ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​អូបាម៉ា​ លើក​​ពី​លទ្ធភាព​ដក​ទាហាន​អាមេរិក​ទាំងអស់​ចេញ​ពី​អាហ្វហ្គានីស្ថាន​

11 ឆ្នាំ មុន

ប្រធានាធិបតី​អាមេរិក​ លោក​បារ៉ាក់​ អូបាម៉ា​ ក្នុង​ពេល​ជួប​ពិភាក្សា​តាម​ទូរស័ព្ទ​មួយ​កាល​ពី​ថ្ងៃ​ទី​២៥​ កុម្ភៈ​ ជា​មួយ​ប្រធានាធិបតី​អាហ្វហ្គានីស្ថាន​ លោក​ ហាមីដ កាហ្សៃ​ បាន​លើក​ឡើង​ពី​លទ្ធភាព​ដែល​ថា​ នឹង​ពុំ​មាន​សល់​ទាហាន​អាមេរិក​នៅ​អាហ្វហ្គានីស្ថាន​ក្រោយ​ឆ្នាំ​២០១៤​ ។​

លោក​ កាហ្សៃ​ បាន​បដិសេធ​មិន​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​សន្ដិសុខ​ទ្វេ​ភាគី​មួយ​ ដែល​អាច​និង​អនុញ្ញាត​ឱ្យ​​មាន​ការ​រក្សា​ទុក​កង​ទាហាន​អាមេរិក​នៅ​អាហ្វហ្គានីស្ថាន​​ក្រោយ​ឆ្នាំ​២០១៤​ សម្រាប់​ជួយ​ក្នុង​ការ​បណ្ដុះ​បណ្ដាល​និង​ជួយ​ទ្រទ្រង់​ដល់​កង​កម្លាំង​អាហ្វហ្គានីស្ថាន​ ហើយ​ធ្វើ​ប្រតិបត្ដិការ​នានា​ប្រឆាំង​ពួក​ភេរវករ​ ក្រោយ​ការ​ចាក​ចេញ​របស់​កង​ទាហាន​ប្រយុទ្ធ​អាមេរិក​ភាគ​ច្រើន​និង​កង​កម្លាំង​អូតង់​ ។​​

លោក​អូបាម៉ា​ ប្រាប់​ដល់​មេ​ដឹក​នាំ​អាហ្វហ្គា​នីស្ថាន​ថា​ ក្រុង​វ៉ាស៊ីនតោន​ ត្រៀម​សម្រាប់​ផែន​ការ​ថ្មី​មួយ​ ។​ ពិសេស​លោក​អូបាម៉ា​ បាន​ស្នើ​ដល់​មន្ទីរ​ប៉ង់​តាហ្គោន​ឱ្យ​ធានា​ថា​ ខ្លួន​មាន​ផែន​ការ​សម​ស្រប​ទាំង​ឡាយ​សម្រាប់​ការ​ដក​ថយ​ដោយ​រៀប​រយ​មុន​ពេល​ដាច់​ឆ្នាំ​ក្នុង​ករណី​ដែល​សហរដ្ឋ​អាមេរិក​អាច​ឈាន​ដល់​ការ​មិន​រក្សា​ទុក​ទាហាន​ណា​ម្នាក់​នៅ​អាហ្វហ្គានីស្ថាន​ក្រោយ​ឆ្នាំ​២០១៤។​

ទោះ​បី​យ៉ាង​ណា​ លោក​អូបាម៉ា​ នៅតែ​បើក​ចំហចំពោះ​លទ្ធភាព​នៃ​ការ​ចុះ​ហ​ត្ថលេខា​លើកិច្ច​ព្រម​ព្រៀង​ខាង​សន្ដិសុខ​មួយ​ជា​មួយ​អាហ្វហ្គានី​ស្ថាន​នា​ពេល​ក្រោយ​ក្នុង​ឆ្នាំ​នេះ​ ព្រោះ​ប្រធានា​ធិប​តី​អាហ្វហ្គានីស្ថាន​ថ្មី​ត្រូវ​បោះ​ឆ្នោត​ជ្រើស​រើស​ក្នុង​ខែ​មេសា​ ខាង​មុខ​នេះ៕​