ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាកសួរអស់​​២​ថ្ងៃ​…សម្រេចនាំឧកញ៉ាគង់ ក្រឹង និងកូនប្រសា ​ឃុំក្នុង​គុក​

4 ឆ្នាំ មុន
  • ក្រចេះ

​​ខេត្តក្រចេះ​៖ ឧកញ៉ា គង់ ក្រឹ​ង ព្រមទាំង​កូនប្រសារ ត្រូវ​បាន​តុលាការ​ខេត្តក្រចេះ សម្រេច​ធ្វើការ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ព​ន្ធ​​នាគារ​ខេត្ត កាលពី​រសៀល​ថ្ងៃ​ទី​១៧ ​សីហា ក្រោយ​ពី​ត្រូវ…

​​ខេត្តក្រចេះ​៖ ឧកញ៉ា គង់ ក្រឹ​ង ព្រមទាំង​កូនប្រសារ ត្រូវ​បាន​តុលាការ​ខេត្តក្រចេះ សម្រេច​ធ្វើការ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ព​ន្ធ​​នាគារ​ខេត្ត កាលពី​រសៀល​ថ្ងៃ​ទី​១៧ ​សីហា ក្រោយ​ពី​ត្រូវ ក្រុម​គណៈកម្មការ​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​ថ្នាក់​ជាតិបាន​ឃាត់ខ្លួនបណ្តោះអាសន្ន ដើម្បី​ធ្វើការ​សាកសួរ​កសាង​នីតិវិធី​នៅ​បញ្ជារ​អាវុធ​ហត្ត​ខេត្តក្រចេះអស់​រយៈ២​ថ្ងៃ​រួច​មក​។

ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តក្រចេះ លោក ម៉េ​ង តូ​នី បាន​ចេញ​ដី​បង្កា​ប់​ឲ្យ​ឃុំ ខ្លួន​ឧកញ៉ា គង់ ក្រឹ​ង និង​កូនប្រសារ​ប្រុស​ឈ្មោះ មាត់ ណា​ស៊ា​ត អាយុ​៣៨​ឆ្នាំ នៅ​ព​ន្ឋ​នាគារ ខេត្តក្រចេះ ក្រោម​បទ​ចោទ ប្រកាន់​ពី​ប្រមូល​ផល អនុ​ផល​ព្រៃឈើ​ដោយ​គ្មាន លិខិតអនុញ្ញាត និង​នាំ​ចេញ​ផល អនុ​ផល​ព្រៃឈើ​ដោយ​គ្មាន​អាជ្ញាប័ណ្ណ ប្រព្រឹត្ត​នៅ​ភូមិ​ច្រាប​ថ្មី ឃុំ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ កាលពី​អំឡុង​ឆ្នាំ​២០១៨ ឆ្នាំ​២០១៩ តាម​បទ​បញ្ញា​ត​មាត្រា​៩៨ កថាខណ្ឌ​ទី​២ ចំនុច​១​និង​ចំនុច​៧ នៃ​ច្បាប់​ស្តី​ពី​ព្រៃឈើ​ ។

គួ​រំលឹក​ផង​ដែរ​ថា ឧកញ៉ា​គង់ ក្រឹ​ង រួម​ទាំង​កូនប្រសារ​ប្រុស​ម្នាក់​ទៀត ត្រូវ​បាន​ក្រុម​គណ ក​ម្មា​ធិ​ការ​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ សម្រេច​ឃាត់ខ្លួន​នៅ​ទីបញ្ជាការ​កង​រាជ​អាវុធ ហត្ថ​ខេត្តក្រចេះ កាលពី​ថ្ងៃ​ទី​១៥ សីហា ខ​ណៈ​លោក​និង​កូនប្រុស​ប្រសារ​ប្រុស រួម​ទាំង​មេការ មួយ​ចំនួន​ទៀត បាន​ចូលខ្លួន​មក​ឆ្លើយ​បំភ្លឺ​លើ​សំណុំរឿង​បទល្មើស​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ​តាម តំបន់​ព្រំដែន តាម​លិខិត​កោះហៅ​របស់​លោក​ឧត្តមសេនីយ៍ឯក ហុង វី​ណុ​ល មេបញ្ជាការ​រង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​។

ការ​ឈាន​ឲ្យ​មានការ​ឃាត់ខ្លួន​ឧកញ៉ា​គង់ ក្រឹ​ង ដែល​គេ​ស្គាល់​ថា ជា​អ្នក​រកស៊ី​ឈើ​ដ៍​ល្បី ឈ្មោះ​នៅ​ក្នុង​ខេត្ត ក្រចេះ​រូប​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​យុ​ទ្ធនា​ការ​ក្តៅ​ចុះ​បង្ក្រាប​ជា លក្ខណៈ​ទ្រង់ទ្រាយ​ធំ ពី​គណៈ​ក​ម្មា​ថិ​ការ​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ ក្រោម​ការ​ដឹកនាំ បញ្ជា​ផ្ទាល់​ពី​លោកនាយ​ឧត្តមសេនីយ៍​សៅ សុខា មេ​បញ្ជា​រង​កង​យុ​ទ្ឋ​ពល​ខេមរៈភូមិន្ទ​ និង​ជាមេបញ្ជាការ​កងរ​ជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង ជា​ប្រធាន​គណៈកម្មការ​ជាតិ​បង្ក្រាប​បទល្មើស ធនធានធម្មជាតិ ដែល​បាន​អនុវត្ត​ឡើង​ក្នុង​ក្របខ័ណ្ឌ​ស្ទើរ​ទូ​ទាំង​ប្រទេស ខ​ណះ​ខេត្តក្រចេះ ត្រូវ​បាន​ក្រុមការងារ​ចុះ​អនុវត្ត​កាលពីដើម​ខែសីហា ​។

ក្នុង​យុ​ទ្ឋ​នា​ការ​កាល​ចុះ​បង្ក្រាប​យ៉ាង​ក្តៅ​គគុក​កាល​ណោះ​កាលពី​ថ្ងៃ​ទី​៥ ខែសីហា កន្លង ទៅ​នាយ​ឧត្តម​សេនីយ៍​សៅ សុខា មេ​បញ្ជា​រង​កង​យុ​ទ្ឋ​ពល​ខេមរៈ ភូមិន្ទ​និង​ជា​មេបញ្ជាការ កងរ​ជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​បង្ក្រាប​បទល្មើស ធនធាន ធម្មជាតិ បាន​ដឹកនាំ​ក្រុម​គណៈ ក​ម្មា​ធិ​ការ​ចុះ​ពិនិត្យ​ទីតាំង​នានា នៅ​តំបន់​ទាំង​ក្នុង​និង​ក្រៅ បរិវេណ​សិប្បកម្ម​កែ​ច្នៃ​ឈើ​របស់ លោក​ឧក ញ៉ា​គង់ ក្រឹ​ង ដែល​ស្ថិត​នៅ​ជា​ព្រំដែន​និង​ជា​តំបន់ ធ្លាប់​មានការ​ដឹក​ជញ្ជូន​ឈើ​ឆ្លងកាត់​ផង​ដែរ​។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ