ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ការ​ប្រកួត​កីឡា​សិស្ស​មធ្យមសិក្សា​ថ្នាក់​ជាតិ​ឆ្នាំ​២០២៥

23 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​កីឡា​សិស្សមធ្យមសិក្សា​ថ្នាក់​ជាតិ​ឆ្នាំ​២០២៥​ក្រោម​ប្រធានបទ​«​កីឡា​បង្កើន​បញ្ញា​ស្មារតី​»​បាន​ប្រកាស​បើកការ​ប្រកួត​ជា​ផ្លូវការ​កាលពី​ល្ងាច​ថ្ងៃ​ទី​៧ ខែមិថុនា​ឆ្នាំ​២០២៥ ក្រោម​អធិបតីភាព​ឯកឧត្តម​បណ្ឌិតសភាចា​រ្យ​ហង់​ជួន ណា​រ៉ុ​ន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា…

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​កីឡា​សិស្សមធ្យមសិក្សា​ថ្នាក់​ជាតិ​ឆ្នាំ​២០២៥​ក្រោម​ប្រធានបទ​«​កីឡា​បង្កើន​បញ្ញា​ស្មារតី​»​បាន​ប្រកាស​បើកការ​ប្រកួត​ជា​ផ្លូវការ​កាលពី​ល្ងាច​ថ្ងៃ​ទី​៧ ខែមិថុនា​ឆ្នាំ​២០២៥ ក្រោម​អធិបតីភាព​ឯកឧត្តម​បណ្ឌិតសភាចា​រ្យ​ហង់​ជួន ណា​រ៉ុ​ន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ក្នុង​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ហង់​ជួន ណា​រ៉ុ​ន បាន​មាន​ប្រសាសន៍​ក្នុង​ឱកាស​នោះ​ថា ការ​ប្រកួត​កីឡា​សិស្ស​មធ្យមសិក្សា​នេះ​ធ្វើ​ឡើង​ក្នុងគោលបំណង​បំផុសសកម្មភាព​អប់រំ​កាយ​និងកីឡា​នៅ​ក្នុង​​គ្រឹះ​ស្ថានសិក្សា​រាជធានី​ខេត្ត ផ្ដល់ឱកាស​ឱ្យ​សិស្សានុសិស្ស​ជួបជុំ​លេង​កីឡា​ដើម្បីសុខភាព ការ​រី​ចម្រើន​ផ្នែក​បញ្ញា​ស្មារតី មានកាយសម្បទា​មាំមួន និង​ឆ​ន្ទះ​មោះមុត ។ ជា​ពិសេសជួយ​ជំរុញ​លើកទឹកចិត្ត​ដល់​សិស្សានុសិស្ស​លេងកីឡា​បង្កើន​សមត្ថភាព បច្ចេកទេស ក្នុង​ការ​ហ្វឹកហាត់​ត្រៀមលក្ខណៈ​ចូលរួម​ប្រកួត​ថ្នាក់​ជាតិ​និង​អន្តរជាតិ​។ មិនតែប៉ុណ្ណោះ​អាច​ចម្រាញ់​កីឡាករ កីឡាការិនី​ថ្នាល​ល្អ​ៗ​ឱ្យ​ពួក​គេ​មានឱកាស​អាច​ចូល​ទៅ​ក្នុង​ក្រុម​ជម្រើសជាតិ ។

យើង​ដឹង​ហើយ​ថា ចក្ខុវិស័យ​របស់​រាជរ​ដ្ឋាភិ​បាល គឺ​លើកកម្ពស់​វិស័យ​កីឡា​ផ្សារ​ភ្ជាប់​នឹង​ការ​អប់រំ និង​ការ​បន្ត​ជំរុញ​ចលនា​«​យុវជន​ម្នាក់​ចេះ​កីឡា​មួយ​ប្រភេទ​យ​ង៉ា​តិច​ប្រចាំជីវិត​»​។

អ្វី​ដែល​សំខាន់​បំផុត​នោះ ការ​ប្រកួត​កីឡា​សិស្សមធ្យមសិក្សា​ថ្នាក់​ជាតិ​ឆ្នាំ​២០២៥ ធ្វើ​ឡើង​ដើម្បី​អភិវឌ្ឍ​ធនធានមនុស្ស ការ​កសាង​ក្រុម​កីឡាករ​ថ្នាល​ឆ្ពោះទៅ​ឆ្នាំ​២០២៩ ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​ប្រកួត​កីឡា​យុវជន​អាស៊ី​លើក​ទី​៥(5th Asian Youth Games 2029)​។

ឯកឧត្តម​ប៉ុន សុខ អគ្គនាយក​កីឡា​បានឱ្យ​ដឹង​ថា ការ​ប្រកួត​កីឡា​សិស្ស​មធ្យមសិក្សា​ថ្នាក់ជាតិ​ឆ្នាំ​២០២៥ នឹង​ប្រព្រឹត្តិ​ទៅ​ចាប់ពី​ថ្ងៃ​ទី​៦​ដល់​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២៥ លើ​១៤​ប្រភេទ​កីឡា​រួម​មាន​៖​បាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម វាយ​សី វាយ​កូន​ឃ្លី​លើ​តុ តេ​ក្វា​ន់​ដូ​WT តេ​ក្វា​ន់​ដូ​ITF ប៊ូល​និង​ប៉េតង់ គុន​ល្បុក្កតោ ហែល​ទឹក វ៉ូ​វី​ណា​ម គុន​ដាវ និង​ចំបាប់ ដែល​មាន​១៤២​វិញ្ញាសា​។ កីឡាករ កីឡាការិនី​ចូលរួម​មក​ពី​២៥​រាជធានី​ខេត្ត​សរុប​មាន​ចំនួន​៣៦២០​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ