ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនភ្លោះ​៣​នាក់​របស់​សម្តេច​តេ​ជោ​បាន​សម្រាល​ហើយ​នៅ​ស្រុក​សូទ្រនិគម

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ តាម​របាយការណ៍​ពី​លោក ម៉ក់ ប្រុស អភិបាលស្រុក​សូទ្រនិគម​បាន​ប្រាប់​ឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០១៩ កន្លងទៅ​នេះ​ថា ប្រជាពលរដ្ឋ​មួយ​គ្រួសារ​ដែល​មាន​ជីវភាព​ក្រីក្រ…

ខេត្តសៀមរាប ៖ តាម​របាយការណ៍​ពី​លោក ម៉ក់ ប្រុស អភិបាលស្រុក​សូទ្រនិគម​បាន​ប្រាប់​ឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០១៩ កន្លងទៅ​នេះ​ថា ប្រជាពលរដ្ឋ​មួយ​គ្រួសារ​ដែល​មាន​ជីវភាព​ក្រីក្រ ហើយ​បាន​សម្រាល​កូនភ្លោះ​ប្រុស​ស្រី​ចំនួន​៣​នាក់ កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​១៤ សីហា ឆ្នាំ​២០១៩​។

លោក​អភិបាលស្រុក​សូទ្រនិគម​បាន​បញ្ជាក់​ថា គ្រួសារ​ខាងលើ​នេះ​មាន​ប្តី​ឈ្មោះ អៀម មាន អាយុ​៣១​ឆ្នាំ ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ចំណែក​ប្រពន្ធ​ឈ្មោះ ស្ងួន ឆេ​ង អាយុ​៣៤​ឆ្នាំ និង​មានកូន​ប្រុស​ម្នាក់​អាយុ​៤​ឆ្នាំ ។ គ្រួសារ​នេះ​មាន​ទីលំនៅ​ផ្ទះ​លេខ ០៦៤ ក្រុម​ទី​១ ភូមិ​តា​ពៀម ឃុំ​កំពង់ក្តី ស្រុក​ជីក្រែង ខេត្តសៀមរាប ។ គ្រួសារ​ខាងលើ​នេះ​ក៏​មាន​ប័ណ្ណ​ក្រីក្រ​ផង​ដែរ ។

លោក​អភិ​បា​ស្រុក​សូទ្រនិគម​បាន​បញ្ជាក់​ថា កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០១៩ គ្រួសារ​ខាងលើ​នេះ​បាន​មក​សម្រាល​កូនភ្លោះ​នៅ​មណ្ឌល​សុខភាព​កំពង់ក្តី ដោយ​កូនប្រុស​ទី​១​សម្រាល​មក​មាន​ទំងន់​១,៨​គីឡូក្រាម ដោយសារ​ស្ថានភាព​មិន​អំណោយផល ទើប​មណ្ឌល​សុខភាព​កំពង់ក្តី បាន​បញ្ជូន​ទាំង​ម្តាយ​និង​កូន បន្ត​មក​មន្ទីរពេទ្យ​បង្អែក​សូទ្រនិគម ដើម្បី​ជួយ​សង្គ្រោះ ។ លុះ​នៅ​វេលា​ម៉ោង​៩​និង​៣០​ព្រឹក​ថ្ងៃ​ដដែល​កូនប្រុស​ទី​២​បាន​សម្រាល​នៅ​មន្ទីរពេទ្យ​សូទ្រនិគម មាន​ទំងន់​១,៧២​គីឡូក្រាម ហើយ​នៅ​វេលា​ម៉ោង​៩​និង​៤០​នាទី​ព្រឹក ថ្ងៃ​ដដែល​កូនស្រី​ទី​៣​បាន​សម្រាល​មក​មាន​ទំងន់​១,៥០​គីឡូក្រាម ។

ក្រោយ​ពេល​សម្រាល​រួច ម្តាយ​កំពុង​សំរាក និង​ទ​ទួល​ការ​ថែទាំ​នៅ​ក្នុង​មន្ទីរពេទ្យ​សូទ្រនិគម ចំណែក​ទារក​និង​ទារិកា​ភ្លោះ​ទាំង​៣​នាក់​ដែល​មាន​សុខភាព​មិនសូវ​ល្អ ត្រូវ​បាន​បញ្ជូន​បន្ត​ទៅ​ថែទាំ​នៅ​មន្ទីរពេទ្យ​កុមារ​អង្គរ​សៀមរាប នៅ​ល្ងាច​ថ្ងៃ​ដដែល ដើម្បី​ឱ្យ​ក្រុម​គ្រូពេទ្យ​ជំនាញ​ជួយ​សង្គ្រោះ​ជា​បន្ត​ទៀត ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ