់ ៖ អ្នក​ប្រដាល់​ជើង​ខ្លាំងគុន​ខ្មែរ​លន បញ្ញា ពិតជា​ធ្វើ​បាន​សម្រេច​ដូច​ការ​រំពឹង​ទុក​មែន បន្ទាប់​ពី​រូបគេ​យកឈ្នះកីឡាករ​ម្ចាស់ផ្ទះ Daniel Ruwanga​ដោយពិន្ទុ​ក្លាយជា​ម្ចាស់​ខ្សែក្រវាត់​ក្នុង​ប្រភេទ​ទម្ងន់​៦៨គីឡូក្រាម​ក្នុង​ការ​ប្រកួត​កាលពី​ថ្ងៃ​ទី​២១ មិថុនា នៅ​លើ​សង្វៀន​នៃ​ប្រទេស​នូ​វែ​ល​សេ​ឡង់​លើក​ដំបូង​។

លន បញ្ញា និង​Daniel Ruwanga​បាន​បង្ហាញភាពស្វិតស្វាញ​ក្នុង​ការ​ប្រកួត​៥​ទឹក​ពេញ ដោយ
អ្នក​ទាំង​ពីរ​បាន​ដើរ​ចូល​វាយ​កែង និង​ជង្គង់​ដាក់គ្នា​គ្មាន​បង្អង់​ឡើយ​ធ្វើ​ឱ្យ​ការ​ប្រកួត​ចាប់ពី​ទឹក​ទី​១​ដល់​ទឹក​ទី​៤​ស្ថិត​ក្នុង​សភាព​ប្រដំប្រសង​គ្នា​។​ទោះបីជា​យ៉ាងណា​ចូល​ដល់​ទឹក​ទី​៥​លន បញ្ញា​បាន​បង្កើន​ការ​វាយ​សម្រុក​ខ្លាំង​ជាង​មុន​បង្ខំ​ឲ្យគូប្រកួត​ដកថយ​និង​ស្ថិត​ក្នុង​ស្ថានភាព​ស្ទើរ​ទប់ជំហរ​ប្រកួត​លែង​បាន​ម្ដង​ៗ​ទៅ​ហើយ​។ ជា​លទ្ធផល​ក្រោយ​ចប់​ការ​ប្រកួត​លន បញ្ញា ត្រូវ​បាន​កាត់ក្ដី​ឱ្យ​ឈ្នះ​កីឡាករ​ម្ចាស់ផ្ទះ​ក្លាយជា​ម្ចាស់​ខ្សែក្រវាត់​ក្នុង​ប្រភេទ​ទម្ងន់​៦៨​គីឡូក្រាម​។

ចំណែក​គូប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ចំនួន​២​គូ​ទៀត កីឡាករ ឡៅ ច​ន្ទ្រា ត្រូវ​កីឡាករ​Suran Juanmiry វាយ​ឲ្យ​សន្លប់​នៅ​ត្រឹម​ទឹក​ទី​១ ខ​ណះ​កីឡាករ​ថៃ រ៉េ​ត ក៏​ត្រូវ​កីឡាករ​ម្ចាស់ផ្ទះ​Arshia Ebadi​វាយ​ឲ្យ​សន្លប់​ត្រឹម​ទឹក​ទី​៣ ។ កីឡាករ​ថៃ រ៉េ​ត បាន​វាយ​គូប្រកួត​ឲ្យ​រាប់​ម្ដង​នៅ​ទឹក​ទី​១ ប៉ុន្តែ​បែរជា​បាត់បង់​ឱកាស​នៅ​ត្រឹម​ទឹក​ទី​៣​ទៅ​វិញ​។

ដោយឡែក​សម្រាប់​គូប្រកួត​មិត្តភាព​វិញកីឡាករ​ធន់ ចាន់​តាក់ បាន​ផ្ដួល​កីឡាករ​Issac Tshikula​ឲ្យ​សន្លប់​ត្រឹម​ទឹក​ទី​១ និង​កីឡាករ​ធន់ វ​ណ្ណា ចាញ់​ពិន្ទុ​កីឡាករ​Dominic Reed​។

ការ​ប្រកួត​លើក​នេះ​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង​មែនទែន​ពី​អ្នកគាំទ្រ​ទាំង​ខ្មែរ និងបរទេស ជា​ពិសេស​ប្រជាពលរដ្ឋ​នូ​វែ​ល​សេ​ឡង់​ផ្ទាល់​តែ​ម្ដង បាន​ចូល​ទស្សនា​ផ្ទាល់​យ៉ាងច្រើន​កុះករ ។ ការ​ចូលរួម​គាំទ្រ​នេះ​ហើយ​ធ្វើ​ឱ្យ​កម្ពុជាកាន់តែ​មាន​មោទនភាព​ថែម​ទៀត​ក្នុង​ការ​ផ្សព្វផ្សាយ​ក្បាច់គុន​ខ្មែរ​នៅ​លើ​ឆាក​អន្តរជាតិ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ