ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុយ​ក្រែន រំលាយ​ចោ​ល​ប៉ូលិស​ពិសេស​ប្រឆាំង​កុប​កម្ម​

11 ឆ្នាំ មុន

លោក​អាសេន អាវា៉កូវ រដ្ឋ​មន្ត្រី​មហា​ផ្ទៃ​អ៊ុយ​ក្រែន​ប្រកាស​ កាល​ពី​ថ្ងៃ​ទី​២៦ កុម្ភៈ ថា ប៉ូលិស​ប្រឆាំង​កុប​កម្ម​អ៊ុយ​ក្រែន​ ដែល​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​ទាំង​ឡាយ​ជា​មួយ​ពួក​បាតុ​ករ​ បណ្តាល​ឱ្យ​មនុស្ស​ស្លា.ប់​ប្រមាណ​ជា​១០០​នាក់ នៅ​ទី​ក្រុង​គៀវ​នោះ​ ត្រូវ​បាន​រំលាយ​ចោល​ហើយ​ ។

លោក​អាសេន អាវា៉កូវ រដ្ឋ​មន្ត្រី​មហា​ផ្ទៃ​អ៊ុយ​ក្រែន​ប្រកាស​ កាល​ពី​ថ្ងៃ​ទី​២៦ កុម្ភៈ ថា ប៉ូលិស​ប្រឆាំង​កុប​កម្ម​អ៊ុយ​ក្រែន​ ដែល​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​ទាំង​ឡាយ​ជា​មួយ​ពួក​បាតុ​ករ​ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ប្រមាណ​ជា​១០០​នាក់ នៅ​ទី​ក្រុង​គៀវ​នោះ​ ត្រូវ​បាន​រំលាយ​ចោល​ហើយ​ ។

ពួក​ខ្មាន់​កាំ​ភ្លើង​នៃ​កង​កម្លាំង​ប៉ូលិស​ពិសេស​នោះ​ ហៅ​កង​កម្លាំង​ BERKOUT ទទួល​ការ​ចោទ​ប្រកាន់​ថា​សម្លាប់​សមនុស្ស​ភាគ​ច្រើន​ ក្នុង​ចំណោម​ជន​រង​គ្រោះ​រយៈ​ពេល​៣​ថ្ងៃ​ នៃ​ការ​ប៉ះ​ទង្គិច​គ្នា​កាល​ពី​សប្តាហ៍​មុន​ គឺ​មុន​ពេល​ដក​តំណែង​ប្រធានា​ធិប​តី​លោក​ វិច​ទ័រ​ អីុ​យា៉​នូ​កូ​វីត ដែល​ពេល​នេះ​កំពុង​ត្រូវ​តាម​រក​ចាប់​ខ្លួន​ពី​បទ​សម្លាប់​មនុស្ស​ច្រើន​ ។

តាម​ FACEBOOK លោក​អាសេន អាវា៉​កូវ​ និយាយ​ថា កង​កម្លាំង​ BERKOUT លែង​មាន​ទៀត​ហើយ​ ។ ខ្ញុំ​បាន​ចុះ​ហត្ថ​លេខា​លើ​សេច​ក្តី​សម្រេច​ចិត្ត​មួយ​រំលាយ​ចោល​ កង​ឯក​ភាព​ពិសេស​ប៉ូលិស គឺ​កង​ឯក​ភាព​ BERKOUT ។ចំណែក​សភា​អ៊ុយ​ក្រែន​ កាល​ពី​ថ្ងៃ​ទី​២៥​ កុម្ភៈ បាន​អនុ​ម័ត​គម្រោង​ច្បាប់​មួយ​ ដែល​គ្រោង​ឱ្យ​មាន​ការ​កាត់​ទោស​ ពួក​អ្នក​ទទួល​ខុស​ត្រូវ​លើ​ការ​សម្លាប់​រង្គាល​ ពួក​បាតុ​ករ​ ដោយ​តុលា​ការ​យុត្តិ​ធម៌​អន្តរ​ជាតិ​ក្រុង​ឡា​អេ ។ ក្នុង​សេច​ក្តី​ប្រកាស​មួយ​ផ្ញើ​ជូន​តុលា​ការ​នេះ​ សភា​អ៊ុយ​ក្រែន​បាន​ស្នើ​ឱ្យ​កំណត់​អត្ត​សញ្ញាណ​ ហើយ​កាត់​ទោស​បណ្តា​មន្ត្រី​អុ៊យ​ក្រែន​ ដែល​ចូល​រួម​ក្នុង​ប្រតិ​បត្តិ​ការ​ប្រឆាំង​ពួក​បាតុ​ករ ៕